Social Network

ទាហាន​អ៊ីស្រាអែល​បាញ់សម្លាប់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​៥២​នាក់ និង​របួស​២៤០០​នាក់​

ហ្សេរុយសាឡឹម ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ជនជាតិប៉ាឡេស្ទីនចំនួន៥២នាក់ត្រូវបានកងកម្លាំងអ៊ីស្រាអែលបាញ់សម្លាញ់ និង២៤០០នាក់ផ្សេងទៀតរងរបួសនៅតាមបណ្ដោយព្រំដែននៃតំបន់ហ្កាហ្សាកាលពីម្សោលមិញដែលជាថ្ងៃសហរដ្ឋអាមេរិករៀបចំពិធីបើកសម្ពោធស្ថានទូតរបស់ខ្លួនជាផ្លូវការនៅក្នុងទីក្រុងហ្សេរុយសាឡឹម។ អំពើហិង្សានេះបានផ្ទុះឡើងនៅពេលបាតុករប៉ាឡេស្ទីនរាប់ពាន់នាក់នាំគ្នាធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងការផ្លាស់ប្ដូរស្ថានទូតអាមេរិកពីទីក្រុងតែលអាវីល មកកាន់ទីក្រុងហ្សេរុយសាឡឹមកាលពីថ្ងៃចន្ទម្សិលមិញនេះ (ម៉ោងនៅក្នុងតំបន់) តាមពាក្យសន្យារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការទទួលស្គាល់ថា ទីក្រុងហ្សេរុយសាឡឹម ដែលប្រជាជនប៉ាឡេស្ទីនចាត់ទុកថា ជាទឹកដីដ៏ពិសិដ្ឋរបស់ខ្លួន គឺជាទឹកដីផ្ដាច់មុខរបស់អ៊ីស្រាអែល៕