Social Network

ក្រសួងធនធានទឹក៖ ភ្លៀងនឹងបន្តធ្លាក់ច្រើន នៅតាមបណ្តាខេត្តជាប់ឆ្នេរសមុទ្រ ពិសេសខេត្តកោះកុង និងព្រះសីហនុ ខណៈរាជធានីខេត្តដទៃ នឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ រហូតដល់ថ្ងៃទី២៤ ខែកក្កដា!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីបញ្ហាអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ដោយបញ្ជាក់ថា រយៈពេលនេះ ខ្យល់មូសុងនិរតី និងប្រព័ន្ធសម្ពាធទាបកំពុងមានឥទ្ធិពលនៅកម្ពុជា ដែលលក្ខណៈបែបនេះ នឹងធ្វើឲ្យខេត្តនៅជាប់ឆ្នេរសមុទ្រ ពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងបន្តមានភ្លៀងធ្លាក់ច្រើន។ ក្រសួងបានបញ្ជាក់ទៀតថា ចំពោះបណ្តារាជធានី ខេត្តដទៃទៀត នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ។ ក្រសួងក៏បានអំពាវនាវដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ៕

ក្រសួងធនធានទឹក បញ្ជាក់ពីស្ថានភាពកម្ពស់ទឹកជំនន់ នៅតាមបណ្តាស្ថានីយជលសាស្ត្រ ប្រចាំថ្ងៃទី១៨ ខែកក្កដានេះ

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ពីកម្ពស់ទឹក ប្រចាំថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ ដោយបញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រនានា រួមមាន ស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង, ស្ថានីយទន្លេមេគង្គ-ក្រចេះ, ស្ថានីយទន្លេ មេគង្គ-កំពង់ចាម, ស្ថានីយបាសាក់-ចតុមុខ, ស្ថានីយមេគង្គ-អ្នកលឿង, ស្ថានីយបាសាក់-កោះខែល, ស្ថានីយទន្លេសាប -ព្រែកក្តាម និងបឹងទន្លេសាប-កំពង់លួង៕ សូមអានព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ពីកម្ពស់ទឹកទាំងស្រុង៖

យុវជន២នាក់ ជិះម៉ូតូទៅបុកគោយន្តកន្ត្រៃពេញទំហឹង បណ្តាលឱ្យស្លាប់ តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ

(កំពង់ធំ)៖ យុវជនពីរនាក់ បានបើកម៉ូតូក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកជាមួយ និងគោយន្តកន្ត្រៃពេញទំហឹងក្នុងទិសដៅបញ្ជា្រសគ្នា បណ្តាលឱ្យយុវជនទាំងពីរនាក់នេះបានបាត់បង់ជីវិត នៅតាមផ្លូវពេលបញ្ជូន ទៅសង្គ្រោះនៅមន្ទីពេទ្យទីក្រុងភ្នំពេញ។ ហេតុការណ៍គ្រោះថ្នាក់មួយនេះ បានកើតឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៣៨-១៣៩ ស្ថិតនៅភូមិស៊ីវត្ថា ឃុំប្រសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។ យោងតាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះបើកបរម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកកលេខកំពង់ធំ 1K-9882 (បើកបរពីជើងទៅត្បូង) ដោយឈ្មោះ សាន់ សុផាត អាយុ១៦ឆ្នាំ នៅភូមិត្រើយអូរសួស្តី ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ (ពាក់មួកសុវត្ថិភាព) និងអ្នករួមដំណើរឈ្មោះ ហួ គឹមហៀង អាយុ១៦ឆ្នាំ នៅភូមិ ឃុំជាមួយអ្នកបើកបរម៉ូតូ (មិនពាក់មួកសុវត្ថិភាព)។ សមត្ថកិច្ចបានឱ្យដឹងបន្តទៀតថា គោយន្តកន្ត្រៃយ៍បើកបរទិសដៅ(ពីត្បូងទៅជើង) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន)។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែង និងធ្វើកំណត់ហេតុបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ រីឯវត្ថុតាងបានយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកសន្ទុក រង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់។ សមត្ថកិច្ចបានបញ្ជាក់ទៀតថា មូលហេតុជាបឋមបង្កដោយអ្នកបើកបរម៉ូតូបើកវ៉ាជែង ក្នុងស្ថានភាពគ្រោះថ្នាក់៕

