Social Network

ខេត្តបន្ទាយមានជ័យធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡាជ្រើសរើសជើងឯកអាយុក្រោម១៥ឆ្នាំ នឹងក្រោមអាយុ១៧ឆ្នាំ រវាងខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់

បន្ទាយមានជ័យ ៖ ដើម្បីរឹតចំណងមមិត្តភាពឲ្យកាន់តែល្អប្រសើរវាកីឡាករនិងកីឡាករ ក៏ដូចជាក្នុងការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក កីឡាករមកពីខេត្តដ៏ទៃ ក៏ដូចជាលេងកីឡាដើម្បីសុខភាព រដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម សួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានរៀបចំការប្រកួតកីឡាជាលក្ខណៈមិត្តភាពរវាងកីឡាករក្នុងខេត្តបន្ទាយមានជ័យ ទទួលស្វាគមន៍ប្រកួតជាមួយនឹងកីឡាករមកពីខេត្តពោធិ៍សាត់ ដែលត្រូវបានរៀបចំប្រកួតនៅទីលានបាល់ទាត់សាកលវិទ្យាល័យ មានជ័យ ស្ថិតនៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ ។ ការប្រកកួតជាលក្ខណ:មិត្តភាពរវាងក្រុមកីឡាខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ គឺដើម្បីជម្រើសជើងឯកយុវជនអាយុក្រោម១៥ឆ្នាំ(U15) និងអាយុក្រោម១៧ឆ្នាំ (U17) ។ ការប្រកួតនេះធ្វើឡើងក្នុងគោលបំណង ៖ ១-បង្កើនការរឹតចំណងមិត្តភាពរវាងកីឡាករនិងកីឡាករ ឲ្យចេះសាមគ្គីភាពគ្នា ។ ២-ធ្វើការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ។ ៣-ចូលរួមលេងកីឡាដើម្បីសុខភាព ពិសេសចៀសឲ្យឆ្ងាយពីគ្រឿងញៀន ។ កន្លងទៅក្រុមកីឡាករខេត្តបន្ទាយមានជ័យ ធ្លាប់បានទៅចូលរួមប្រកួតនៅក្នុងខេត្តកំពង់ឆ្នាំងម្តងរួចមកហើយ ដោយខេត្តកំពង់ឆ្នាំធ្វើជាម្ចាស់ផ្ទះ ។ តែសម្រាប់ជំនួបពេលនេះខេត្តបន្ទាយមានជ័យទទួលធ្វើជាម្ចាស់ផ្ទះ ដោយជួបជាមួយនឹងក្រុមកីឡាមកពីខេត្តពោធិ៍សាត់ ដែលបានធ្វើការប្រកួតនៅលើទីលានបាលទាត់សាកលវិទ្យាល័យ មានជ័យ ។ ក្នុងឱកាសនោះ ឯកឧត្តម សួន បវរ អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងការកោតសើរចំពោះក្រុមកីឡាករទាងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រកបដោយទំនួលខុសត្រូវ គោរពតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត ។ ឯកឧត្តម បន្តថា ៖ ការប្រកួតតែងតែមានការចាញ់ឈ្នះជារឿងធម្មតា តែអ្វីដែរសំខាន់គឺការសាមគ្គីភាពគ្នា ក្នុងការដណ្តើមយកជ័យជម្នះជូនក្រុមរៀងៗខ្លួន ។ អភិបាលខេត្ត បានលើកឡើងថា ៖ ការលេងកីឡានាំមកនូវសុខភាពល្អ ចៀសផុតពីជម្ងឺផ្សេងៗ ពិសេសយើងជាយុវជនត្រូវតែចៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះវាធ្វើឲ្យយើងខូចអនាគត់ បាត់បងកត្តិយសក្រុមគ្រួសារ សង្គមជាតិ ៕អត្ថបទ ៖ រឿង ចន្ទ្រា

លោក ហ៊ឹល រ៉ាយ៉ា ដឹកនាំក្រុមការងារចុះដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាលលើគម្រោងស្ថាបនាផ្លូវប្រវែង៨០០ម៉ែត្រ

បន្ទាយមានជ័យ ៖ កាលពីចុងសប្តាហ៍កន្លងទៅ លោក ហ៊ឹល រ៉ាយ៉ា អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ រួមនឹងមន្ត្រីក្រោមឱវាទ បានចូលរួមដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋជាង១០គ្រួសារ ដែលរងផលប៉ះពាល់ លើគម្រោងស្ថបនាផ្លូវមួយខ្សែរតភ្ជាប់ពីភូមិ២ ទៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ មានប្រវែង៨០០ម៉ែត្រ ដើម្បីឲ្យដំណើរការនៃការស្ថាបនាបានលឿន បំរើរដល់ប្រយោជន៍រវាងប្រជាពលរដ្ឋទាំង២ភូមិខាងលើធ្វើដំណើរឆ្លង ពិសេសដឹកជញ្ជូននូវកសិផលផ្សេងៗ ។ ក្នុងឱកាសចុះដោយស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានធ្វើសំណូមពរដល់ប្រជាពលដ្ឋទាំង២ភូមិខាងលើ មេត្តាជួយសហការ និងសម្រួលនៅផលប៉ះពាល់មួយចំនួន ដើម្បីឲ្យដំណើរការនៃការស្ថបនាផ្លូវមួយខ្សែរនេះបានលឿន ។ លោកបានលើកឡើងថា ៖ ផ្លូវនេះគឺវាបានផ្តល់សារសំខាន់សម្រាប់បងបងប្អូនក្នុងការធ្វើដំណើរឆ្លងកាត់ទៅមក ដឹកជញ្ជូនទំនិញ និងកសិផលផ្សេងៗ ម្យ៉ាងវិញទៀតវាក៏ជាចំណែកមួយក្នុងការកាត់បន្ថយការគ្រោះថ្នាក់ចរាណ៍តាមដងផ្លូវផងដែរ។ ដូច្នេះលោកអភិបាលក្រុង ក៏បានស្នើរសុំឲ្យបងប្អូនទទួលនូវផលប៉ះពាល់ មេត្តាយោគយល់ទាំងអស់គ្នា ដើម្បីឲ្យសម្មទិផលផ្លូវមួយខ្សែរដំណើរការទៅដោយរលូត និងរួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ ។ តាមរយៈការសម្របសម្រួល ដោយផ្អែកលើយុទ្ធសាស្ត្រឈ្នះឈ្នះ ប្រជាពលរដ្ឋទាំង២ភូមិមាន ៖ ភូមិពង្រ និងភូមិ២ សង្កាត់កំពង់ស្វាយ បានឯកភាពយល់ព្រមក្នុងសម្រួលនូវផលប៉ះរបស់ពួកគាត់ ព្រមទាំងបាននាំគ្នាសាទរជាខ្លាំងនូវសម្មទិផលផ្លូវមួយខ្សែរនេះ ។ ដែលពួកគាត់បានលើកឡើងថា ៖ សម្រាប់ផ្លូវដែលនិងត្រូវស្ថាបនានេះ គឺវាពិជាបានផ្តល់នូវសារសំខាន់ណាស់សម្រាប់ពួកគាត់ ក្នុងការធ្វើដំណើរទៅមក ងាយស្រួលដឹកជញ្ជូនកសិផលផ្សេងៗ ពិសេសពួកលែងមានការព្រួយបារម្ភរឿងគ្រោះចរាណ៍ទៀតហើយ ណាមួយមានចំណាយពេលតិចណាស់ បើប្រៀបធៀបទៅនឹងការធ្វើដំណើរលើផ្លូវជាតិ។ សូមជម្រាប់ថា ៖ ផ្លូដែលបានផ្តល់ជូនប្រជាពលរដ្ឋទាំង២ភូមិខាងលើ មានប្រវែង៨០០ម៉ែត្រ ទទឹង៦ម៉ែត្រ ដែលចំណាយថវិការជាង៧៤លានរៀល ៕ អត្ថបទ ៖ រឿង ចន្រ្ទា

 

 

ការវាយប្រហារ​របស់​អ៊ីស្រាអែល​ក្បែរ​រដ្ឋធានី​របស់​ស៊ី​រី បណ្តាលឱ្យ​របួស​ទាហាន​៣​នាក់

ប្រព័ន្ធផ្សព្វផ្សាយរបស់ស៊ីរីបានរាយការណ៍ថាយន្តហោះចម្បាំងអ៊ីស្រាអែលដែលហោះរំលងលើប្រទេសលីបង់បានបាញ់មីស៊ីលឆ្ពោះទៅកាន់តំបន់ក្បែរទីក្រុងដាម៉ាសរបស់ស៊ីរីកាលពីយប់ថ្ងៃអង្គារទី២៥ធ្នូដោយបានវាយប្រហារចំឃ្លាំងអាវុធនិងបណ្តាលឱ្យទាហាន៣នាក់រងរបួស ដោយនិយាយថា មីស៊ីលភាគច្រើនត្រូវបានបាញ់ទម្លាក់ដោយអង្គភាពការពារដែនអាកាស។ ទូរទស្សន៍រដ្ឋដែលដកស្រង់សម្តីមន្ដ្រីយោធាមិនបញ្ចេញឈ្មោះម្នាក់ បានកំណត់អត្តសញ្ញាណយន្តហោះចម្បាំងនោះជារបស់អ៊ីស្រាអែល។ ទីភ្នាក់ងារសារព័ត៌មានជាតិរបស់លីបង់បានរាយការណ៍ថា យន្តហោះចម្បាំងអ៊ីស្រាអែលកំពុងហោះនៅកម្ពស់ទាបនៅផ្នែកខ្លះនៃប្រទេសលីបង់ភាគខាងត្បូង។ អង្គការឃ្លាំមើលសង្គ្រាមនៅស៊ីរីដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានតម្រង់ទៅលើគោលដៅចំនួន៣នៅភាគខាងត្បូងទីក្រុងដាម៉ាសដែលជាឃ្លាំងអាវុធសម្រាប់ក្រុមសកម្មប្រយុទ្ធហេសប៊ូឡា (Hezbollah) របស់លីបង់និងកងកម្លាំងអ៊ីរ៉ង់។ ការវាយប្រហារនៅក្បែរទីក្រុងដាម៉ាសគឺជាការវាយប្រហារលើកដំបូងចាប់តាំងពីប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានប្រកាសកាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិកនឹងដកកងកម្លាំងសរុបរបស់ខ្លួន ២.០០០ នាក់នៅក្នុងប្រទេសស៊ីរី ជាចំណាត់មួយដែលនឹងទុកឱ្យតំបន់ភាគខាងកើតស៊ីរីដ៏សម្បូរប្រេងប្រឈមនឹងការដណ្តើមគ្នាកាន់កាប់ពីសំណាក់ភាគីជាច្រើន។ បន្ទាប់ពីការប្រកាសរបស់លោកត្រាំ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកបេនចាមីន ណេតាន់យ៉ាហ៊ូបាននិយាយថា អ៊ីស្រាអ៊ែលនឹង “បន្តធ្វើសកម្មភាពប្រឆាំងនឹងការប៉ុនប៉ងរបស់អ៊ីរ៉ង់ដើម្បីពង្រីកកម្លាំងរបស់ខ្លួននៅក្នុងប្រទេសស៊ីរី ហើយក្នុងកម្រិតចាំបាច់ យើងនឹងពង្រីកសកម្មភាពរបស់យើងនៅទីនោះ”។ ជិតមួយម៉ោងបន្ទាប់ពីការវាយប្រហារបានចាប់ផ្តើម ប្រជាជននៅទីក្រុងដាម៉ាសនៅតែអាចស្តាប់ឮអង្គភាពការពារដែនអាកាសបាញ់ទម្លាក់មីស៊ីលពីលើមេឃ៕

