Social Network

សមាជិកព្រឹទ្ធសភា លោក​ ម៉ាកខែន ប្រាប់លោក ដូណាល់ ត្រាំ៖ អ្នកឯងត្រូវនៅឱ្យឆ្ងាយពីពិធីបុណ្យសពរបស់ខ្ញុំ

(វ៉ាស៊ីនតោន)៖ បណ្ដាអ្នកលេងបណ្ដាញទំនាក់ទំនងសង្គម Twitter នៅក្នុងសហរដ្ឋអាមេរិក បាននាំគ្នាបញ្ចេញមតិយោបល់យ៉ាងផុល ផុស បន្ទាប់ពីសមាជិកព្រឹទ្ធសភាអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក ចន ម៉ាកខែន (John McCain) បានស្នើឱ្យលោក ប្រធានាធិបតីដូណាល់ ត្រាំ នៅឱ្យឆ្ងាយពីពិបុណ្យសពរបស់លោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអង្គារ ទី០៨ ខែឧសភា ឆ្នាំ២០១៨។ លោក ម៉ាកខែន មានអាយុ៨១ឆ្នាំ ដែលកំពុងតស៊ូប្រយុទ្ធជាមួយជំងឺដុះដុំសាច់ក្នុងខួរក្បាល ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៧មកម្លេះ បានចែករំលែក កាលពីចុងសប្ដាហ៍កន្លងទៅ នូវគំនិតមួយចំនួនហាក់ដូចជាចង់សំដៅទៅលើគំរោងរៀបចំពិធីបុណ្យសពរបស់លោក ។ លើសពីនេះទៅទៀត ក្នុងគំរោងនេះ ក៏មានរាប់បញ្ចូលផងដែរភ្ញៀវដែលលោកមិនទទួលស្វាគមន៍ ហើយបើតាមមនុស្សស្និទនឹង លោក ម៉ាកខែន ភ្ញៀវរូបនោះគឺលោក ដូណាល់ ត្រាំ តែម្ដង។ តែទោះជាយ៉ាងនេះក្ដី ក្រុមអ្នកលេងបណ្ដាញ Twitter ខ្លះ បានបញ្ចេញយោបល់ថាវាមិនមែនជារឿងទាស់ខុសអី្វនោះទេ បើសិន លោកត្រាំ ចូលរួមពិធីបុណ្យសពលោកម៉ាកខែន៕