ស្ថានភាពកម្ពស់ទឹកជំនន់នៅតាមបណ្តាស្ថានីយជលសាស្រ្តថ្ងៃនេះ

រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ពីកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ ដោយបញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រនានា រួមមាន ស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង, ស្ថានីយទន្លេមេគង្គ-ក្រចេះ, ស្ថានីយទន្លេ មេគង្គ-កំពង់ចាម, ស្ថានីយបាសាក់-ចតុមុខ, ស្ថានីយមេគង្គ-អ្នកលឿង, ស្ថានីយបាសាក់-កោះខែល, ស្ថានីយទន្លេសាប -ព្រែកក្តាម និងបឹងទន្លេសាប-កំពង់លួង៕

ផ្អាកផ្គត់ផ្គង់អគ្គិសនី នៅតំបន់ភ្លើងមួយចំនួន ទៅតាមពេលវេលា និងទីកន្លែងក្នុងរាជធានីភ្នំពេញ សម្រាប់ការងារពង្រីកផ្លូវ​ និងដំឡើងបរិក្ខាថ្មី ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែកក្កដា!

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹងមួយ ប្រកាសផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅតំបន់ភ្លើងមួយចំនួនទៅតាមពេលវេលា និងទីកន្លែងក្នុងរាជធានីភ្នំពេញ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ សម្រាប់ការងារជួសជុលដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការពង្រីកផ្លូវ៕ សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់អគ្គិសនីកម្ពុជាទាំងស្រុង៖

ក្រសួងធនធានទឹក ប្រកាសឲ្យប្រជានេសាទ និងអ្នកដំណើរតាមសមុទ្រ បង្កើតការប្រុងប្រយ័ត្នខ្ពស់ ខណៈខេត្តជាប់សមុទ្រនឹងមានភ្លៀងធ្លាក់ច្រើន ខ្យល់បក់ខ្លាំង និងរលកខ្ពស់ៗ

(ភ្នំពេញ)៖ នៅព្រឹកព្រលឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសប្រាប់ឲ្យបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវបង្កើតការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ព្រោះក្នុងសប្តាហ៍នេះ (ចាប់ពីថ្ងៃទី១២ ដល់ ១៨ខែកក្កដា) ខេត្តតាមមាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ ផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និងមានរលកខ្ពស់ៗ។ ដោយឡែកសម្រាប់បណ្តារាជធានីខេត្តមួយចំនួន ដូចជារាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងតាកែវ ការធ្លាក់ភ្លៀងនឹងថយមកក្នុងកម្រិតតិច។ រីឯខេត្តដទៃទៀត នឹងមានភ្លៀងធ្លាក់រាយប៉ាយជាបន្តបន្ទាប់ ក្នុងបរិមាណពីមធ្យមទៅច្រើន៕

ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខែមិថុនា ភ្លៀងបន្តធ្លាក់ក្នុងក្របខ័ណ្ឌទូទាំងប្រទេស

តាមរយៈព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹកបានបង្ហាញឲ្យឃើញថា ៖ ខ្យល់មូសុងនិរតីខ្លាំង បាននិងបង្កើតឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ។ យោងតាមការព្យាករ លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជណាចក្រកម្ពុជា មានស្ថានភាពដូចខាងក្រោម ៖ - បណ្តាខេត្ត ជាប់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ ផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និងមានរលកខ្ពស់ៗ ។ - បណ្តារាជធានី-ខេត្តដទៃទៀត នឹងមានភ្លៀងធ្លាក់រាយប៉ាយជាបន្តបន្ទាប់ ក្នុងបរិមាណពីមធ្យមទៅបង្គួរ ។ ក្នុងនោះក្រសួងក៏បានឲ្យមានការប្រុងប្រយ័ត្ន ចំពោះការធ្វើដំណើរ និងការនេសាទតាមសមុទ្រ គួរផ្អាកសកម្មភាពជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៨ ៕ 

