Social Network

អគ្គ​រដ្ឋអាជ្ញា​ក្រុង​ញូវយ៉ក​ប្រកាស​លាលែង​ពី​តំណែង បន្ទាប់ពី​ការចោទប្រកាន់​

អាមេរិក ៖ ទីភ្នាក់ងារសារព័ត៌មាន BBC បានចេញផ្សាយថា អគ្គរដ្ឋអាជ្ញាទីក្រុងញូវយ៉កលោក Eric Schneiderman បានប្រកាសលាលែងពីតំណែង បន្ទាប់ពីមានការចោទប្រកាន់ពីបទរំលោភបំពានលើស្ត្រី៤នាក់។ ការលាលែងពីតំណែងនេះបានកើតឡើងបន្ទាប់ពីទស្សនាវដ្តីញូវយ៉កបានចេញផ្សាយដោយដកស្រង់សម្តីស្ត្រីដែលចោទប្រកាន់លោក Schneiderman ថាវាយដំលើពួកគេ ក្នុងនោះមានស្រី២នាក់ដែលជាអតីតមិត្តស្រីរបស់លោក ។ យ៉ាងណាមិញអភោបាលក្រុងញូវយ៉កលោក Andrew Cuomo បានស្នើសុំឲ្យ Schneiderman ចុះចេញពីតំណែង ក្រោយពីរបាយការណ៍បានចុះផ្សាយ។លោកថាគ្មាននរណាកម្នាក់នៅលើច្បាប់នេះបានទេ រួមទាំងអគ្គរដ្ឋអាជ្ញាទីក្រុងញូវយ៉កផងដែរ៕