Social Network

ក្រសួងព័ត៌មានបានផ្តល់ស្ថានីយ៍ទូរទស្សន៍កម្លាំង៥គីឡូវ៉ាត់សម្រាប់ផ្សាយផ្ទាល់និងបន្តមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ក្រសួងព័ត៌មានបានផ្តល់ស្ថានីយ៍ទូរទស្សន៍កម្លាំង៥គីឡូវ៉ាត់សម្រាប់ផ្សាយផ្ទាល់និងបន្តមន្ទីព័ត៌មានខេត្តបន្ទាយមានជ័យ ដែលចុះសិក្សាទីតាំងតំឡើងស្ថានីយ៍នៅរសៀលថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៨ ដែលស្ថិតលើកំពូលភ្នំស្វាយ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ លោក ង៉ូវ ប៊ុនរិទ្ធ ទីប្រឹក្សាក្រសួងព័ត៌មានបានអោយដឹងថា៖ដោយបានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើវិស័យព័ត៌មានហើយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានផ្តល់ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជាដែលមានកម្លាំងផ្សាយ៥គីឡូវ៉ាត់ដល់មន្ទីព័ត៌មានខេត្តបន្ទាយមានជ័យ។ លោកបានបញ្ជាក់ថា៖ក្រោយពេលដែលក្រសួងព័ត៌មានផ្តល់ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជាដល់ខេត្តបន្ទាយមានជ័យ ហើយបានប្រជុំនិងចុះពិនិត្យសិក្សាទីតាំងដាក់តំឡើងអង់តែនស្ថានីយ៍ទូរទស្សជាតិកម្ពុជានៅលើកំពូលភ្នំស្វាយកណ្តាលក្រុងសិរីសោភ័ណដែលមានផ្ទៃដីទំហំ៣០ម៉ែត្រគុណ៣០ម៉ែត្រស្មើនិង៩០០មែត្រការេដែលត្រូវតំឡើងនៅក្នុងអំឡុងឆ្នាំ២០១៨ខាងមុខនេះ។ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖នៅខេត្តបន្ទាយមានជ័យមានស្ថានីយ៍ទូរទស្សន៍ផ្សាយបន្តចំនួន៦ស្ថានីយ៍និងវិទ្យុផ្សាយផ្ទាល់និងបន្តចំនួន១៩កន្លែងនិងស្ថានីយ៍ទូរទស្សន៍ខ្សែកាបចំនួន២ក្រុមហ៊ុនដែលកំពុងដំណើរ។ លោកបានផ្លែងអំណគុណចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលកំពុងយកចិត្តទុកដាក់លើវិស័យព៍ត៌មានហើយក្រសួងព័ត៌មានបានផ្តល់ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជាសម្រាប់ផ្សាយផ្ទាល់និងបន្តដល់មន្ទីព័ត៌មានខេត្តបន្ទាយមានជ័យ ដែលបានសិក្សាដាក់នៅលើកំពូលភ្នំស្វាយ ជាប្រព័ន្ធផ្សាយសម្រាប់បំរើប្រជាពលរដ្ឋ និងសង្គម៕