ខ្មែរ​កាប់​ចិន​របួសធ្ងន់​ពីរ​នាក់​សង្ស័យ​ផ្តើមចេញពី​ជម្លោះ​រឿង​ប្រាក់ខែ

ខេត្តសៀមរាប ៖ បុរសជនជាតិចិនចំនួន២នាក់ត្រូវបុរសជាខ្មែរម្នាក់កាប់ច្រើនកាំបិតប៉័ងតោបណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ ដែលករណីនេះសង្ស័យជម្លោះរឿងប្រាក់ខែ។ ជាមួយគ្នានេះបុរសជាខ្មែរ ក៍រងរបួសផងដែរ ដោយសារតែមានការប្រតាយប្រតប់គ្នា នៅក្នុងហេតុការណ៍ដ៍អាក្រក់នេះ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបាននាំខ្លួនបុរសខ្មែរ យកទៅសាកសួរផងដែរ។ សមត្ថកិច្ចក្នុងហេតុការណ៍បានឲ្យដឹងថា ករណីនេះបានកើតឡើង នៅនាវេលាម៉ោងប្រហែល៨និង១០នាទីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួល តាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង ភូមិវត្តស្វាយ សង្កាត់ សាលាកំរើក ក្រុងសៀមរាប។ ជនសង្ស័យឈ្មោះ សុក សុភា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ។ ជននេះបានធ្វើសកម្មភាពយកកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះជាជនជាតិចិនចំនួន២នាក់ ជាច្រើនកាំបិតបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានសមត្ថកិច្ច បញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យ។ ជនជាតិចិនដែលរងគ្រោះ១-ឈ្មោះ LU KAI ភេទ ប្រុស អាយុ ២៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E២០១១៧៩៥១ មុខរបរ លក់ដូរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ២-ឈ្មោះ SHI SHOU ZHENG ភេទ ប្រុស អាយុ ៤២ឆ្នាំ មុខរបរ លក់ដូរ កំពុងសម្រាកព្យាបាលនៅគ្លីនិកសឹងរិទ្ធិរ៉េត។ មន្ត្រីដដែលបន្ថែមថា ករណីនេះ ទំនងជាជនសង្ស័យខឹងនឹងជនរងគ្រោះដែលនិយាយកុហកខ្លួន ច្រើនលើករឿងប្រាក់ខែ ពីព្រោះជនសង្ស័យជាអ្នកបើកឡានឲ្យជនរងគ្រោះខាងលើ។ បច្ចុប្បន្នជនសង្ស័យ កំពុងស្ថិតក្នុងការសាកសួរ នៅការិយាល័យស៊ើបអង្កេតនៅឡើយ៕

គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ ស្លាប់​ម្នាក់ របួស​១២​នាក់

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ចំនួន៩លើក បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ (ប្រុស) រងរបួសធ្ងន់១១នាក់ (ប្រុស៣) និងរងរបួសស្រាល១នាក់(ស្រី)។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ចរាចរណ៍គ្មាន ( យប់០នាក់ )។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ របាយការណ៍ដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៧លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ១៨គ្រឿង រួមមាន ម៉ូតូ ចំនួន៧គ្រឿង រថយន្តធុនតូច ចំនួន៥គ្រឿង, រថយន្តធុនធំ ចំនួន៦គ្រឿង, ថ្មើរជើង១នាក់ និងយានយន្តផ្សេងៗ០គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៤លើក (ស្លាប់០នាក់), មិនគោរពសិទ្ធិ ២លើក (ស្លាប់០នាក់), មិនប្រកាន់ស្តាំ ០លើក (ស្លាប់០នាក់) ប្រជែង ២លើក (ស្លាប់ម្នាក់) , បត់គ្រោះថ្នាក់ ១លើក (ស្លាប់០នាក់)។ របាយការណ៍ខាងលើបញ្ជាក់ថា គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន៦លើក, ផ្លូវខេត្ត/ក្រុង ចំនួន៣លើក និងផ្លូវលំ ចំនួន០លើក ។ យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ១លើក, រថយន្តធុនតូច ចំនួន៣លើក និងរថយន្តធន់ធំ៥លើក ។ រាជធានី-ខេត្ត ដែលមានគ្រោះថ្នាក់និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តព្រះសីហនុ១លើក (ស្លាប់ម្នាក់) ។ តាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេល១ថ្ងៃ គិតចាប់ពីថ្ងៃទី៣០ មេសា ដល់ថ្ងៃទី១ ឧសភា ២០១៨ មានគ្រោះថ្នាក់ចំនួន ៩លើក ស្លាប់ចំនួន១នាក់ របួសសរុបចំនួន១២នាក់ របួសធ្ងន់ ១១នាក់ របួសស្រាលចំនួន១នាក់ ។ ជាមួយគ្នានេះលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ថ្ងៃទី១ ឧសភា ២០១៨ គិតពីម៉ោង១៤ ថ្ងៃទី៣០ មេសា ដល់ម៉ោង១៤ ថ្ងៃទី១ ឧសភា ២០១៨ រួមមាន ៖ មធ្យោបាយចូលគោលដៅ ៣៣៧៦គ្រឿង (ម៉ូតូ៥៦%) , មធ្យោបាយល្មើស ២៨៥ គ្រឿង (ម៉ូតូ៦៤%) ,អប់រំ ១៣០គ្រឿង ស្មើរ៤៦% , ពិន័យ ១៤៤ គ្រឿង (បង់ប្រាក់៨៨%) ៕