កិច្ចប្រជុំ​ ពិភាក្សា​ដើម្បីអនុវត្តគម្រោង​ ៖​ លើកកម្ពស់អត្រាការងារក្នុងស្រុក

បន្ទាយមានជ័យ ៖ សាលាក្រុងសិរីសោភ័ណ បានរៀបចំកិច្ចប្រជុំ ពិភាក្សាដើម្បីអនុវត្តគម្រោង ៖ លើកកម្ពស់អត្រាការងារក្នុងស្រុក ក្រោមវត្តមាន លោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុង រួមនឹងអ្នកពាក់ព័ន្ធ តំណាងកម្មវិធី GIZ ចៅសង្កាត់ តំណាងក្រុមហ៊ុន សហគ្រាស សណ្ឋាគា បានចូលរួមនាព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៨ ។ គោលបំណងនៃកិច្ចប្រជុំពិភាក្សា ដើម្បីផ្តល់ភាពងាយស្រួយដល់និយោជិក ក្នុងការស្វែងយល់កាន់តែច្បាស់អំពីកាតព្វកិច្ច និងការចូលរួមចំណែកធ្វើឲ្យកាន់តែប្រសើរឡើងរបស់រដ្ឋបាលក្រុង ក៏ដូចជាមជ្ឈមណ្ឌលការងារ ដើម្បីជម្រុញទីផ្សារក្នុងស្រុក មានដូចជា៖ - និយោជកទទួលព័ត៌មានច្បាស់លាស់ស្តីពីការផ្តល់សេវាការារ និងព័ត៌មានទីផ្សារការងារដោយរដ្ឋបាលក្រុង និងមជ្ឈមណ្ឌលការងារ។ - និយោជកអាចពិភាក្សា និងអាចបង្ហាញពីការលំបាក ឬកត្តាប្រឈមនានា ការជ្រើសរើសកម្លាំងពលកម្ម ។ -និយោជកអាចផ្តល់ព័ត៌មានអំពីឱកាសការងារ ឬតម្រូវការជ្រើសរើសកម្លាំងពលកម្មដល់រដ្ឋបាលក្រុង ឬមឈ្ឈមណ្ឌលការងារដើម្បីចូលរួសហកាផ្សព្វផ្សាយ-ជ្រើសរើស។ - ពង្រឹងកិច្ចសហការកាន់តែល្អប្រសើររវាងផ្នែកឯកជន(និយោជក) និងផ្នែករដ្ឋ ។ លោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុង បានមានប្រសាសន៍ថា ៖ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥ បានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ នៃការអភិវឌ្ឍវិស័យឯកជន និងការងារដោយចាត់ទុក "វិស័យឯកជន"គឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចតាមរយៈគោលដៅយុទ្ធសាស្រ្តនេះ តម្រូវឲ្យមានការចូលរួម និងសហការពេញទំហឹងរវាងវិស័យរដ្ឋ និងឯកជនដើម្បីជំរុញការអភិវឌ្ឍន៍ទីផ្សារការងារដែលមានលក្ខណៈឆ្លើយតបទៅនឹងតម្រូវការក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ។ ស្ថិតក្នុងស្មារតីនៃការអនុវត្តស្របទៅតាមគោលនយោបាយនិងផែនការយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់ការចូលរួមរបស់ប្រជាជនក្នុងការអភិវឌ្ឍទីផ្សារការងារនេះ រដ្ឋបាលក្រុងសិរីសោភ័ណបានទទួលគម្រោង "លើកកម្ពស់អត្រាការងារក្នុងស្រុក" មកអនុវត្តចាប់ពីចុងឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២១ ដែលគម្រោងនេះមានការគាំទ្រដោយ GIZ RED4 ជាកម្មវិធីមួយដែលមានប្រភពថវិកាពីប្រទេសអាល្លឺម៉ង់ និងប្រទេសស្វីស ដែលយើងបានចុះកិច្ចព្រមព្រៀងថវិកាសម្រាប់អនុវត្តរួចមកហើយ ។ លោកប្រធានក្រុមប្រឹក្សាក្រុង បានលើកឡើងថា ៖ គម្រោងនេះ គឺសំដៅការផ្លាស់ប្តូរព័ត៌មាន ការចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ និងធ្វើសកម្មភាពរួមគ្នា ដើម្បីឆ្លើយតបទៅនឹងស្ថានភាព ទីផ្សារការងារក្នុងស្រុកយើង ឲ្យកាន់តែប្រសើរ កាត់បន្ថយការធ្វើចំណាក់ស្រុកក្រៅប្រទេសដើម្បីស្វែងរកការងាររបស់ប្រជាពលរដ្ឋ ៕ អត្ថបទ ៖រឿង ចន្ទ្រា

គណៈកម្មាធិកាលទ្ធកម្ម​ បានបើកកិច្ចប្រជុំដើម្បីពិនិត្យវាយតម្លៃ​ ការអនុវត្តគម្រោងដែលក្រុមហ៊ុន​ ធី.អិម.៣​ ខនស្ត្រាក់សិន​

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងជាប្រធានគណៈកម្មាធិកាលទ្ធកម្ម បានបើកកិច្ចប្រជុំដើម្បីពិនិត្យវាយតម្លៃ ការអនុវត្តគម្រោងដែលក្រុមហ៊ុន ធី.អិម.៣ ខនស្ត្រាក់សិន (T.M.3 CONSTRUCTION Co,Ltd) បានអនុវត្តក្នុងកិច្ចសន្យា គ្រប់គ្រងសំណល់រឹង រាវ តាមទីប្រជុំជនក្រុង ប្រចាំត្រីមាសទី៤ ដែលមានទំហំសាច់ប្រាក់៩៨លានរៀល ដែលមានការចូលរួមពីលោកស្រី ប្លុង មុំ ប្រធានក្រុមហ៊ុន ធី.អិម.៣ ខនស្ត្រាក់សិន (T.M.3 CONSTRUCTION Co,Ltd) រួមនិងអ្នកពាក់ព័ន្ធចូលរួមផងដែរ។ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានកោតថ្លែងការកោតសើរចំពោះក្រុមហ៊ុន ធី.អិម.៣ ខនស្ត្រាក់សិន ដែលបានខិតខំអនុវត្តន៍បានការងារតាមកិច្ចសន្យាដែលបានកំណត់ទទួលបានលទ្ធផលយ៉ាងល្អប្រសើរគួជាទីមោទន ។ ជាមួយគ្នានោះដែរ លោកអភិបាលក្រុងសិរីសោភ័ណ ក៏បានជម្រុញបន្ថែមទៀតចំពោះក្រុមហ៊ុនជួយបំពេញបន្ថែមនូវការងារ និងចំនុចខ្វះដែលនូវសេសសល់ឲ្យបានរួចរាល់នៅមុខពេលដំណាច់ឆ្នាំ២០១៨នេះ ។ យោងតាមរបាយការណ៍ស្តីពី ការផ្គត់ផ្គងសេវា ការគ្រប់គ្រង់សំណល់រឹង រាវ ក្នុងទីប្រជុំជនក្រុងសិរីសោភ័ណ សម្រាប់ឆ្នាំ២០១៨ យោងតាមការអនុវត្តលេខ ០៦៧ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ ស្តីពីការផ្គត់ផ្គងសេវា គ្រប់គ្រង់ កាកសំណល់ រឹង រាវ ក្រុមហ៊ុន ធី.អិម៣ ខនស្ត្រាក់សិន បានអនុវត្តការងារសម្រេចបានលើការងារការប្រមូល បោសសម្អាតសម្រាមតាមដងផ្លូវសាធារណ: រួមនឹងការងារមួយចំនួនទៀតសម្រេចបានជាលទ្ធផល១០០% ៕ អត្ថបទ ៖ រឿង ចន្រ្ទា

បុរសវ័យចំនាស់ម្នាក់ កើតជម្ងឺសរសៃប្រសាទជាច្រើនឆ្នាំមើលមិនជា សម្រេចចិត្តធ្វើអត្តឃាត

