Social Network

គជប ៖ រយៈពេល​៣​ថ្ងៃ​មាន​ពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ជិត​២​ម៉ឺន​នាក់​

រាជធានីភ្នំពេញ ៖ គ.ជ.ប បានប្រកាសនៅព្រឹកនេះថា ក្នុងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ ដែលត្រូវនឹងថ្ងៃទី៣នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ក្នុងក្របខ័ណ្ឌទូទាំងប្រទេស មានប្រជាពលរដ្ឋ ដែលអញ្ជើញទៅចុះឈ្មោះបោះឆ្នោតមានចំនួន ៨២៥២នាក់។

គ.ជ.ប បញ្ជាក់បន្ថែមថា សម្រាប់រយៈពេល៣ថ្ងៃដំបូង នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ មានអ្នកចុះឈ្មោះថ្មីចំនួន ១៨.៥១៣នាក់។ ទន្ទឹមនោះ គ.ជ.ប នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុនិងមិនទាន់មានឈ្មោះក្នុងបញ្ជីឈ្មោះ បោះឆ្នោត សូមរួសរាន់ទៅកាន់ឃុំសង្កាត់របស់ខ្លួន ៕