ម្សិលមិញ​បង្ក្រាប​គ្រឿងញៀន​១៥​ករណី ឃាត់ខ្លួន​មនុស្ស​២៤​នាក់​

រាជធានីភ្នំពេញ ៖ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ ម្សិលមិញ កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៥ករណី ឃាត់ខ្លួនមនុស្ស២៤នាក់ (ស្រី៣នាក់)។ ក្នុងនោះករណីជួញដូរគ្រឿងញៀន៧ករណី ឃាត់ខ្លួន១២នាក់ (ស្រី៣នាក់) និងករណីប្រើប្រាស់គ្រឿងញៀន៨ករណី ឃាត់ខ្លួន១២នាក់ (ស្រីគ្មាន)៕

​រដូវវស្សា​ជិត​មកដល់​បាតុភូតធម្មជាតិ​កាន់តែ​គ្រោះថ្នាក់

ភ្នំពេញៈសីតុណ្ហភាពអតិបរមាមិនកើនលើសពី៣០អង្សាសេទេតែបរិយាកាសមានសភាពក្តៅនិងហប់ខ្លាំងដោយសារឥទ្ធិពលជ្រលងសម្ពាធទាបមួយបាននឹងកំពុងគ្របដណ្តប់លើប្រទេសកម្ពុជាដែលនឹងធ្វើឲ្យមានភ្លៀងធ្លាក់មកជាមួយបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់ច្រើនត្រូវប្រុងប្រយ័ត្នពីថ្ងៃទី២៣ខែមេសាដល់ថ្ងៃទី២ខែឧសភាជាពិសេសនៅតំបន់ទំនាបកណ្តាលភាគពាយព្យ។ លោកចាន់យុត្ថាអ្នកនាំពាក្យនិងជានាយកខុទ្ទកាល័យក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់រស្មីកម្ពុជានៅថ្ងៃទី២៣ខែមេសាថាធាតុអាកាសប៉ុន្មានថ្ងៃចុងក្រោយនេះសីតុណ្ហភាពអតិបរមាមិនកើនឡើងខ្ពស់ទេតែដោយសារឥទ្ធិពលជ្រលងសម្ពាធទាបមួយបាននឹងកំពុងស្ថិតពីលើប្រទេសកម្ពុជាធ្វើបរិយាកាសមានសភាពក្តៅនិងហប់ខ្លាំង។ មន្ត្រីអ្នកនាំពាក្យក្រសួងជំនាញខាងលើបានបញ្ចាក់ថា សីតុណ្ហភាពអតិបរមាប៉ុន្មានថ្ងៃចុងក្រោយស្ថិតក្នុងរង្វង់ពី២៩ទៅ៣០អង្សាសេ តែក្តៅខ្លាំងនិងបន្ទាប់ពីនេះមានភ្លៀងកក់ខែចាប់ផ្តើមធ្លាក់រាយប៉ាយហើយដោយចាប់ផ្តើមពីនៅតំបន់ទំនាបកណ្តាលភាគពាយព្យនិងរាលដាលទៅដល់ខេត្តផ្សេងៗទៀតជាបន្តបន្ទាប់ជាមួយនឹងបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់ខ្លាំងត្រូវប្រុងប្រយ័ត្ន។ ក្រសួងធនធានទឹកនិងឧតុនិយម កាលពីថ្ងៃទី២២ខែមេសាបានជូនដំណឹងថាជ្រលងសម្ពាធទាបមួយ ដែលបាននឹងកំពុងគ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជានឹងបង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយជាបន្តបន្ទាប់ពីតិចទៅច្រើន ក្នុងក្របខណ្ឌ័ស្ទើរទូទាំងប្រទេសនៅថ្ងៃទី២៣និង២៤ខេមេសានៅបណ្តាខេត្តភាគពាយព្យក្នុងកម្រិតពីតិចទៅបង្គួរ។ ក្នុងសេចក្តីជូនដំណឹង ដែលផ្សាយតាមហ្វេសប៊ុកផ្លូវការរបស់ក្រសួងនេះបានសរសេរទៀតថាចាប់ពីថ្ងៃទី២៥រហូតដល់ថ្ងៃទី២ខែឧសភាភ្លៀងកក់ខែនឹងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅច្រើន ជាពិសេសនៅខេត្តពោធិសាត់ បាត់ដំបងប៉ៃលិនបន្ទាយមានជយ័ឧត្តរមានជយ័ព្រះវិហារនិងខេត្តសៀមរាប។បណ្តារាជធានីនិងខេត្តផ្សេងពីនេះអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ។ នៅក្នុងសេចក្តីជូនដំណឹងបានឲ្យដឹងទៀតថាស្ថានភាពសីតុណ្ហភាពក្នុងរយៈពេលខាងលើនេះសីតុណ្ហភាពអតិបរមាស្ថិតនៅក្នុងរង្វង់ពី២៩ទៅ៣០អង្សាសេ។ឯសីតុណ្ហភាពអប្បបរមា ស្ថិតនៅក្នុងរង្វង់ពី២៥ទៅ២៦អង្សាសេ។ សេចក្តីជូនដំណឹងដដែលបានអំពាវនាវដល់សាធារណជនឲ្យមានការប្រុងប្រយត្ន័អំពីគ្រោះថ្នាក់បាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់ដែលកើតមានច្រើនជាពិសេសនៅបណ្តាខេត្តភាគពាយព្យនៃប្រទេសកម្ពុជា ដូចជាបាត់ដំបង ប៉ៃលិន បន្ទាយមានជយ័និងខេត្តឧត្តរមានជយ័៕

