Social Network

អាជ្ញាធរខេត្តបន្ទាយមានជ័យខេត្តបានដាក់ចេញនូវវិធានការបន្ទាន់ដើម្បីអនុវត្តអនុសាសន៌សម្តេចតេជោ

ខេត្តបន្ទាយមានជ័យ ក្រោយពីបញ្ចប់កិច្ចប្រជុំផ្សព្វផ្សាយដាក់ចេញនូវវិធានការបន្ទាន់ដើម្បីអនុវត្តអនុសាសន៌សម្តេចតេជោនៅម៉ោង២ រសៀលថ្ងៃនេះរួចមក លោក អ៊ុ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ លោក ហឹុល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធរួមជាមួយក្រុមការងារ បានចុះអនុវត្តដោយផ្ទាល់ធ្វើការចាប់រថយន្ត(កាត់តកែឆ្នៃទ្រុង)ភ្លាមៗ នៅវេលាម៉ោង ៥ ល្ងាចថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ នេះតែម្តង នៅតាមបណ្តោយផ្លូវជាតិលេខ៥ និងធ្វើការចាប់បន្តតាមបណ្តាផ្លូវជាតិមួយចំនួន ព្រមទាំងតាមបណ្តាស្រុក ក្រុង ទាំង ៩ ក៏ត្រូវបានអនុវត្តផងដែរ ។ លោក អ៊ុ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ បានលើកឡើងថា៖ដើម្បីអនុវត្តនូវអនុសាសន៌ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (ចាប់ពីម៉ោង០០យប់នេះទៅ គ្មានវត្តមានឡានតទ្រុងមានវត្តមានលើដងផ្លូវទៀតឡើយ)។ នៅតំបន់ណា ភូមិសាស្ត្រណា ចៅហ្វាយខេត្តនឹង ជាអ្នកទទួលខុសត្រូវ។ បើនរណាមកតវ៉ា ត្រូវចាប់បញ្ចូលព្រៃសទាំងអស់.នរណាកាង ទោះឋានៈណាក៏ដោយក៏ធ្លាក់បុណ្យស័ក្តិទាំងអស់គ្នា !!! សូមបញ្ជាក់ផងដែរថា៖នេះគឺជាការអនុវត្តនូវវិធានការដ៏ក្តៅគគុក របស់សម្តេចនាយករដ្ឋមន្ត្រី ដូច្នេះហើយមន្ត្រីពាក់ព័ន្ធគ្រប់ប្រភេទត្រូវតែអនុវត្ត ។