បន្ទាយមានជ័យ ៖ ព្រោះតែកើតមានជម្ងឺប្រចាំកាយមេីលមិនជាច្រើនឆ្នាំ បុរសវ័យចំណាស់ម្នាក់បានសម្រេចចិត្តចង.ក សម្លាប់ខ្លួន នៅនឹងដើមរាំងគោក ក្បែរមាត់អូរអញ្ចាញ ស្ថិតក្នុងភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សពត្រូវបានក្មេងទៅបង់ត្រីប្រទះឃើញនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨។ លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖បុរសដែលចង .ក ធ្វើអត្តឃាតខ្លួនឯងឈ្មោះ ស៊ីន គុយ ភេទប្រុស អាយុ៥២ឆ្នាំនៅភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ នៅថ្ងៃទី២៣ខែ ធ្នូ ឆ្នាំ ២០១៨ នៅចន្លោះម៉ោង០៨និង៣០នាទីព្រឹកទៅម៉ោង១១ព្រឹកជនរងគ្រោះ ត្រូវបានក្មេង ដែលត្រូវជាចៅ ទៅបង់ត្រី បានប្រទះឃើញសពជីតារបស់ខ្លួន ធ្វើអត្តឃាតចងកសំលាប់ខ្លួននៅចំណុចអូរអញ្ចាញខាងកើតភូមិទ្រលោកត្បូងចំងាយប្រហែល៣,០០០ម៉ែត្រ ដោយចងកនិងក្រម៉ា(ពណ៌ស្វាយ-ស)ចងភ្ជាប់ទៅនិងដើមរាំងគោកមាត់អូរមានកំពស់ពីរដីទៅកន្លែងចងក១,២០ម៉ែត្រ។ លោកអធិការបន្តថា៖បើតាមការរៀបរាប់បំភ្លឺរបស់ឈ្មោះ ភ សៀម អាយុ៥៤ឆ្នាំ ត្រូវជាប្រពន្ធ បានប្រាប់ថា៖ ប្ដីរបស់ខ្លួនមានជំងឺសរសៃប្រសាទជាច្រើនឆ្នាំមកហើយនិងផឹកស្រាស្រវឹងជាប្រចាំ នៅថ្ងៃកើតហេតុ គាត់បានបាត់ខ្លួន ពីផ្ទះតាំងពីម៉ោងជាង៨ ព្រឹកថ្ងៃទី២៣ខែ ធ្នូ ឆ្នាំ២០១៨ មិនឃើញមកផ្ទះ លុះវេលាម៉ោង១១ព្រឹកថ្ងៃដដែល ចៅប្រុសគាត់អាយុ១២ឆ្នាំ ទៅបង់ត្រីក៏ប្រទះឃើញសពជីតា ក៏រត់មកប្រាប់ ហើយគាត់ក៏បានរាយការណ៍ប្រាប់លោកអនុភូមិនិងរកអ្នកភូមិជួយយកសពមកផ្ទះ ។ លោកវរសេនីយ៍ឯកមាស ប្ញទ្ធី បានបញ្ជាក់ទៀតថា៖ ឆ្លងតាមត្រួតពិនិត្យរបស់គណៈកម្មការមានជំនាញវិភាគនៅកន្លែងកើតហេតុ គ្រូពេទ្យមណ្ឌលសុខភាពចូលរួមធ្វើការពិនិត្យនិងធ្វើកោសល្យច័យ លើខ្លួនប្រាណសពឈ្មោះស៊ីន គុយ ឃើញថាពុំមានស្លាកស្លាមគួរអោយកត់សំគាល់ទេ ក្រៅតែស្លាកស្នាមក្រម៉ារឹត.ក ដូច្នេះ ការសន្និដ្ឋាន គឺឈ្មោះស៊ិន គុយ ពិតជាចង.ក ធ្វើអត្តឃាតពិតមែន ពុំទាក់ទិននឹងករណីមនុស្សឃាតឡើយ សពត្រូវបានប្រគល់ជូនលក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

យុទ្ធនាការចុងឆ្នាំ២០១៨​ បង្រ្កាប​រថយន្តគេចពន្ធ​ និងគ្មានពន្ធ​ បានជាបន្តបន្ទាប​ នៅក្នុងខេត្តបន្ទាយមានជ័យ​

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២១ខែធ្នូ ឆ្នាំ២០១៨ នៅក្រុងប៉ោយប៉ែតមន្ត្រីគយនិងរដ្ឋាករ បានធ្វេីការឃាត់រថយន្តចង្កូតស្តាំសេរីទំនើប១គ្រឿង ធុននីសាន់សេរីឆ្នាំ២០១៦គ្មានពន្ធពាក់ស្លាកលេខក្លែងបន្លំឃាត់ ។ លោក សាំង ណន អនុប្រធានស្នាក់ការគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា៖ ដោយមានការណែនាំពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដោយបានដាក់វិធានការពីលោក ឆែរ សុធា ប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់រថយន្តចង្កូតស្តាំដែលឈ្មួញលួចនាំចូលគេចពន្ធពីប្រទេសជិតខាងដោយល្មើសច្បាប៕ លោកបានបញ្ជាក់ដែរថា៖ ក្រោយដាក់វិធានលោកបានដឹកនាំមន្ត្រីគយ និងរដ្ឋាករបានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាឃាត់រថយន្តធុននីសាន់ពណ៌ស១បាំងកន្លះ សេរីឆ្នាំ២០១៦ដែលពាក់ស្លាកលេខចង្កូតស្តាំKPC-2431ដែលជាស្លាកលេខក្លែងបន្លំ។ ដែលជាស្លាកលេខរថយន្តធុននីសាន់ពណ៌ប្រផេះសេរីឆ្នាំ២០០៥ ជារថយន្តដឹកទំនិញធុនតូចដែលមានលេខម៉ាស៊ីនYDD25DDT លេខសាក់ស៊ីMNTNCGD40Z0600077កំលាំង21HP។ លោក សាំង ណន បានបញ្ជាក់ថា៖ក្រោយពេលឃាត់រថយន្ត១គ្រឿងធុននីសាន់សេរីឆ្នាំ២០១៦ គឺពាក់ស្លាក់លេខក្លែងបន្លំខុសច្បាប់ដែលជារថយន្តចង្កូតស្តាំគេចពន្ធត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់។ ទាក់ទិននឹងការបង្រ្កាបរថយន្តចង្កូតស្តាំនេះ ម្ចាស់រថយន្តបានបញ្ជាក់នៅមុខសមត្តកិច្ចថា រថយន្តនេះគឺគាត់បានទិញពីគេដែលមានស្លាកលេខរថយន្តចង្កូតស្តាំនិងកាតគ្រីរថយន្ត ដើម្បីទុកប្រើប្រាស់តែមិនបានដឹងថារថយន្តនេះខុសច្បាប់នោះទេ បើមន្ត្រីជំនាញឃាត់ហើយពិនិត្យឃើញថារថយន្តខុសច្បាប់លោកក៍មិនជជែកដែរ ព្រោះរថយន្តនេះត្រូវបានទិញក្នុងស្រុកពីឈ្មួញមិនបានទិញតាមព្រំដែននោះទេ។ គួររំលឹកថា៖រយៈពេល១សប្តាហ៍នេះលោក សាំង ណន អនុប្រធានស្នាក់ការគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានដឹកនាំមន្ត្រីជំនាញបង្ក្រាបរថយន្តចង្កូតស្តាំបានចំនួន២គ្រឿងហើយកាលពីថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៨កន្លងទៅឃាត់រថយន្តរថយន្តចង្កូតស្តាំ១គ្រឿងម៉ាក់ហ្វូតរែងជ័រសេរីទំនើបដែលពាក់ស្លាក់លេខ(ន.ប 2.6088)នៅក្រុងប៉ោយប៉ែតនិងថ្ងៃទី២១ខែធ្នូឆ្នាំ២០១៨រថយន្តធុននីសាន់ពណ៌ស១បាំងកន្លះសេរីឆ្នាំ២០១៦ដែលពាក់ស្លាក់ចង្កូតស្តាំKPC-2431ដែលជាស្លាក់ក្លែងបន្លំត្រូវបានអនុវត្តតាមច្បាប់

 

 

 

កិច្ចប្រជុំ​ ណែនាំ​ ពីការឃោសនាបោះឆ្នោត​ និងចាប់ឆ្នោតលេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់សភាពាណិជ្ជកម្មខេត្ត​បន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ដើម្បីបន្តនិរន្តភាពជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ដែលផុតអាណត្តិ សភាពាណិជ្ជកម្មខេត្ត បានរៀបចំកិច្ចប្រជុំ ណែនាំ ពីការឃោសនាបោះឆ្នោត និងចាប់ឆ្នោតលេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់សភាពាណិជ្ជកម្ម ក្រោមអធិបតីភាពភាព ឯកឧត្ដម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលមានការចូលរួម លោក លី សារី អភិបាលរងខេត្ត ស្ថាបនពាក់ព័ន្ធ បេក្ខជនឈរឈ្មោះទាំង១១រូប ដែលប្រារព្ធធ្វើនៅហាងកាហ្វេ Talk II (ថកធូ) ក្រុងសិរីសោភ័ណ នៅព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៨ ។ មានមតិស្វាគមន៍ លោក លី សារី អភិបាលរងខេត្តបានមានប្រសាសន៍ថា ៖ ដើម្បីឲ្យដំណើរការបោះឆ្នោតសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្ត ដំណើរការទៅដោយភាពជោគជ័យ ក៏ដូចជាផ្តល់ឱកាសឲ្យពាណិជ្ជករ អាជីវករ ឧស្សាហករ បានយល់កាន់តែច្បាស់ពីអត្ថប្រយោជន៍នៃការចូលរួមជាសមាជិកជ្រើសតាំងសភាពាណិកម្ម សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានសហការណ៍ជាមួយមន្ទីរពាណិជ្ជកម្មខេត្តធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានាជូនដំណឹងអាជីវករ ពាណិជ្ជករ ដែលចាប់អារម្មណ៍ឈរឈ្មោះជាបេក្ខជនសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្ត និងជូនដំណឹងដល់អាជីវករ ពាណិជ្ជករ ក្នុងខេត្តអញ្ជើញចូលរួមបោះឆ្នោតជ្រើសរើស សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មអាណត្តិទី២ លើកទី២ ។ ឯកឧត្ដម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ៖ យោងតាមលិខិតលេខ ៣៨០៧ ព.ណ អវឯ ចុះថ្ងៃទី ២២ ខែតុលាឆ្នាំ២០១៨ របស់ក្រសួងពាណិជ្ជកម្ម ស្ដីពីការរៀបចំបោះឆ្នោតសភាពាណិជ្ជកម្មក្នុងអាណត្តិបន្ត ដើម្បីបន្តនិរន្តភាពជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ត្រូវបានផុតអាណត្តិសភាពាណិជ្ជកម្មខេត្ត បានរៀបចំបោះឆ្នោតសភាពាណិជ្ជកម្មខេត្តអាណត្តិទី២ លើកទី២ ស្របតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្ម ។ ឯកឧត្តម បន្តថា ៖ សភាពាណិជ្ជកម្ម គឺជាក្បាលម៉ាស៊ីនយ៉ាងសំខាន់ ក្នុងការជួយដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មឲ្យកាន់តែមានភាពរីកចម្រើន ។ ពិសេស វាបានជួយស្រូបយកវិស័យឯកជនទាំងក្នុង និងក្រៅស្រុក ក្នុងការពង្រីងវិស័យពាណិជ្ជកម្ម ក៏ដូចជាផ្តល់ឱកាសការងារឲ្យយុវជនមានកាងារធ្វើ ។ ឯកឧត្ដម រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានបញ្ជាក់ថា ៖ សម្រាប់ការបោះឆ្នោតសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ អាណត្តិទី២ លើក២ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៦ ខែមករា ឆ្នាំ២០១៩ខាងមុខ ដែលប្រារព្ធធ្វើនៅមន្ទីរពាណិជ្ជកម្មខេត្ត ចាប់ពីវេលាម៉ោង៨ព្រឹក រហូតដល់ម៉ោង ៣រសៀល ហើយអ្នកដែលអាចចូលរួមបោះឆ្នោតបាន លុះត្រាតែគោរពតាមលក្ខខណ្ឌ និងគោលការណ៍ ដែលក្រសួងបានកំណត់ ។ គូរបញ្ជាក់ថា ៖ បេក្ខជនដែលបានឈរឈ្មោះសមាជិកសភាពាណិជ្ជកម្មមានចំនួន១៦រូប ដែលការបោះឆ្នោតកំណត់យកសមាជិកថ្មីចំនួន១១រូប ជំនួសសមាជិកផុតអាណត្តិ១១រូប ព្រមទាំងបានធ្វើការចាប់ឆ្នោតយកលេខរៀងបេក្ខជន សម្រាប់បោះឆ្នោតខាងមុខផងដែរ ៕