ភ្លៀង​នឹង​បន្ត​ធ្លាក់​រាយប៉ាយ​ពី​មធ្យម​ទៅ​ច្រើន​ពីថ្ងៃ​នេះ​ដល់​ថ្ងៃទី​២ ឧសភា

រាជធានីភ្នំពេញ ៖ ពីថ្ងៃនេះ ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ កម្ពុជានឹងទទួលរងឥទ្ធិពលសម្ពាធទាបនឹងបង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយ ជាបន្តបន្ទាប់ពីតិចទៅច្រើននៅទូទាងប្រទេស។ នេះបើយោងតាមសេចក្តីជូនដំណឹង អំពីបញ្ហាអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម។ ក្រសួងធនធានទឹក បានឱ្យដឹងពីបញ្ហាអាកាសធាតុដូចខាងក្រោម៖ * ចាប់ថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា នៅតាមបណ្តាខេត្តនៅភាគពាយ័ព្យ នឹងមានភ្លៀងកក់ខែបន្តធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ * ចាប់ពីថ្ងៃទី២៥ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ នឹងមានភ្លៀងកក់ខែធ្លាក់រាយប៉ាយ នៅស្ទើរទូទាំងប្រទេស ហើយក្នុងនោះរួមមានខេត្ត៖ ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប នឹងមានភ្លៀងធ្លាក់កក់ខែក្នុងកម្រិតពីមធ្យមទៅច្រើន សម្រាប់បណ្តារាជធានី-ខេត្តដ៏ទៃទៀត នឹងមានភ្លៀងកក់ខែធ្លាក់ពីតិចទៅបង្គួរ * ស្ថានភាពសីតុណ្ហភាពទូទៅ ស្ថិតក្នុងរង្វង់ ២៩-៣០អង្សាសេ, សីតុណ្ហភាពអប្បមរមា ស្ថិតនៅក្នុងរង្វង់២៥-២៦អង្សាសេ។ ក្រសួងធនធានទឹក បានឱ្យដឹងទៀតថា សូមបងប្អូនប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅពេលមេឃរកកលភ្លៀង ជាពិសេសបណ្តាខេត្តនៅភាគពាយ័ព្យមានដូចជាខេត្ត៖ ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។ សូមអានសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក ទាំងស្រុងដូចខាងក្រោម៖

កម្រិត​បរិមាណ​ទឹកភ្លៀង​កក់ខែ​ដែល​ធ្លាក់​តាម​បណ្តា​រាជធានី​-​ខេត្ត​

រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលចេញនៅថ្ងៃនេះ ស្ដីពីទឹកភ្លៀងកក់ខែដែលបានធ្លាក់តាមបណ្ដារាជធានី គិតចាប់ពីម៉ោង ៧ព្រឹកថ្ងៃទី ១៨ ដល់ម៉ោង ៧ព្រឹក ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០១៨៕

សមត្ថកិច្ច​អំពាវនាវ​រក​ម្ចាស់​ម៉ូតូ​ដែល​យកមក​ផ្លុ​ង​ចោល​នៅមុខ​សា​លាម​ត្តេ​យ្យ​ក្រុង​កំពត​

ខេត្តកំពត ៖ សមត្ថកិច្ចក្រុងកំពត បានអំពាវនាវ រកម្ចាស់ម៉ូតូមួយគ្រឿង ដែលត្រូវបានជនមិនស្គាល់អត្តសញ្ញាណ យកទៅផ្លុងចោល កាលពីព្រឹកម្សិលមិញនៅខាងមុខរបងសាលាមត្តេយ្យកំពត ចំណុចមុខសាខាធនាគារអេស៊ីលីដាស្ថិតក្នុង ភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ។ ម៉ូតូនោះម៉ាកអ៊ែប្លេត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FX-8285។ ដូច្នេះប្រសិនបើប្អូនណាដែលជាម្ចាស់ឬអ្នកពាក់ព័ន្ធនឹងម៉ូតូខាងលើនេះ សូមមេត្តាមកទាក់ទងជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងកំពត ដោយាយកទាំងឯកសារពាក់ព័ន្ធមកជាមួយផង ៕

