Social Network

​រដ្ឋាភិបាលដាណឺម៉ាក ចោទអ៊ីរ៉ង់ ថាកំពុងរៀបចំគំរោងសម្លាប់មនុស្ស នៅលើទឹកដីរបស់ខ្លួន

(ដាណឺម៉ាក)៖ រដ្ឋាភិបាលដាណឺម៉ាក បានចោទប្រកាន់ទីភ្នាក់ងារស៉ើបការណ៍សំងាត់អ៊ីរ៉ង់ ថាកំពុងរៀបចំផែនការសម្លាប់សកម្មជន អ៊ីរ៉ង់ម្នាក់នៅលើទឹកដីដាណឺម៉ាក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨។

រដ្ឋាភិបាលដាណឺម៉ាក់ នៅថ្ងៃអង្គារសប្ដាហ៍នេះ ដោយផ្អែកលើប្រភពពីទីភ្នាក់ងារស៉ើបការណ៍សំងាត់របស់ខ្លួន បានឱ្យដឹងទៀតថា ទីភ្នាក់ងារអ៊ីរ៉ង់មានផែនការសម្លាប់សកម្មជនអ៊ីរ៉ង់ម្នាក់ជាសមាជិកជាន់ខ្ពស់មួយរូបនៃចលនាតស៊ូអារ៉ាប់ Ahvaz ដែលត្រូវបាន ទីក្រុងតេហេរ៉ង់ចោទប្រកាន់ថាជាបណ្ដាញភេរវកម្ម និងមានចេតនាផ្ដួលរំលំរដ្ឋាភិបាលអ៊ីរ៉ង់។ បន្ថែមពីលើនេះ រដ្ឋាភិបាលដាណឺម៉ាក បានហៅអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសអ៊ីរ៉ង់ត្រឡប់មកស្រុកវិញ ហើយកំពុងប្រឹក្សាយោបល់ជាមួយបណ្ដាប្រទេសអឺរ៉ុប ដទៃទៀត ពីការដាក់ទណ្ឌកម្មថ្មីមួយប្រឆាំងនឹងអ៊ីរ៉ង់។

តែទោះជាយ៉ាងណា រដ្ឋាភិបាលបានច្រានចោលការចោទប្រកាន់របស់រដ្ឋាភិបាលដាណឺម៉ាក ដែលធ្វើឡើងក្រោយពលរដ្ឋន័រវ៉េសមាន កំណើតអ៊ីរ៉ង់ម្នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២១ ខែតុលា កន្លងទៅពីបទមានជាប់ពាក់ព័ន្ធនឹងគំរោងសម្លាប់លោក Andersen៕