Social Network

ការ​បំបៅ​ដោះ​កូន​ប្រហែលជា​ជួយ​បង្កើន​ថាមពល​ខួរក្បាល​ពួកគេ​បាន​

យោងទៅតាមការផ្តល់ដំបូន្មាន របស់សារព័ត៌មាន The Metro បានឱ្យ ដឹងថា យកល្អគួរតែបន្ត បំបៅដោះកូន រហូតដល់ពួកគេអាយុបាន មួយឆ្នាំដើម្បី បង្កើនភាពឆ្លាតវៃរបស់ពួកគេ ។ រឿង នេះ បានមកពីការសិក្សាមួយដែល ពិនិត្យទៅលើទំនាក់ទំនងរវាងការ បំបៅដោះកូន និងសមត្ថភាពផ្លូវចិត្ត របស់ក្មេងនៅពេលធំឡើយ ។ គេបាន រកឃើញថា ក្មេងដែលកើតពីម្តាយដែលផ្តល់ឱកាសឱ្យ ពួកគេបៅដោះកាន់តែយូរ កាន់តែទទួលបានលទ្ធផលធ្វើតេស្តផ្នែក ភាសានៅអាយុ ៣ឆ្នាំ កាន់តែល្អ និង មានតេស្ត IQ នៅអាយុ ៧ឆ្នាំល្អជាង ក្មេងដែលមិនបានបៅដោះម្តាយយូរ ។ ការបំបៅដោះកូនត្រូវបានគេស្គាល់ ថាមានប្រយោជន៍ច្រើនណាស់ដូចជាបន្ថយការប្រឈមនឹងការ បង្ករោគនៅក្នុងត្រចៀក ការបង្ករោគនៅទ្រូង និងទល់លាមក ព្រមទាំងជួយបង្កើនទំនាក់ទំនងកាន់ តែខ្លាំងរវាងម្តាយ និងកូនផង ។ យ៉ាងណាមិញ ការសិក្សានេះមិន បានអះអាងថា ការបំបៅដោះកូនអាច ធ្វើឱ្យកូនកាន់តែវៃឆ្លាតនោះទេ គេគ្រាន់ តែសង្ខេបទៅលើទំនាក់ទំនងដែលអាច ទៅរួចប៉ុណ្ណោះ ។ អ្នកដឹកនាំការសិក្សា បាននិយាយថា មានកត្តាជាប់ទាក់ទង ច្រើនទៀតជាមួយនឹងការបំបៅដោះកូន ដែលជះឥទ្ធិពលទៅលើភាពវៃឆ្លាត របស់ក្មេងដូចជា មជ្ឈដ្ឋាននៅផ្ទះ ភាព ឆ្លាតវៃរបស់ម្តាយ និងការអប់រំដែរ ។ ការសិក្សាមុនៗបានរកឃើញ ថា ក្នុងប្រទេសអភិវឌ្ឍន៍ម្តាយដែលជ្រើសរើសការបំបៅដោះកូន ទំនងជាមកពីអ្នក មានទ្រព្យធន់លំដាប់កណ្តាល ឬខ្ពស់។ វាក៏អាចជាកត្តាសង្គមសេដ្ឋកិច្ចចៀស ជាងការបំបៅដោះកូនដែរ ហើយរឿង នេះប្រហែលជាអាចពន្យល់បានទៅ លើឥទ្ធិពលនៃភាពឆ្លាតវៃ ។ អ្នកស្រាវជ្រាវចង់ផ្លាស់ប្តូរការ រកឃើញរបស់ពួកគេដែលវាមានឥទ្ធិពលទៅលើកត្តាផ្សេងៗដែល ជាប់ពាក់ព័ន្ធ ប៉ុន្តែរាល់ការផ្លាស់ប្តូរ គឺជាការទាយ តាមស្ថិតិមួយ ប៉ុណ្ណោះ ។ វាតែងតែអាច ទៅរួចហើយដែលថា កត្តាដែលមិនបាន រាប់បញ្ចូលអាចមានឥទ្ធិពលទៅលើ លទ្ធផលនៃការសិក្សា ។ ទោះបីជា យ៉ាងណាក៏ដោយការបំបៅដោះកូន គឺ ជាមធ្យោបាយដ៏មានសុខភាពល្អបំផុត សម្រាប់ចិញ្ចឹមកូន ហើយយកល្អគួរតែ បន្តបំបៅដោះកូនឱ្យបានយ៉ាងហោច ណាស់អាយុ៦ខែ និងបន្តទៀតរហូត ដល់គេអាយុបានមួយឆ្នាំ ៕