ស្លាប់​ម្នាក់ របួស​១៦​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ របួសធ្ងន់ចំនួន៥នាក់ និងរបួសស្រាលម្នាក់។ នេះបើយោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ របាយការណ៍ដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៥លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៤គ្រឿង, រថយន្ដតូច៣គ្រឿង និងគោយន្ដ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន, ប្រជែង និងបត់គ្រោះថ្នាក់៕

ម្សិលមិញ​បង្ក្រាប​គ​ញ​រឿង​ញៀន​២០​ករណី ឃាត់ខ្លួន​មនុស្ស​៣៥​នាក់​

រាជធានីភ្នំពេញ ៖ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ ម្សិលមិញ កម្លាំងសមត្ថកិច្ចបានបង្ក្រាប២០ករណី ឃាត់ខ្លួនមនុស្ស៣៥នាក់ (ស្រីម្នាក់)។ ក្នុងនោះករណីជួញដូរគ្រឿងញៀន១៥ករណី ឃាត់ខ្លួន២៧នាក់ (ស្រីម្នាក់) និងករណីប្រើប្រាស់គ្រឿងញៀន៥ករណី ឃាត់ខ្លួន៨នាក់៕

សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំចរ នឹង​ចូល​មកដល់​នៅ​ម៉ោង​៩ និង​១២​នាទី​ថ្ងៃទី​១៤ ខែមេសា​

រាជធានីភ្នំពេញ ៖ មហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំចរ សំរឹទ្ធស័ក ព.ស ២៥៦២ គ.ស ២០១៨ មហាសករាជ ១៩៤០ ចលសករាជ ១៣៨០ សង្ក្រានឆ្នាំនេះ នឹងចូលមកនៅថ្ងៃថ្ងៃសៅរ៍ ១៤រោច ខែចែត្រ ត្រូវនឹងទី១៤ ខែមេសា ឆ្នាំ ២០១៨ វេលាម៉ោង៩ និង១២នាទី ព្រឹក។ ទេពធីតា ដែលនឹងយាងចុះមកបន្តវេនរក្សាមនុស្សលោកក្នុងឆ្នាំនេះ គឺព្រះនាងមហោទរាទេវី បុត្រីទី៧ នៃកបិលមហាព្រហ្ម តំណាងឲ្យថ្ងៃសៅរ៍ មានផ្កាត្រកៀត សៀតនៅព្រះកាណ៌ ភក្សាហារ សត្វទ្រាយ ព្រះហស្ថស្តាំ ទ្រង់កងចក្រ ព្រះហស្ថឆ្វេង ទ្រង់ត្រីសូល៍ គង់លើមយូរ៉ា ឬសត្វក្ងោក ទ្រង់មានព្រះអម្ពរពណ៌ត្រាប (ពណ៌ខៀវ) ។ ថ្ងៃទី១ គឺថ្ងៃវារៈមហាសង្ក្រាន្ត ថ្ងៃសៅរ៍ ១៤ រោច ខែចេត្រ ត្រូវនឹងថ្ងៃ ១៤ ខែមេសា គ.ស ២០១៨ វេលាម៉ោង ៩ និង ១២ នាទីព្រឹក ជាថ្ងៃចូលឆ្នាំចរ សំរឹទ្ធស័ក។ ថ្ងៃទី ២ វារៈវ័នបត ថ្ងៃអាទិត្យ ១ កើត ខែពិសាខ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ.ស ២០១៨ ។ ថ្ងៃទី វារៈឡើងស័ក ថ្ងៃច័ន្ទ ២ កើត ខែពិសាខ ត្រូវនឹងថ្ងៃទី ១៦ ខែមេសា គ.ស ២០១៨ វេលាម៉ោង ១២ និង ៥៩ នាទី និង២៤ វិនាទី គម្រប់ជាសង្ក្រាន ៣ ថ្ងៃ។ ចំពោះរណ្តាប់ទទួលទេវតា ៖ តាមទំនៀមពីបុរាណរៀងមកត្រូវរៀបរានទេវតានៅខាងមុខផ្ទះមួយ សម្រាប់តាំងគ្រឿងពលិការផ្សេងៗ។

