Social Network

ការ​ធាត់​ជ្រុល​អាច​នាំឱ្យ​ខូច​ថ្លើម​តាំងពី​អាយុ​៨​ឆ្នាំទៅ​

យោងទៅតាមការព្រមានរបស់ ការសិក្សាថ្មីមួយបានឱ្យដឹងថា ការធាត់ជ្រុលអាចនាំឱ្យមាន ជំងឺថ្លើមលើកុមារ តាំងពីអាយុ៨ឆ្នាំមកម្ល៉េះ ។ ការសិក្សា រយៈពេលវែងមួយនេះបានសិក្សាទៅ លើកុមារប្រមាណ៦៣៥នាក់ក្នុងតំបន់ Massachusetts បានរកឃើញថា ទំហំ ចង្កេះ ដែលធំៗលើកុមារអាយុ៣ឆ្នាំធ្វើ ឱ្យពួកគេបង្កើនលក្ខណៈសម្គាល់មួយនៃការប្រឈមនឹងការ ខូចខាតថ្លើមនិង កើតជាជំងឺខ្លាញ់រុំថ្លើមដែលមិនមែន ដោយសារគ្រឿងស្រវឹងនៅអាយុ៨ឆ្នាំ បាន ។ ការសម្គាល់មួយនោះ ត្រូវបាន គេហៅថាALT ។ នៅអាយុ៨ឆ្នាំ២៣ ភាគរយនៃក្មេងៗ ដែលគេសិក្សាមាន ការកើនឡើងចំនួននៃសារធាតុ ALT ក្នុងឈាម ។ ក្មេងដែលមានចង្កេះធំៗ នៅអាយុ៣ឆ្នាំនិងក្មេងដែលមាន អាការៈធាត់ជ្រុលនៅចន្លោះអាយុ៣ទៅ៨ឆ្នាំទំនងជាងាយ នឹងកើនឡើងចំនួន សារធាតុ ALT នៅអាយុ៨ឆ្នាំណាស់។ យោងទៅតាមការសិក្សារបស់សាកល វិទ្យាល័យ Columbia បានឱ្យដឹងថា ប្រហែល៣៥ ភាគរយនៃក្មេងអាយុ៨ ឆ្នាំ មានការកើនឡើងសារធាតុ ALT ខណៈពេលដែលក្មេងទម្ងន់ ធម្មតាកើន ឡើងតែ២០ភាគរយទេ ។ ការដែល កើនឡើងភាពធាត់ជ្រុលលើកុមារវា ក៏ធ្វើឱ្យមានការកើនឡើងជំងឺខ្លាញ់ រុំថ្លើមដែលមិនមែនដោយសារគ្រឿងស្រវឹងលើកុមារកាន់ តែច្រើនដែរ ។ ឪពុកម្តាយភាគច្រើនដឹងថា ភាពធាត់ ជ្រុលអាចនាំឱ្យកើតជាជំងឺទឹកនោម ផ្អែមប្រភេទទី២និងបញ្ហានៃការរំលាយ អាហារផ្សេងៗទៀត ប៉ុន្តែវាមិនសូវមានការយល់ដឹង ច្រើនថាកុមារដែលធាត់ៗ អាចនាំឱ្យមានជំងឺថ្លើមធ្ងន់ធ្ងរឡើយ ។ ខណៈពេលដែលជំងឺ ខ្លាញ់រុំថ្លើមមិន មែនជាគ្រឿងស្រវឹងច្រើនតែមិនបង្កជា រោគសញ្ញាតែវាអាចនាំឱ្យមានជំងឺក្រិន ថ្លើមនិងមហារីកថ្លើមបាន ។ គ្រូពេទ្យខ្លះវាស់កម្រិត ALTលើ កុមារដែលប្រឈមមុខដោយចាប់ផ្តើម ធ្វើនៅពេលពួកគេ អាយុប្រហែល១០ ឆ្នាំប៉ុន្តែការរកឃើញនេះមិនបានធ្វើ ទៅលើក្មេងអាយុតិចៗឡើយក្នុងការ បង្ការភាពធាត់ជ្រុល និងផលវិបាកនៃ ការរលាកថ្លើម ។ មធ្យោបាយដ៏ល្អបំផុតសម្រាប់ក្មេង និងមនុស្សធំក្នុងការទប់ ស្កាត់ជំងឺខ្លាញ់រុំថ្លើម គឺសម្រកទម្ងន់ និងកុំញ៉ាំអាហារកៃច្នៃច្រើន តែត្រូវហាត់ ប្រាណឱ្យបានច្រើនវិញ ៕