លោកឧត្តមសេនីយ៍ទោអាត់ ខែម និង សហការីអញ្ជើញសួរសុខទុក្ខលោកស្រី អភិបាលរងខេត្ត កំពុងសម្រាកព្យាបាលរបួសដោយគ្រោះថ្នាក់ចរាចរណ៍កាលពីកន្លងទី

បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ រួមដំណើរដោយលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ជាស្នងការរង នៅថ្ងៃទី២៣ខែធ្នូ ឆ្នាំ២០១៨ បានអញ្ជើញ ចុះសាកសួរសុខទុក្ខនិងនាំយកថវិកាមួយចំនួន រួមទាំងផ្លែ១កន្ត្រក ភេសជ្ជៈ១កន្រ្តកទៅជូន លោក ស្រី ប៉ុក ណាឌី អភិបាលបារងខេត្តបន្ទាយមានជ័យ ដែលកំពុងសម្រាក ព្យាបាលរបួសនៅគ្លីនិកឯកជនមួយក្នុងស្រុកមង្គលបូរី ។ ដោយជួបគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាស្ត្រ ភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ ក្នុងដំណើរបេសសកម្មភាពទៅប្រជុំ នៅទីក្រុងភ្នំពេញ។ ដែលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់នេះ បណ្តាលឲ្យ លោកស្រី អភិបាលរង ខេត្តប៉ៃលិន ទទួលមរណភាព ខណៈបញ្ជូនទៅ សង្គ្រោះដល់មន្ទីរពេទ្យខេត្តកំពុងឆ្នាំង ចំណែកលោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តបន្ទាយមានជ័យ ទទួលរងរបួសផងដែរ ។ លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ បានថ្លែងការចូលរួមសោកស្តាយ នូវហេតុការណ៍ដែលកើតឡើង បណ្តាលឲ្យលោកស្រី សោម មុន្នីរ័ត្ន អភិ បាលរងខេត្ត ប៉ៃលិន ទទួលមរណភាព និងលោក ស្រី ប៉ុក ណាឌី អភិបាលរងខេត្តបន្ទាយមានជ័យ ទទួលរងរបួសធ្ងន់ ដែលនេះ គឺជាឧប្បត្តិវហេតុមួយដែលយើងមើលមិនឃើញ ។ នៅក្នុងឱកាសចុះសាកសួរសុខទុក្ខនេះដែរ លោកឧត្តមសេនីយ៍ទោអាត់ ខែម បានមានប្រសាសន៍ថា៖ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធានការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យនិងលោកជំទាវ ។ជាមួយគ្នានោះដែរ ដើម្បីចូលរួមកាត់បន្ថយនូវការចំណាយ ថវិកាលើការព្យាបាល ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធានការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យនិងលោកជំទាវ ក៏បានជួយឧបត្ថម្ភថវិកា តាមរយៈលោក ចំនួន១.០០០.០០០រៀល(មួយលាន)រៀល ក្នុងក៏មាន អស់លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ជាស្នងការរង ក៏បានចូលរួមថវិកា មួយចំនួនផងដែរ។ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ស្នងការ បានជូនពរសុំឲ្យលោកស្រី អភិបាលរងខេត្ត ឆាប់ជាសះស្បើយពីជម្ងឺ និងឆាប់មានកម្លាំងពលំ មាំមួនឡើងវិញ ដើម្បីបន្តកិច្ចការងារក្នុងខេត្ត ៕

រថយន្ត​ក្រុម​តន្ត្រី​១​គ្រឿង​ក្រឡាប់​ធ្លាក់​ជ្រោះ​អន្ទង់អាំង​កោះកុង ស្លាប់​មនុស្ស​៤​នាក់ និង​របួសធ្ងន់​ស្រាល​១១​នាក់​

ករណីគ្រោះថ្នាក់គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ១២ និង៣០ នាទីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៨ ចន្លោះគីឡូម៉ែតលេខ ៦១-៦២ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង ដែលបណ្តាលឲ្យមនុស្សស្លាប់ចំនួន៤នាក់/ស្រី ២ នាក់ និងរងរបួសធ្ងន់ស្រាល១១/ស្រី៤នាក់។ លោកវរៈសេនីយ៍ទោ សុខ ផន អធិការនគរបាលស្រុកបុទុមសាគរ បានឱ្យដឹងថា ដើមហេតុដែលបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍យ៉ាងដូច្នេះ ដោយសារតែអ្នកបើកបរ មិនស្គាល់ភូមិសាស្ត្រច្បាស់លាស់ និងបើកបរល្បឿនលឿនពេលចុះចំណោទជាន់ប្រាំងមិនស៊ី និងដាក់លេខមិនចូល។ លោកក៏ស្នើដល់អ្នកបញ្ជាយានយន្តទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការបើកបរតាមបណ្តោយផ្លូវជាតិលេខ៤៨ ខណៈចំណុចអន្ទង់អាំងមានសភាពកោងឡើងចុះបត់បែនខ្លាំង។អធិការនគរបាលស្រុកបុទុមសាគរ បន្ថែមថា រថយន្តដែលក្រឡប់ធ្លាក់ចូលជ្រោះនោះ ប្រភេទជារថយន្តកូរ៉េពណ៌ស មានបិទឈ្មោះថា តន្ត្រីស្រីពៅ បើកបរទិសដៅពីខេត្តកំពង់ស្ពឺ មកខេត្តកោះកុង ដើម្បីមកច្រៀងក្នុងពិធីមង្គការរបស់ប្រជាពលរដ្ឋ នៅឃុំត្រពាំងរូង ស្រុកកោះកុង លុះមកដល់ចំណុចកើតហេតុខាងលើបានក្រឡាប់ធ្លាក់ផ្លូវ។ បច្ចុប្បន្ន ជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត៕

 

គ្រាន់ថ្ងៃតែមួយ សពបុរស២នាក់ត្រូវប្រទះឃើញ លង់ទឹកស្លាប់ម្នាក់នៅព្រះនេត្រព្រះ និងម្នាក់ទៀតនៅមង្គលបូរី

បន្ទាយមានជ័យ ៖ដោយក្នុងមួយថ្ងៃមានមនុស្សស្លាប់ ២នាក់ដោយសារលង់ទឹក ម្នាក់នៅស្រុកព្រះនេត្រព្រះ និងម្នាក់ទៀតនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០១៨នេះ។ លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បាឆនឲ្យដឹងថា ៖នៅចន្លោះម៉ោង២ទាបភ្លឺ ទៅម៉ោង២រសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ មានឈ្មោះចេង ប្រុស ភេទប្រុស អាយុ៤៥ឆ្នាំនៅភូមិជើងវត្ត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យបានក្រោកទៅមើលមោងដាក់ នៅចំនុចអូតាជ្រាំ ខាងត្បូងភ្នំកូនដំរី ចំងាយ៨៥០ម៉ែត្រ ស្ថិតក្នុងឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ដោយបាត់យូរពេកប្រពន្ធបានទៅតាមរកនៅកន្លែងដាក់មោងតែរកមិនឃើញក៏ត្រឡប់មកផ្ទះវិញ និងបានរកបងប្អូនក្នុងភូមិចំនួនពី៧-៨នាក់ អោយទៅជួយតាមរកនៅកន្លែងដាក់មោងម្ដងទៀត លុះដល់វេលាម៉ោង២រសៀល ថ្ងៃខែឆ្នាំដដែល ពេលចុះទៅរកក៏បានទាញសាច់មោងស្រាប់តែឃើញសាកសពរុំព័ទ្ធដោយសាច់មោងជាប់និងខ្លួន មិនដឹងស្លាប់តាំងពីរពេលណានោះឡើយ។ លោកអធិការបានបន្តថា៖ បើឆ្លងតាមការរៀបរាប់បំភ្លឺពីឈ្មោះ ជិន ម៉ៅ ដែលត្រូវជាប្រពន្ធសាកសព អាយុ៤៤ឆ្នាំ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា៖ ប្ដីរបស់ខ្លួនបានទៅមើលម៉ោងតាំងយប់ម៉ោង២អាធ្រាតម្លេះ រហូតដល់ថ្ងៃមិនឃើញមកផ្ទះ រូបគាត់បានទៅតាមរកនៅកន្លែងដាក់មោងតែមិនឃើញ ក៏មកហៅបងប្អូនក្នុងភូមិអោយទៅជួយរកទើបឃើញប្ដីរបស់ខ្លួនរុំជាប់និងសាច់មោងស្លាប់បាត់ទៅហើយមិនដឹងតាំងពីរពេលណានោះទេ ។ ក្រោយពីបាមពិនិត្យធ្វើកំណត់ហេតុរួចសមត្ថកិច្ច បានប្រគល់សាកសពជូនប្រពន្ធដើម្បីធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកនៅឯស្រុកមង្គលបូរី ឯណោះវិញ បើតាមការឱ្យដឹងពីនគរបាល ស្រុកមង្គលបូរីបានឱ្យដឹងថា៖ថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៣និង៥៤នាទីរសៀល មានប្រជាពលរម្នាក់នៅភូមិបឹងត្រស់ ឃុំចំណោម បានទៅមើលស្រែនៅខាងត្បូងភូមិ ចំងាយ១០០០ម៉ែត្រ បានប្រទះឃើញសពរបស់ឈ្មោះ ចាន់ នឿត ភេទប្រុស អាយុ៤៤ឆ្នាំ បានស្លាប់ក្នុងទឹកប្រឡាយ ។ ហើយបើតាមករបំភ្លឺពីលោកមេភូមិ និងពលរដ្ឋដែលនៅក្នុងភូមិជាអ្នកជិតខាង ថាជនរងគ្រោះជាមនុស្សស្រវឹងខួប ហើយរស់នៅម្នាក់ឯងគ្មានប្រពន្ធ កូននៅជាមួយទេ មុនពេលស្លាប់ជនរងគ្រោះបានជិះកង់មកពីលើកមោងធ្លាក់ចូលទឹកប្រឡាយបណ្តលឱ្យលង់ស្លាប់ គ្មានអ្នកណាធ្វើដឹង។ តាមការសន្និដ្ឋាន សង្ស័យគាត់ស្រវឹងស្រា ជិះកង់ធ្លាក់ក្នុងទឹកប្រឡាយ ទាំងកង់ទាំងមនុស្ស បណ្តាលឲ្យលង់ស្លាប់តែម្តង ។ សពត្រូវបានប្រគល់ជូនសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

