Social Network

​ផ្កា​អង្គារ​សិ​ល​កំពុងមាន​ហាងឆេង​ខណ​:​ពេល​បុណ្យចូលឆ្នាំ​ចិន​និង​វៀតណាម​បាន​ជិត​មកដល់​

(រតនគិរី)៖ប្រជាពលរដ្ឋនៅខេត្ដរតនគិរីមួយចំនួនបានមមាញឹកក្នុងការស្វែងរកកាប់ដើមអង្ការសិលពីតំបន់ព្រៃយកមកលក់នៅផ្សារបានលុងនាឧិកាសបុណ្យចូលឆ្នាំចិននិងវៀតណាមដែលបានខិតមកជិតដល់។លោកផនលោមប្រជាពលរដ្ឋម្នាក់រស់នៅភូមិអូរកន្ដិលសង្កាត់បឹងកន្សែងក្រុងបានលុងបានឱ្យដឹងថាដើមអង្គារសិលដែលបានដឹកយកមកលក់នៅផ្សារបានលុងនេះគឺទៅរកកាប់នៅតាមព្រៃនៃតំបន់ទំនៀបតាមបណ្ដាស្រុកមួយចំនួនដូចជាស្រុកវ៉ឺនសៃ,កូនមុំ,និងស្រុកលំផាត់។ ប្រជាពលរដ្ឋរូបនោះបានបន្ដឱ្យដឹងទៀតថាគាត់បានប្រកបរបរលក់ផ្កាអង្គារសិលនេះរយ:ពេលពីឆ្នាំមកហើយគឺឱ្យតែដល់ថ្ងៃទី៣ទី៤ខែកុម្ភ:ជារៀងរាល់ឆ្នាំត្រូវចាប់លក់រហូតដល់ថ្ងៃចូលឆ្នាំចិនតែម្ដង។ដើមអង្គារសិលដែលកាប់យកមកលក់ត្រូវមើលដើមណាដែលមានចេញផ្កាក្រពុំៗច្រើនទើបយកមកលក់គេចូលចិតទិញ។ ក្នុងមួយដើមអាចលក់បានមួយម៉ឺនទៅដល់បួនម៉ឺនរៀលទៅតាមដើមតូចឬធំ។ចំណែកអ៊ំស្រីម្នាក់ឈ្មោះលាងអ្នកលក់ផ្គាអង្គារសិលនៅខាងមុខផ្សារបានលុងដែលកំពុងញាប់ដៃក្នុងកាលក់ផ្កាជូនភ្ញៀវក៏បានងាកមកប្រាប់រស្មីកម្ពុជាឱ្យដឹងដែរថាផ្កាដែលអ៊ំស្រីសក់នោះបានទទួលទិញពីប្រជាពលរដ្ឋដែលកាប់យកមកពីព្រៃតាមបណ្ដាស្រុក។ អ៊ំស្រីបានបន្ដថាគាត់តែងតែទទួលទិញផ្កាអង្គារសិលនេះពីអ្នកភូមិដើម្បីលក់បន្ដជារៀងរាល់ឆ្នាំគ្រាន់បានប្រាក់កម្រៃខ្លះ។នៅមុនពេលបុណ្យចូលឆ្នាំប្រពៃណីចិននិងវៀតណាមបានជិតមកដល់ប៉ុន្មានថ្ងៃនេះអ្នកដែលមកទិញផ្កាអង្គារលិសយកទៅដាក់ផ្ទះភាគច្រើនគឺជាជនជាតិចិនកាត់ខ្មែរនិងជនជាតិវៀតណាមព្រោះនៅតែប៉ុន្មានថ្ងៃទៀតបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននិងវៀតណាមបានមកដល់។ អ្នកលក់ផ្កាអង្គារសិលបានបញ្ជាក់ស្រដៀងគ្នាថារបរលក់ផ្កាអង្គាសិលនេះក្នុងមួយរដូវលក់បានតែម្ដងទេគឺនៅមុនចូលឆ្នាំចិននិងវៀតណាមជាងមួយសប្ដាហ៏ហើយអាចរកប្រាក់បានពីហាសិបម៉ឺនទៅមួយលានរៀលដែរហើយនេះគឺជារបរបន្ទាប់បន្សំតែប៉ុណោះ។ អ៊ំស្រីស៊ូអេងអាយុជាង៦០ឆ្នាំជនជាតិចិនកាត់ខ្មែរបច្ចុប្បន្នមានទីលំនៅភូមិកាចូនក្រោមឃុំកាចូនស្រុកវ៉ឺនសៃបានប្រាប់រស្មីកម្ពុជាឱ្យដឹងថាកាទម្លាប់ទិញផ្កាអង្គារសិលយកទៅតាំងក្នុងពេលចូលឆ្នាំថ្មីប្រពៃណីចិនគឺជាជំនឿតមានតាំងពីដូនតាយូលង់មកគឺសម្រាប់សម្គាល់មើលរាសី។ អ៊ំស្រីបានបន្ដឱ្យដឹងទៀតថាចូលឆ្នាំចិននិងវៀតណាមមានរយ:ពេលបីថ្ងៃហើយបើថ្ងៃចូលឆ្នាំទីមួយផ្កាអង្គារសិលដែលគេទិញយកតាំងនោះបានរីកច្រើនបញ្ចេញព័រណ៏លឿងគឺបញ្ជាក់ថានៅក្នុងក្រុមគ្រួសារនោះបានជួបសេចក្ដីសុខចម្រើនរុងរឿងពោលគឺរកស៊ីទទួលទានមានបានត្រជាត់ត្រជុំ។ លោកបៀងម៉េងជនជាតិវៀតណាមម្នាក់រស់នៅភូមិ៧មករាសង្កាត់បឹងកន្សែងក្រុងបានលុងបានប្រាប់រស្មីកម្ពុជាឱ្យដឹងដែរថាជាទូទៅក្នុងឧិកាសបុណ្យចូលឆ្នាំប្រពៃណីចិននិងវៀតណាមគេតែងតែយមទិញដើមផ្កាអង្គារសិលយកមកដាក់តាំងដើម្បីទទួលឆ្នាំថ្មីនិងសម្គាល់មើលពីភាពជោគជ័យនៅក្នុងគ្រួសារគេ។ លោកម៉េងបានបញ្ជាក់ថារយ:ពេលចូលឆ្នាំបីថ្ងៃបើផ្កានោះរីកឡើងព្រមគ្នាព័រណ៏មាសជាពិសេសនៅថ្ងៃទីគឺនៅក្នុងគ្រួសារនោះនឹងមានសេចក្ដីសុខចម្រុងចម្រើនពេញមួយឆ្នាំហើយលម្អងផ្កាដែលរុះរោយចុះមកគេតមមិនឱ្យបោសចេញឡើយគឺទុកដល់ចូលឆ្នាំរួចប្រមូលទុកកន្លែងណាមួយក៏បានដើម្បីត្រជាត់ត្រជុំដល់កូនចៅ។ ដូច្នេះការដែលបងប្អូនចិននិងវៀតណាមចំណាយលុយទិញផ្កាអង្គាសិលយកមកតាំងក្នុងផ្ទះនាឧិកាសបុណ្យចូលឆ្នាំថ្មីគឺជានិយមនិងទម្លាប់កើតមានតាំងពីដូនតាតរៀងមកដល់និងពេលនេះ៕