Social Network

រកឃើញសាកសពមនុស្ស១,៥០០នាក់ ​នៅកន្លែងកប់សពដ៏ធំមួយក្នុងខេត្ត Raqqa ភាគ​ខាង​ជើងប្រទេសស៊ីរី

ដាម៉ាស់ ៖ ភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ បានចេញផ្សាយកាលពីម្សិលមិញថា សាកសពជាង១,៥០០នាក់ ត្រូវបានរកឃើញ នៅក្នុងកន្លែងកប់សពធំថ្មីមួយទៀតនៅខេត្ត Raqqa ភាគខាងជើងស៊ីរី ដែលធ្លាប់ជាមូលដ្ឋានស្នូលរបស់ក្រុមភេរវករ ISIS។

បើយោងតាមកាសែតដែលគាំទ្ររដ្ឋាភិបាលស៊ីរី al-Watan បានឲ្យដឹងថា សាកសពទាំងនោះសុទ្ធតែជាជនស៊ីវិលស្លូតត្រង់ ដែលបានបាត់បង់អាយុជីវិត ក្នុងការវាយប្រហារតាមផ្លូវអាកាស របស់ក្រុមយោធាចម្រុះអន្តរជាតិ ដែលដឹកនាំដោយអាមេរិក ក្នុងការដណ្តើមកាន់កាប់ទីក្រុង Raqqa យកមកវិញកាលពីឆ្នាំ២០១៧។

សូមជម្រាបថា គិតមកទល់ពេលនេះសាកសពប្រជាជនស៊ីវិលប្រហែល៤,០០០នាក់ហើយ ត្រូវបានរកឃើញនៅតាមកន្លែងកប់សាកសពធំៗនៅ Raqqa៕