មន្ត្រី​សាលាស្រុក​អូរ​ជ្រៅ​បើកបរ​បុក​ព្រះសង្ឃ​និមន្ដបិណ្ឌបាត​រងរបួសធ្ងន់

បន្ទាយមានជ័យ ៖ មន្ត្រីសាលាស្រុកអូរជ្រៅម្នាក់បើកបរម៉ូតូល្បឿនលឿនប្រញ៉ាប់ ធ្វើការងារភ្លេចមើលមុខប៉ះព្រះសង្ឃកំពុងនិមន្តបិណ្ឌបាតតាមដងផ្លូវជាតិត្រូវបានអ្នកជិះម៉ូតូបើកកៀរ បណ្តាលឲ្យដួលផ្ងារក្រោយបែកព្រះកេស និងអ្នកបើកបរម៉ូតូដួលសន្លាប់ដេកពេទ្យ។ ហេតុការណ៍នេះ បានកើតឡើងកាលវេលាម៉ោង៩ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅដងផ្លូវជាតិលេខ៥ ត្រង់ចំនុចមុខសាលារៀនបឋមសិក្សាវាំងមួងភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។សាក្សីកន្លែងកើតហេតុបាននិយាយប្រាប់ថា មុនពេលកើតហេតុការណ៍នោះព្រះសង្ឃកំពុងតែនិមន្តតាមថ្នល់ស្រាប់តែបង្កបើកបរពីទិសដៅខាងលិចទៅកើតស្របទិដៅគ្នា ក្នុងល្បឿន បានប៉ះខ្លួនព្រះសង្ឃបណ្តាលឲ្យដួលផ្ងាក្រោយ។ ចំណែកអ្នកជិះម៉ូតូបង្កបានផ្លោងទៅប៉ះថ្នល់ជាតិសន្លប់និងបែកមុខ ។ លោកម៉ក់ សាក់ អធិការរងទទួលបន្ទុកផ្នែកចរាចរណ៍ស្រុកអូរជ្រៅបាននិយាយថា ជនរងគ្រោះព្រះសង្ឃព្រះនាមឃុន យោន ព្រះជន្ម៥៨ វត្តរតនៈនិមិត្ត ឃុំកូប ស្រុកអូរជ្រៅ របួសត្រង់ពីបែកចំហៀងព្រះកេសខាងឆ្វេងនិងបង្កហេតុមានឈ្មោះសេត ប៊ុនឡាយ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្នពួក ខេត្តបន្ទាយមានជ័យ សព្វថ្ងៃស្នាក់នៅសាលាស្រុកអូរជ្រៅ។ លោកម៉ក់សាក់បញ្ជាក់ថា ជនបង្កហេតុការណ៍នោះរងរបួសធ្ងន់ជាងកំពុងដេរព្យាបាលនៅមណ្ឌលសុខភាពឃុំកូប និងព្រះសង្ឃនិមន្តទៅវត្តវិញ។ ការដោះស្រាយរងចាំជនបង្កចេញពីពេទ្យដើម្បីរកដំណោះស្រាយក្រោយ៕

ផ្សារចំនួន៤កន្លែងស្ថិតក្នុង៤ស្រុក​ ត្រូវបានដាក់ដេញថ្លៃភាស៊ីប្រចាំឆ្នាំ២០១៩​ ដោយផ្សារចំនួន៣កន្លែង​ ត្រូវដេញថ្លៃគ្រប់គ្រោងដោយអាជ្ញាធរ

បន្ទាយមានជ័យ ៖ ផ្សារចំនួន៤កន្លែងស្ថិតក្នុងខេត្តបន្ទាយមានជ័យ ក្នុង៤ស្រុក ត្រូវបានដាក់ឲ្យដេញថ្លៃភាស៊ីប្រចាំឆ្នាំ២០១៩ ដោយក្នុងដំណេីរការនៃកាដេញថ្លៃ ផ្សារចំនួន៣កន្លែង ត្រូវបានគ្រប់គ្រោងដោយអាជ្ញាធរ ក្នុងពិធីដាក់ដេញថ្លៃ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ។ លោក ង៉ោ ម៉ែងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា ៖ ការសម្រេចបង្កើតគណៈកម្មការដាក់ដេញថ្លៃភាស៊ីគ្រប់ប្រភេទប្រចាំឆ្នាំ២០១៩ក្នុងខេត្តបន្ទាយមានជ័យមាន ដោយក្នុងនោះមានផ្សារចំនួន៤ រួមមាន ៖ ១- ស្រុកស្វាយចេក មានផ្សារស្វាយចេក ២-ស្រុកថ្មពួក មានផ្សារថ្មពួក ផ្សាចាស់ ផ្សារបន្ទាយ ផ្សារថ្មី ៣-ស្រុកភ្នំស្រុក មានផ្សារភ្នំស្រុក ៤-ក្រុងសិរីសោភ័ណ មានសួនកុមារខេត្ត ។ លោកបានបញ្ជាក់ថា ៖ រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ បានប្រកាសដាក់ដេញថ្លៃភាស៊ីផ្សារសម្រាប់ធ្វើអាជីវកម្មមានរយៈពេល១២ខែ សម្រាប់ឆ្នាំ២០១៩ តាមនីតិវិធីដេញថ្លៃជាសាធារណៈនៅសាលប្រជុំមន្ទីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យក្នុងចំណោម៤ក្រុង-ស្រុក ដោយដេញថ្លៃភាស៊ីបានចំនួន៣ស្រុក ក្នុងនោះមាន ៖ ១- ស្រុកស្វាយចេកមាន ផ្សារស្វាយចេក រយៈពេល១ឆ្នាំ ៥០ម៉ឺនរៀល ២-ស្រុកថ្មពួកមានផ្សារថ្មពួក រយៈពេល១ឆ្នាំ តំលៃ៥០ម៉ឺនរៀល ៣-ស្រុកភ្នំស្រុកមាន ផ្សារភ្នំស្រុករយៈពេល១ឆ្នាំ តំលៃ២០ម៉ឺនរៀល។ លោក ឃឹម សួរ ប្រធានការិយាល័យចំណូលសម្បទានសម្បត្តិសាធារណៈរបស់រដ្ឋ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៍ថា ៖ ការដាក់ដេញថ្លៃភាស៊ីគ្រប់ប្រភេទសម្រាប់ធ្វើអាជីកម្មឆ្នាំ២០១៩ ក្នុងខេត្តបន្ទាយមានជ័យ ការអនុវត្តការដេញថ្លៃភាស៊ី គណៈកម្មការរៀបចំការដេញថ្លៃភាស៊ីខេត្ត មានសេចក្តីសង្ឃឹមនិងជឿជាក់យ៉ាងមុតម៉ាំថា សាធារណជននិងអថិតិជនទូរទាំងខេត្តពិតជាចូលរួមក្នុងដំណើរការដេញថ្លៃភាស៊ីគ្រប់ប្រភេទនាឆ្នាំនេះទទួលបានលទ្ធផលល្អប្រសើរជាក់ជាមិនខានឡើយ៕ អត្ថបទ ៖ រឿង ចន្ទ្រា

លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ ណែនាំដល់សិស្សានុសិស្ស ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវចូលរួមសម្អាតបរិស្ថានទាំងអស់គ្នា