-ក្រាលសំពត់ពណ៌ស

-បាយសី ៩ ថ្នាក់ មួយគូ

-បាយសី ៧ ថ្នាក់ មួយគូ

-បាយសី ៥ ថ្នាក់ មួយគូ

-បាយសី ៣ ថ្នាក់ មួយគូ

-បាយសី ប៉ាឆាម មួយគូ

-ស្លាធម៌ មួយគូ

-ទឹកអប់ មួយគូ

-ទៀន ៥ ធូប ៥ លាច ៥ ផ្កា៥

-ដាក់លើជើងពាន -ចេកនួន ចេកណាំវ៉ា មួយគូ

-ផ្លែឈើ ១១ មុខ

-ដូងឡៅ មួយគូ

-ទឹកស្អាត ពីរកែវ

វិធីទទួលទេវតា ៖ នៅវេលាម៉ោងទេវតាចុះមក ត្រូវជួបជុំគ្រួសារ ដើម្បីថ្វាយបង្គំព្រះនមសិកាព្រះរតនត្រ័យ សមាទានសីល ហើយតាំងចិត្តឲ្យបានស្អាតវិសុទ្ធ ជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្ត ចិត្តរំពឹងទៅលើព្រះធម៌ ព្រះសង្ឃជាទីពឹងទីរលឹក លុះចប់ពិធីទទួលទេវតា។ ចំពោះបាយសី ៩ ថ្នាក់ ៧ ថ្នាក់ ជាទំនៀមមានចែងនៅក្នុងសៀវភៅព្រះរាជពិធីទ្វារទស្សមាស និងមានអនុវត្តនៅព្រះបរមរាជវាំង។ ចំពោះប្រជារាស្ត្រគួរធ្វើត្រឹម ៥ ថ្នាក់ចុះមក ឬរៀបចំត្រឹមគ្រឿងសក្ការៈបូជា មានទៀន ៥ ធូប៥ ស្លាធម៌ កូនចេក ក៏ល្មមសមគួរដែរ។ ចំពោះផ្លែឈើ គួរដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយនៅលើជើងពាន នៅលើបាយសីត្រូវដោតទៀន ហើយដុតបំភ្លឺ៕

ភ្លៀង​កក់ខែ​ចាប់ផ្តើម​ធ្លាក់ ប៉ុន្តែ​ព្យុះ​បាន​ឡើង​កម្រិត​ពី​កូន​ព្យុះ ទៅ​ព្យុះ​កម្រិត​មួយ​

ភ្នំពេញៈបាតុភូតធម្មជាតិភ្លៀងកក់ខែកំពុងចាប់ផ្តើមធ្លាក់រាយប៉ាយនៅតំបន់ខ្ពង់រាប មុននឹងមកដល់តំបន់ទំនាបកណ្តាលដូចការជូនដំណឹងរបស់ក្រសួងធនធានទឹក ដោយទឹកភ្លៀងភាគច្រើន គឺកើតមានពេលល្ងាចនិងយប់ ខណៈដែលព្យុះទីបី ឈ្មោះ ជែឡាវ៉ាត់ ( Jelawat) បានឡើងកម្រិតពីកូនព្យុះទៅជាព្យុះកម្រិតមួយ(ពីTS ទៅ sTS) ។ លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជានាយកខុទ្ទកាលយ័ក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់រស្មីកម្ពុជានៅថ្ងៃទី២៩ខែមីនាថា ស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី២៩ខែមីនាដល់ថ្ងៃទី១ខែមេសា គឺកើតមានដូចការជូនដំណឹងរបស់ក្រសួងកាលពីថ្ងៃទី២៦ខែមីនា ដោយពេលនេះភ្លៀងកក់ខែ ចាប់ផ្តើមធ្លាក់រាយប៉ាយហើយ។ លោកបានបញ្ជាក់ថា “ភ្លៀងកក់ខែចាប់ផ្តើមធ្លាក់រាយប៉ាយ នៅតាមតំបន់ខ្ពង់រាបនិងដេញចុះមកតំបន់ទំនាបកណ្តាលភាគច្រើននៅពេលល្ងាចនិងយប់។ចំពោះព្យុះទីបីឈ្មោះជែឡាវ៉ាត់បានឡើងកម្រិតពីកូនព្យុះទៅជាព្យុះកម្រិត១ តែវានឹងមិនទៅដល់ជប៉ុនទេ គឺអាចរលាយទៅវិញនៅក្នុងសមុទ្រខាងកើតប្រទេសជប៉ុន។ កាលពីថ្ងៃទី២៦ខែមីនាឆ្នាំ២០១៨កន្លងទៅនេះ ក្រសួងធនធានទឹកនិងឧតុនិយមបានជូនដំណឹងថា ចាប់ពីថ្ងៃទី២៩ខែមីនាដល់ថ្ងៃទី០១ខែមេសា ព្រះរាជាណាចក្រកម្ពុជានឹងទទួលរងឥទ្ធិពលពីសម្ពាធទាបមួយ និង ខ្យល់បក់មកពីទិសខាងកើតនៃសមុទ្រចិនខាងត្បូង ។ នៅក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថា នៅអំឡុងពេលនោះព្រះរាជាណាចក្រកម្ពុជានឹងមានភ្លៀងកក់ខែធ្លាក់រាយប៉ាយពីតិចទៅបង្គួរលាយឡំជាមួយនឹងបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់ក្នុងក្របខណ្ឌទូទាំងប្រទេស៕

ចូរប្រុងប្រយ័ត្នចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី០១ ខែមេសា នឹងមានភ្លៀងកក់ខែបន្តទៀត.........

ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងទទួលរងឥទ្ធិពលជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន ។ដោយបាតុភូតនេះ និងបន្តគ្របដណ្តប់លើកម្ពុជារហូតដល់ថ្ងៃទី ២៨ ខែមីនា។ ចាប់ពីថ្ងៃទី ២៩ ខែមីនា ដល់ថ្ងៃទី០១ ខែមេសា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពលពីកំរិតសម្ពាធទាប និងខ្យល់ដែលបក់មកពីទិសខាងកើត (សមុទ្រចិនខាងត្បូង)។ ដោយក្នុងនោះចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី០១ ខែមេសា ព្រះរាជាណាចក្រកម្ពុជា នឹងមានភ្លៀងកក់ខែបន្តធ្លាក់រាយប៉ាយ ពីតិចទៅបង្កួរ លាយលំជាមួយបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ក្នុងក្របខ័ណ្ឌស្ទើទូទាំងប្រទេសកម្ពុជា ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន បាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ដែលអាចកើតមាននៅពេលមេឃរកកលចង់ភ្លៀង ៕

​ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​ថៃ ៖ ថៃ​បិទ​ដំណើរ​ការបន្ត​សុពលភាព​ប័ណ្ណ​ស្នាក់នៅ និង​ធ្វើការ​បណ្តោះអាសន្ន​នៅ​ចុងខែ​នេះហើយ​

(ភ្នំពេញ)៖ ស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ បានចេញសេចក្ដីជូនដំណឹងដល់ពលករខ្មែរនៅក្នុងប្រទេសថៃថា រដ្ឋាភិបាលថៃនឹងបិទដំណើរការបន្តសុពលភាពប័ណ្ណស្នាក់នៅ និងធ្វើការបណ្តោះអាសន្ន ពោលគឺប័ណ្ណស៊ីជំពូ និងលិខិតបញ្ជាក់ទំនាក់ទំនងរវាងថៅកែ និងពលករនៅត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះហើយ។ តាមរយៈសេចក្ដីជូនដំណឹងនេះ ស្ថានទូតខ្មែរ បានអំពាវនាវដល់ពលករខ្មែរកំពុងធ្វើការនៅក្នុងប្រទេសថៃ ឲ្យរួសរាន់ទៅបន្តសុពលភាពប័ណ្ណស្នាក់នៅ និងធ្វើការបណ្តោះអាសន្ននៅការិយាល័យច្រកចេញចូលតែមួយរបស់ថៃតាមបណ្តាខេត្ត-ក្រុងនានារបស់ថៃ ដែលពួកគេកំពុងធ្វើការងារ៕

​ក្រសួង​ការងារ ជូនដំណឹង​ឲ្យ​ឈប់សម្រាក​បុណ្យចូលឆ្នាំ​ខ្មែរ ប្រពៃណីជាតិ រយៈពេល​៤​ថ្ងៃ​

ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីថ្ងៃឈប់បុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដោយមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ ដោយមានប្រាក់ឈ្នួល។ ជាមួយគ្នានេះ ក្រសួងការងារក៏បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថា “ក្នុងករណីចាំបាច់បំផុត ដែលសហគ្រាស គ្រឹះស្ថាន មិនអាចបញ្ឈប់សកម្មភាពរបស់ខ្លួន ក្នុងឱកាសថ្ងៃឈប់សម្រាកចូលឆ្នាំខ្មែរ ម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថាន ត្រូវសម្របសម្រួលជាមួយ កម្មករ និយោជិតឲ្យមានស្ម័គ្រចិត្ត ព្រមទាំងបែងចែកឲ្យមានពេលវេលា និងថ្ងៃឈប់សម្រាកបុណ្យបានសមសមស្រប។ កម្មករនិយោជិត ដែលធ្វើការថ្ងៃឈប់បុណ្យចូលឆ្នាំនេះ មានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែម ដែលមានចំនួនស្មើនឹងប្រាក់ឈ្នួល ថ្ងៃធ្វើការធម្មតា”៕