Social Network

ប៉ូលិសចាប់ខ្លួនមនុស្សរាប់រយនាក់ដែលតវ៉ាប្រឆាំងបេក្ខភាពចៅក្រមតុលាការកំពូលរបស់លោក ត្រាំ

អាមេរិក ៖ ប៉ូលិសអាមេរិកបានចាប់ខ្លួនក្រុមបាតុកររាប់រយនាក់ ដែលនាំគ្នាធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងបេក្ខភាពចៅក្រមតុលាការកំពូលរបស់ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ គឺលោក Brett Kavanaugh នៅក្នុងទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី០៥ ខែតុលា ឆ្នាំ២០១៨។

ប៉ូលិសបាននិយាយថា ក្រុមបាតុករដែលភាគច្រើនគឺជាស្ត្រីបាននំាគ្នាដើរជាក្បួនដង្ហែតវ៉ាប្រឆាំងនឹងលោក Kavanaugh នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ក្រុមបាតុករទាំងនេះបានបង្ហាញការខឹងសម្បាយ៉ាងខ្លាំងចំពោះការតែងតាំង លោក Kavanaugh ដែលកំពុងត្រូវបាន FBI ស៊ើបអង្កេតលើការចោទប្រកាន់របស់ស្ត្រី០២នាក់ ដែលថា ប្រធានចៅក្រម សាលាឧទ្ធរណ៍រូបនេះ បានរំលោភបំពានផ្លូវភេទលើពួកនាង។

ប៉ូលិសអាមេរិកបានអះអាងថា ពួកគេបានឃាត់ខ្លួនជាង៣០២នាក់ ដោយក្នុងនោះរួមមានទាំងតារាកំប្លែង លោកស្រី Amy Schumer និងតារាម៉ូឌែល នាង Emily Ratajkowski ទៀតផង បន្ទាប់ពីពួកគេបដិសេធរំសាយបាតុកម្មតវ៉ា នៅក្រៅអគារតុលាការកំពូល និងព្រឹទ្ធសភា៕