បន្ទាយមានជ័យ ៖ នៅថ្ងៃ១២កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែធ្នូ នៅមណ្ឌលអង្គការ កុមារមេគង្គកម្ពុជា ខេត្តបន្ទាយមានជ័យ បានរៀបចំកម្មវិធីចែកអំណោយដល់គ្រួសារកូនធម៌ចំនួន២១៨ គ្រួសារសិស្ស ដែលបានសិក្សានៅមណ្ឌលអង្គការ កុមារមេគង្គកម្ពុជា នៅសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ដើម្បីចូលរួមចំណែកកាត់បន្ថយការចំណាយគ្រួសារសិស្សក្រីក្រ ក៏ដូចជាមានឱកាសក្នុងការសិក្សារៀនសូត្រ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ និងក្លាយជាសិស្សល្អ កូនល្អ ពលរដ្ឋល្អ នៅក្នុងសង្គមជាតិ ។ ថ្លែងក្នុងពិធីលោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ៖ ក្នុងនាមលោកស្រី ជំនួសមុខឲ្យឯកឧត្តម អភិបាលខេត្ត ពិតជាអរគុណយ៉ាងខ្លាំងចំពោះអង្គការកុមារមេគង្គកម្ពុជា ដែលតែងតែជួយដល់កុមារកម្ពុជា ដែលគ្មានលទ្ធភាព ខ្វះខាតថវិកាសម្រាប់រៀនសូត្រ និងបានផ្តល់នូវអាហារូបករណ៍ជូនសិស្សានុសិស្សក្រីក្រ បានមានឱកាសរៀនសូត្របន្ត ។ ពិសេសអរគុណចំពោះលោក ម៉ាតាំង ឆាលម៉ាំងឌីយោ នាយកជាតិអង្គការកុមារមេគង្គកម្ពុជា ដែលបានលះបង់ពេលវេលាជាច្រើន ដើម្បីជួយដល់កុមារកម្ពុជា ក៏ដូចជាផ្តល់ឱកាសឲ្យពួកគេបានរៀនសូត្រ ព្រមទាំងបានខិតខំគៀរគ ទាំងថវិកានិងសម្ភារ: ជួយដល់សិស្សានុសិស្ស បានរៀនសូត្រក្រេបយកចំនេះដឹងដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន និងក្លាយជាកូនល្អ ពលរដ្ឋល្អ នៅក្នុងសង្គម ។ លោកស្រីអភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា ៖ សិស្សានុសិស្សត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ដែលវាធ្វើឲ្យប៉ះពាល់ដល់សុខភាព កត្តិយសគ្រួសាត ដល់ការអភិវឌ្ឍសង្គមជាតិ ហើយសិស្សានុសិស្សត្រូវចូលរួមពីផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ទៅដល់មិត្តភត្តិ បងប្អូន ឲ្យបានយល់ច្បាស់ពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន និងត្រូវចូលរួមផ្សព្វផ្សាយទៅតាមសហគមន៍ឲ្យបានផុសផុល ដែលទាំងអស់នេះក្នុងនាមយើងជាសិស្សានុសិស្ស ត្រូវតែចូលរួមទាំងអស់គ្នា ។ ម្យ៉ាងវិញទៀតបញ្ហាបរិស្ថាន ក៏វាជាចំណែកមួយយ៉ាងសំខាន់ក្នុងការលើកកំពស់ជីវភាពរស់នៅ សោភ័ណ្ឌភាពទីក្រុងយើង ខេត្តរបស់យើង ដែលទាមទារឲ្យយើងទាំងអស់គ្នាត្រូវចូលរួមសម្អាតបរិស្ថានដែលនៅជុំវិញ ពិសេសតាមសាលារៀន ទីសាធារណៈ ផ្សេងៗ គឺយើងត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវនៅក្នុងធុងសំរាម ។ សូមបញ្ជាក់ថា ៖ សម្រាប់អំណោយដែលបានចែកជូនសិស្សានុសិស្ស ជាកូនធម៌ទាំង២១៨នាក់ មកពីជុំវិញក្រុងសិរីសោភ័ណ ក្នុងម្នាក់ទទួលបាន មុង១ ភួយ១ កន្ទេល១ និងអង្ករ៥០ គីឡូក្រាម ។ ដែលសរុបជាថវិកាសរុបចំនួន ១៤,៥៤៤ ដុល្លារអាមេរិក រួមនឹងបានប្រគល់ធុងសំរាមមួយចំនួនជូនវិទ្យាល័យ អូរអំបិលទុកសម្រាប់ប្រើប្រាស់ផងដែរ ៕ អត្ថបទ ៖ រឿង ចន្ទ្រា

ក្មេងឃ្វាលគោដុតខ្យងនិងត្រី រាលឆេះស្រូវអស់ប្រហែលជា២ហិកតា

ស្រូវប្រហែលជា២ហិកតា ត្រូវបានអគ្គីភ័យឆាបឆេះ បង្កឲ្យមានការភ្ញាក់ផ្អើល ។ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ នៅចំណុចខាងត្បូងផ្លូវរថភ្លើង ស្ថិតក្នុង ភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នៅក្នុងហេតុការណ៍នោះដែរ កងកម្លាំងនគរបាលស្រុកអូរជ្រៅ ដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ឹម សារ៉ាត់ អធិការរងទទួលសេនាធិការដ្ឋាន និងលោកអនុសេនីយ៍ឯក រី សារ៉េត អធិការរងទទួលកិច្ចការប៉ុស្តិ៍បានដឹកនាំកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលកូប និងកម្លាំងប្រជាការពាររួមជាមួយប្រជាពលរដ្ឋ ចុះជួយធ្វើអន្តរាគមន៍ពន្លត់ភ្លើង។ តាមការឲ្យដឹងពីលោកវរសេនីយ៍ទោ សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា៖ ប្រជាពលរដ្ឋដែលនូវការខូចខាតស្រូវ ដោយសារអគ្គីភ័យនេះ មានចំនួន៤នាក់ ឈ្មោះ១/.ម្ចាស់ លឹម យ៉ៃ ភេទស្រី អាយុ៦៦ឆ្នាំរស់នៅភូមិខៃដន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (ឆេះអស់ចំនួន ៣រ៉ៃ ),២/.ម្ចាស់ឈ្មោះ សើន សុភ័ក្រ្ត ភេទប្រុសអាយុ៣៤ឆ្នាំ រស់នៅភូមិអូរជ្រៅ ឃុំកូប ស្រុកអូរជ្រៅ បន្ទាយមានជ័យ (ឆេះអស់៣រ៉ៃ),៣/.ម្ចាស់ឈ្មោះ ខឿន រ៉ាឌី ភេទប្រុសអាយុ២៦ឆ្នាំរស់នៅភូមិអូរជ្រៅ ឃុំកូប (ឆេះអស់៣រ៉ៃ),៤/.ម្ចាស់ឈ្មោះ ឆែម រី ភេទប្រុស អាយុ៣៦ឆ្នាំរស់នៅភូមិអូរជ្រៅ ឃុំកូប (ឆេះអស់ ៣ រ៉ៃ) សរុបទាំងអស់ប្រហែល ២ ហិតា (៤ម្ចាស់) ។ លោកអធិការ បានបញ្ជាក់ងថា៖ ក្រោយពីកើតហេតុ ឆ្លងតាមការសាកសួរព័ត៌មាន គឺមុនពេលកើតហេតុក្រុមក្មេងឃ្វាលគោ បានដុតនាំគ្នាដុតខ្យង និងត្រី ហើយពន្លត់មិនអស់ បណ្តាលអោយរាលឆេះស្រូវតែម្តង។ជាមួយគ្នានោះដែរ លោកអធិការបានផ្តាំផ្តើដល់ប្រជាពលរដ្ឋ ត្រូវតែណែនាំកូនចៅ កុំ ឲ្យមានការដុតភ្លើងនៅវាលស្រែ នាំឲ្យមានភ្លើងឆាបឆេះ បង្កឲ្យខូចខាតទ្រព្បសម្បត្តិរបស់អ្នកដទៃ។ ព្រោះរដូវនេះ គឺជារដូវក្តៅហួតហែង វាងាយនឹងបង្កឲ្យកើតមានអគ្គីភ័យ៕

 

 

មន្ត្រីនគរបាលវរសេនាតូចនគរបាលវរសេនាតូវលេខ៨០៧ ចំនួន១៣នាក់ ត្រូវបានប្រកាសផ្ទេរភារកិច្ចនិងតម្លើងឋានរន្តត្រស័ក្ត

លោកឧត្តម សេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានរន្តស័ក្ត មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៃ វរសេនាតូចការពារព្រំដែនគោកលេខ៨០៧ ។ លោកឧត្តមសេនីយ៍ទោអាត់ ខែម បានបន្តថា៖នគរបាលការពារព្រំដែន ទន្ទឹមនឹងមានតួនាទី ការពារបូរណភាពទឹកដី ក៏មានតួនាទីការពារ សន្តិសុខជូនប្រជាពលរដ្ឋ រស់នៅតាមព្រំដែន ។ ទប់ស្កាត់នូវរាល់បទល្មើសឆ្លងដែន ដោយខុសច្បាប់ និងដើរលកបាតត្រួតពិនិត្យ តាមបន្ទាត់ព្រំដែន ជាប្រចាំ ។ម្យ៉ាងវិញទៀត បច្ចុប្បន្ននេះ គឺបញ្ហាគ្រឿងញៀន គឺត្រូវបានជនល្មើស លួចនាំចូលមកពីប្រទេសជិតខាង ដូច្នេះកងកម្លាំងនគរបាលវរការពារទាំងអស់ គឺត្រូវនៃតែរួមសហការគ្នាជាមួយនគរបាលនៃអធិការដ្ឋាន ស្រុក ក្រុង ដើម្បីស្រាវជ្រាវទប់ស្កាត់ និង បង្រ្កាប ។ ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ស្នងការក៏បានផ្តាំផ្ញើដល់ កងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកទាំងអស់ ត្រូវ មានសាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អ និងត្រូវមានកិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និង អាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចនៃប្រទេសជិតខាងធ្វើយ៉ាងណាឲ្យព្រំដែន ក្លាយជាព្រំដែនមាន សន្តិភាព មានកិច្ចសហការ និងការអភិវឌ្ឍន៍ ។ ជាមួយគ្នា នោះដែរ លោកវរសេនីយ៍ ឯកឡុង សំណាង មេបញ្ជាការ វរសេនាតូចការពារព្រំដែន គោកលេខ៨០៧ បានធ្វើរបាយការណ៍ អំពីលទ្ធផលនៃកិច្ចប្រតិបត្តិការបង្ការទប់ស្កាត់ និងបង្ក្រាប បទល្មើស ដូចជាគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌ។ ជាមួយគ្នានោះដែរ ក៏បានកសាងអង្គភាព និង កែលំអរ អគារមួយចំនួន ចាប់ពីទីបញ្ជាការក៏ដូចជាប៉ុស្តិ៍ការពារព្រំដែនផងដែរ។ តាមសេចក្តីសម្រេច របស់ក្រសួងមហាផ្ទៃនិង ប្រកាសរបស់អគ្គស្នងការនគរបាលជាតិ សម្រេច ប្រកាសផ្ទេរភារកិច្ចមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ ក្នុងនោះ ប្រកាសផ្ទេរភារកិច្ច លោកអនុសេនីយ៍ទោ ជា វណ្ណា ពីមេបញ្ជការរងនគរបាលការពារព្រំដែនគោកលេខ៧០១ នៃស្នងការដ្ឋាននគរបាលខេត្ត ស្ទឹងត្រែង ជាមេមញ្ជាការរង នគរបាលការពារព្រំដែនគោក លេខ ៨៩១ នៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ ។និងសម្រេចតម្លើង មុខតំណែង ជានាយផ្នែក-នាយរងផ្នែក នាយ-នាយរងប៉ុស្តីចំនួន១២រូប ។ក្នុងនោះត្រូវបានប្រកាសនិងសម្រេចបពាក់ឋានន្តរស័ក្ត ថ្នាក់អនុសេនីយ៍ឯកចំនួន៦នាក់ ថ្នាក់ អនុសេនីយ៍ទោ ចំនួន៣នាក់និងថ្នាក់ អនុសេនីយ៍ត្រីចំនួន៥នាក់ ៕

