Social Network

ខ្យល់ព្យុះ​ធូលី និង​ភ្លៀង​ផ្គរ​នៅ​ប្រទេស​ឥណ្ឌា​សម្លាប់​មនុស្ស​៦៥​នាក់​

ញូដេលី ៖ ព្យុះធូលី និងផ្គររន្ទះ ព្រមទាំងព្យុះភ្លៀងបានបោកបក់វាយលុកទៅលើរដ្ឋជាច្រើនក្នុងប្រទេសឥណ្ឌាចាប់តាំងពីថ្ងៃអាទិត្យបណ្តាលឲ្យមនុស្សស្លាប់៦៥នាក់ និង៧០នាក់ផ្សេងទៀតរងរបួសនៅទូទាំងប្រទេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ។ អាជ្ញាធរនិយាយថា តំបន់ដែលរងផលប៉ះពាល់រួមមាន រដ្ឋយូតតាប្រាដែស (Uttar Pradesh), រដ្ឋវែសត៍ប៊ែងហ្គាល់ (West Bengal), រដ្ឋអាន់ដ្រាប្រាដែស (Andhra Pradesh), រដ្ឋ តេឡេងហ្គាណា (Telangana), និងរដ្ឋធានីញូដេលី ចាប់តាំងតែពីព្យុះបានវាយប្រហារមកលើរដ្ឋទាំងនេះ កាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅ ដោយបានគាស់រំលើងដើមឈើជាច្រើនដើម, ធ្វើឲ្យបង្គោលភ្លើងដួលរលំ, និងបង្កភាពរាំងស្ទះដល់មធ្យោបាយធ្វើដំណើរនានា។ សូមជម្រាបថា មនុស្សយ៉ាងតិចចំនួន១២៤នាក់បានបាត់បង់ជីវិត និងជាង៣០០នាក់បានរងរបួសនៅក្នុងរដ្ឋចំនួន០៥ របស់ប្រទេសឥណ្ឌា ដោយសារតែព្យុះធូលី និងរន្ទះបាញ់កាលពីអំឡុងដើមខែឧសភានេះ៕