 

 

ក្រុមការងារគណនេយ្យភាពសង្គមខេត្តបន្ទាយមានជ័យ ចុះទស្សនកិច្ចសិក្សា ស្រុកស្វាយចេក និងស្រុកថ្មពួក ដើម្បីផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក

បន្ទាយមានជ័យ ៖ ក្រុមការងារគណនេយ្យភាពសង្គម សហការជាមួយនិងលេខាធិការដ្ឋាន គ.ជ.អ.ប និងរដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំកម្មវិធីទស្សនកិច្ចសិក្សា គោលដៅចំនួន៦នៅស្រុកស្វាយចេក និងស្រុកថ្មពួក ដើម្បីស្វែងយល់ពីការផ្តល់សេវាផ្សេងៗដូចជា ៖ សេវាសុខាភិបាល ការអប់រំ ការផ្ដល់សេវាសាធារណៈសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងពីរបៀបរបបនៃការផ្ដល់សេវាសាធារណៈផ្សេងៗទៀត ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យមានភាពល្អប្រសើរឡើងវិញ ក៏ដូចជាការប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ។ ដែលកម្មវិធីដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលខេត្តស្ដីទី រួមនឹងក្រុមការងារថ្នាក់ជាតិ មន្ត្រីបង្គោលមកពី ស្រុកចំនួន៧ នៅក្នុងខេត្តបន្ទាយមានជ័យ ។ ក្នុងការចុះទស្សន៍កិច្ចសិក្សានៅគោលដៅទាំង៦នោះរួមមាន ៖ ១-សាលាបឋមសិក្សា ទ្រាស ។ ២-មណ្ឌលសុខាភាព ទ្រាស ក្នុងស្រុកស្វាយចេក ។ ៣-មណ្ឌលសុខភាព បន្ទាយឆ្មារ ។ ៤-សាលាឃុំ បន្ទាយឆ្មារ និងទី៥-សាលាបឋមសិក្សា គោកសំរោង នៅក្នុងស្រុកថ្មពួក ។ ក្រុមការងារក៏បានធ្វើការផ្លាស់នូវបទពិសោធ៍ពីគ្នា ទៅវិញទៅមក និងបានធ្វើការកោតសរសើខ្ពស់នៅការងារដែលបានអនុវត្តន៍កន្លងដោយជោគជ័យ ។ បន្ទាប់បានទស្សន៍កិច្ចសិក្សារួចក្រុមការងារ ក៏បានជួបជុំគ្នានៅក្នុងបរិវេនប្រាសាទបន្ទាយឆ្មារ និងធ្វើការប្រជុំសរុបវាយតម្លៃលើការងារដែលន្លួនបានអនុវត្តន៍ ដោយក្នុងនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តស្ដីទី ក៏បានថ្លែងការកោតសរសើខ្ពស់ចំពោះក្រុមការងារ ក៏ដូចជាមន្ត្រីបង្គោល ដែលបានអនុវត្តន៍បានការងារបានយ៉ាងល្អប្រសើរនាពេលកន្លងមក ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមផ្សព្វផ្សាយពីការផ្តល់សេវាផ្សេង ទាក់ទងទៅនឹងគណនេយ្យភាពសង្គមដល់ប្រជាពលរដ្ឋ បើទោះបីយើងមិនទាន់បានបំពេញការងារនេះត្រឹមត្រូវតាមស្តង់ដាក៏ពិតមែន តែវាក៏ជាជោគជ័យដែលយើងបានធ្វើដើម្បីផ្តល់សេវាផ្សេងៗដល់ប្រជាពលដ្ឋបានល្អប្រសរសើរ ។ ដោយក្នុងនោះ អភិបាលខេត្តស្ដីទី ក៏បានថ្លែងការកោតចំពោះសាលាឃុំ បន្ទាយឆ្មារ ដែលអនុបានវត្តន៍បានយ៉ាងល្អប្រសើរ ជាមួយគ្នានោះក៏យើងត្រូវខិតខំបន្ថែមទៀតលើអ្វីដែលយើងសម្រេចបាន ដើម្បីធ្វើយ៉ាងផ្តល់សេវាជូនពលរដ្ឋឲ្យកាន់តែល្អបន្ថែមទៀត ។ លោក អ៊ុំ រាត្រី បានបញ្ជាក់ថា រយ:នៃការចុះទស្សន៍កិច្ចសិក្សានេះ គឺដើម្បីឆ្លុះបញ្ចាំងពីការងារឆ្នាំ២០១៨ ក៏ដូចជាផ្តល់នូវចំណេះដឹង ដល់មន្ត្រីបង្គោលថ្មី ដើម្បីយកទៅអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពខ្ពង់ក្នុងការបំពេញការងារ ៕

 

លោកតាវ័យ៨០ឆ្នាំ រងរបួសធ្ងន់បាក់ភ្លៅ ដោយម៉ូតូស្ទាវបុក

បន្ទាយមានជ័យ ៖ លោកតាម្នាក់វ័យ៨០ឆ្នាំ ត្រូវរងរបួសធ្ងន់បាក់ភ្លៅ ដោយម៉ូតូបុក ខណៈពេលគាត់ជិៈកង់ ។ហេតុ ការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៦និង៣០ នាទីយប់ថ្ងៃទី១២ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចមុខមន្ទីរអប់រំយុវជន និងកីឡាខេត្ត ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា៖ជនរងគ្រោះអ្នកជិះកង់ឈ្មោះ ណក ហម អាយុ ៨០ឆ្នាំ នៅ ភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ចំណែកអ្នកបើកបរម៉ូតូ ឈ្មោះ តូ ប៊ុនណារ៉ូ អាយុ ១៧ ឆ្នាំ នៅ ភូមិជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ នគរបាលបានប្រាប់ទៀតថា៖ មុនពេលកើតហេតុគេបានឃើញ លោកតាវ័យ៨០ឆ្នាំ បានជិៈកង់ ក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុ គាត់បានបត់មកឆ្វេងដៃចូលមន្ទីរអប់រំ យុវជននិងកីឡាខេត្ត ស្របពេលនោះ ក៏មានម៉ូតូ១គ្រឿង បានបើកច្រាសទិសគ្នាមកពីលិចទៅកើតបានបុកអ្នកជិៈកង់បណ្តាលឲ្យដួល ជនរងគ្រោះអ្នកជិៈកង់រងរបួសធ្ងន់បាក់ភ្លៅខាងស្តាំ ចំណែកអ្នកជិៈម៉ូតូរងរបួសស្រាល ជនរងគ្រោះទាំង២បានយកទៅមន្ទីរពេទ្យ ។ ចំពោះកត្តាដែលនាំឲ្យគ្រោះថ្នាក់នេះ គឺ បណ្តាលមកពីអ្នកជិៈកង់ប្តូរទិសខ្វះការប្រុងប្រយ័ត្ន ហើយគ្មានភ្លើងសញ្ញាសម្គាល់។ចំណែកអ្នកជិៈម៉ូតូ បើកមានល្បឿនលឿន ។ បច្ចុប្បន្នវត្ថុតាងកង់និងម៉ូតូ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ រងចាំធ្វើការដោះស្រាយ ពេលក្រោយ៕

ពិធីបេីកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ដល់គ្រូបង្គោលថ្នាក់ស្រុក ស្តីពី ការងារគណនេយ្យភាពសង្គម​ ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃ៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំបើកកម្មវិធី វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ដល់គ្រូបង្គោលថ្នាក់ស្រុក ស្តីពី ការងារគណនេយ្យភាពសង្គម ដែលមានរយៈពេល២ថ្ងៃ ចាប់ថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០១៨ ដោយសហការរៀបចំដោយ លេខាធិការដ្ឋាន គ.ជ.អ.ប ក្រោមអធិបតីភាព លោកស្រី រស់ សុផានី អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាង ឯកឧត្តម សួន បវរ អភិបាលនៃគណអភិបាលខេត្ត ដែលមានការចូលរួម អ្នកពាក់ព័ន្ធ អភិបាលក្រុង-ស្រុក គ្រូបង្គោល ជាង៦០នាក់ នាសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ។ មានប្រសាសន៍បើកនៅក្នុងកិច្ចប្រជុំ លោកស្រី រស់ សុផានី មានប្រសាសន៍ថា ៖ វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញដល់គ្រូបង្គោលថ្នាក់ស្រុក ស្តីពីការងារគណនេយ្យភាពសង្គម គឺធ្វេីឡេីងដើម្បីផ្តល់ចំណេះដឹងជាមូលដ្ឋានអំពីផែនការយុទ្ធសាស្រ្ត ការងារគណនេយ្យភាពសង្គម សម្រាប់កម្មវិធី អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយផ្តោតការយកចិត្តទុកដាក់ទៅលើការពង្រឹងភាព ងាយស្រួលទទួលបានព័ត៌មាននានា ពិសេសភាពខ្វះចន្លោះនានាដែលត្រូវសិក្សាបន្ថែម និងដើម្បីឱ្យការអនុវត្តការងារគណនេយ្យភាពសង្គមនាឆ្នាំបន្តទទួលបានប្រសិទ្ធភាពខ្ពស់ ។ លោកស្រីបន្តថា ៖ តាមកម្មវិធីគ្រោងទុក វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញដល់គ្រូបង្គោលថ្នាក់ស្រុក ស្តីពីការងារគណ នេយ្យភាពសង្គមនាពេលនេះ មានប្រធានបទសំខាន់ៗដូចជា៖ ១-ផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម សម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ២-ផែនការអនុវត្តការងារគណនេយ្យភាពសង្គម ។ ៣-តួនាទី និងភារកិច្ចផ្នែកផ្គត់ផ្គង់ ។ ៤-តួនាទី និងភារកិច្ចផ្នែកតម្រូវការ ។ ៥-កញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ។ ៦-ប្រព័ន្ធទិន្នន័យគណនេយ្យភាពសង្គម។ ៧-ដំណើការត្រួតពិនិត្យរបស់ប្រជាពលរដ្ឋ និងការរៀបចំផែនការសកម្មភាពរួម។ ៨-ការគាំទ្រ និងការតាមដានការអនុវត្តផែនការសកម្មភាពរួម។ កម្មវិធីបណ្តុះបណ្តាលនេះមានរយៈពេល០២ថ្ងៃ លោកស្រី បានផ្តាំផ្ញើ សុំឱ្យសិក្ខាកាម លះបង់ពេលវេលារៀនសូត្រឱ្យបានចប់ចុងចប់ដើម និងយកចិត្តទុកដាក់តាមដានរាល់ឯកសារ ព្រមទាំង លើកឡើងនូវសំណួរ ចម្ងល់ផ្សេងៗ ដើម្បីយកទៅអនុវត្តនៅមូលដ្ឋានមានភាពងាយស្រួលផងដែរ ៕ អត្ថបទ ៖ រឿង ចន្ទ្រា

ផ្ទះអ្នកគ្រូពេទ្យម្នាក់ ត្រូវភ្លើងឆេៈអស់ ខណះមានតែក្មេងនៅផ្ទះ

បន្ទាយមានជ័យ ៖ អគ្គីភ័យបានលេបត្របាក់ផ្ទះអ្នកគ្រូពេទ្យម្នាក់ក្លាយជាផេះផង់ទាំងព្រឹកនៅថ្ងៃទី12ធ្នូ2018ក្នុងភូមិនិមិត្ត3សង្កាត់និមិត្តក្រុងប៉ោយប៉ែត។ផ្ទះឆាបឆេះបង្កភ្ញាក់ផ្អើលនេះទំហំ9ម៉ែត្រ×12ម៉ែត្រជញ្ជាំងឈើប្រក់ស័ង្កសីក្រាលការ៉ូ(ផ្ទះតៀម)ជារបស់អ្នកគ្រូពេទ្យម្នាក់ឈ្មោះ ឯម សារឿនអាយុ48ឆ្នាំបំរើការងារនៅមណ្ឌលសុខភាពឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៌ទោ សេស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានប្រាប់ថា៖ករណីឆាបឆេះខាងលើបណ្តាលមកពីទុស្សេខ្សែភ្លើងទូទឹកកកនៅក្នុងផ្ទះប៉ុន្តែមហាសំណាងដោយសារកូនប្រុសស្រី3នាក់តូចៗរបស់អ្នកគ្រូពេទ្យដែលពេលកើតហេតុស្ថិតនៅក្នុងផ្ទះពុំមានរងគ្រោះឡើយ។ លោកអធិការបន្តថាក្រោយទទួលបានព័ត៌មានស្តីពីអគ្គីភ័យកើតឡើងនេះកម្លាំងនគរបាលក្រុងប៉ោយប៉ែតនិងស្រុកអូរជ្រៅ/អាជ្ញាធរនិងប្រជាការពារភូមិសហការណ៌គ្នាជួយពន្លត់មានទាំងរថយន្តពន្លត់អគ្គីភ័យ2គ្រឿងប៉ុន្តែមិនអាចជួយបានព្រោះកន្លែងកើតហេតុនៅឆ្ងាយ។ មកទល់ម៉ោងជាង4រសៀលថ្ងៃដដែលសមត្ថកិច្ចប្រាប់ថាមិនទាន់ដឹងពីទំហំខូចខាតមិនទាន់ដឹងនៅឡើយទេ គ្រាន់តែបញ្ជាក់ថាទ្រព្យសម្បត្តិក្នុងផ្ទះឆេះអស់ទាំងស្រុងតែម្តងព្រោះម្ចាស់ផ្ទះរវល់ទៅបំរើការងារឯមណ្ឌលសុខភាព៕

ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ ទទួលបន្ទុកអគ្គនាយកស៊ីម៉ាក​ រួមនឹងប្រតិភូក្រុមការងា​រប្រទេស​ ន័វេស​ និង​ ថៃ​ ទស្សនកិច្ច​នៅចម្ការមីន​ និងស្វែងយល់កិច្ចប្រតិបត្តិការបោសសម្អាតមីន​ នៅស្រុក​ម៉ាឡៃ

បន្ទាយមានជ័យ ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកស៊ីម៉ាក រួមនឹងប្រតិភូក្រុមការងារប្រទេស ន័វេស និង ថៃ ដែលមានការអញ្ជើញលោកស្រី រស់ សុផានី អភិបាលរងនៃគណអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សួន បវរ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញ ទស្សនកិច្ចនៅចម្ការមីន និងស្វែងយល់កិច្ចប្រតិបត្តិការបោសសម្អាតមីនរបស់ស៊ីម៉ាក នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ នាសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ លោក រស់ សុផានី អភិបាលរងខេត្ត បានមានប្រសាសន៍ថា ៖ តាំងនាមជំនួសមុខឲ្យឯកឧត្តមអភិបាលខេត្ត សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅទីបំផុត ចំពោះរាជរដ្ឋាភិបាលកម្ពុជា ពិសេសអគ្គនាយកស៊ីម៉ាក ដែលបានខំពុះពារគ្រប់បែបយ៉ាងមិនខ្លាចនឿយហត់ លើការងារបោសសម្អាតមីននៅទូទាំងប្រទេសកម្ពុជា ដែលបានបន្សល់ទុកតាំងពីសម័យសង្គ្រាម ពិសេសទឹកដីនៃខេត្តបន្ទាយមានជ័យ ដូចជាស្រុកម៉ាឡៃជាដើម ដែលសំបូរទៅដោយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនលើផ្ទៃដីរាប់សិបហិកតា តាំងពីទស្សវត្សរ៍ឆ្នាំ៧០ ក្នុងអំឡុងសង្គ្រាមរ៉ាំរៃអស់រយ:ពេលជាង១០ឆ្នាំ ដោយមកដល់បច្ចុប្បន្ននេះ ផ្ទៃដីមួយចំនួនធំត្រូវបានបោសសម្អាត ដោយក្រុមការងារស៊ីម៉ាក ។ លើសពីនេះលោកស្រីអភិបាលរងខេត្ត ក៏បានអរគុណចំពោះម្ចាស់ជំនួយដែលតែងតែជួយដល់កម្ពុជា លើការងារបោសសម្អាតមីន ដោយបានផ្តល់ជាថវិកា និងសម្ភារៈជាច្រើនលើការងារទាំងនេះ ។ ថ្លែងក្នុងឱកាសឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកស៊ីម៉ាក ដែលបានមកទស្សនកិច្ចនៅចម្ការមីន និងស្វែងយល់កិច្ចប្រតិបត្តិការបោសសម្អាតមីន នៅទឹកដីខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ៖ ដោយផ្អែកលើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលនយោបាយអភិវឌ្ឍន៍ជាតិសកម្មភាពកម្ចាត់មីនពីឆ្នាំ២០១៨-២០២៥ ស្របទៅនឹងគោលនយោបាយរាជរដ្ឋាភិបាលអាណ្តតិទី៦ ដែលរៀបចំឲ្យស្របទៅនឹងគោលការអភិវឌ្ឍន៍ប្រកបដោយចីរភាព ។ ស្របជាមួយគ្នានោះ ឯកឧត្តម ហេង រតនា បានលើកឡើងថា ៖ ថ្វីបើគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ យើងបានធ្វើការបោសសម្អាត់បានមួយចំនួនក៏ដោយ ក៏យើងទាំងអស់គ្នាត្រូវតែមានការប្រុងប្រយ័ត្នជានិច្ច បើសិនក្នុងករណីប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះត្រូវរាយការណ៍ មកអាជ្ញាធរស៊ីម៉ាក ដើម្បីធ្វើការកំទេចចោល ដោយក្នុងនោះប្រជាជនកម្ពុជាយើងជាច្រើនរយនាក់ត្រូវបានទទួលរងគ្រោះថ្នាក់ដោយគ្រាប់ទាំងអស់នេះ ខ្លះត្រួវបាត់បង់ជីវិត និងខ្លះទៀតត្រូវពិការដៃ ជើងជាដើម។ ឯកឧត្តមបន្តថា ៖ ទឹកដីស្រុកម៉ាឡៃ គឺសម្បូទៅដោយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅសេសសល់ច្រើនតាំងពីសម័យសង្រ្គាម ដែលបច្ចុប្បន្ន ស៊ីម៉ាកកំពុងធ្វើការបោសសម្អាត បានផ្ទៃដីមួយចំនួន មួយចំនួនទៀតកំពុងធ្វើការបោសសម្អាត ។ យោតាមទិន្ន័យចម្ការមីន និងគ្រាប់មិនទាន់ផ្ទុះនៅក្នុងខេត្តបន្ទាយមានជ័យមានចម្ការមីនសរុប ៣៩២២ផ្ទៃដី ស្មើរនឹង ២៥,២៤២ហិកតា ។ ចម្ការមីនបោសសម្អាតរួច ២៣៣៥ផ្ទៃដី ស្មើរនឹង ១១៦៧៨ហិកតា ។ និងផ្ទៃនៅសល់មិនទាន់បោសសម្អាត ១៥៨៧ផ្ទៃដី ស្មើនឹង១៣៥៦៤ហិកតា ៕ អត្ថបទ ៖ រឿង ចន្ទ្រា