Social Network

ពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអាគាររដ្ឋបាលថ្មីនៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តបន្ទាយមានជ័យ

 update បន្ទាយមានជ័យ:ពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអាគាររដ្ឋបាលថ្មីនៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តបន្ទាយមានជ័យ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហេង សុគង់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចម ប្រសិទ្ឋ ទេសរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឯកឧត្តម អ៊ុ រាត្រី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។ ថ្ងៃច័ន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព-ស២៥៦១ ត្រូវនិងថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៨ នៅប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តបន្ទាយមានជ័យ។ លោក ញុិល ធឿនប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តបានឡើងអានរបាយការណ៍ថាៈ អាគារថ្មីមួយខ្នងនេះមានទទឹងប្រវែង ៩,៥០ម បណ្តោយប្រវែង១៥ម កម្ពស់២ជាន់ E0,E១(ស្មើនឹង១០បន្ទប់) មានបន្ទប់ការិយាល័យចំនួន០៩ សាលប្រជុំចំនួនមួយ បន្ទប់ទឹក ០៣ របងប្រវែង៧៥ម និងក្លោងទ្វារចំនួន០១ ប្រកបដោយរចនាបទខ្មែរប្រណិតសមរម្យ។ លោកបានបន្តនថាៈអគារថ្មីនេះត្រូវបានចុះហត្ថលេខាចាប់ផ្តើមសាសង់នៅថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០១៥ និងបញ្ចប់នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ ដោយក្រុមហ៊ុនសំណង់បុរីកម្មករ ខូអិលធីឌី និងបានបញ្ចប់ធ្វើការប្រគល់ទទួល នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ដែលប្រើប្រាស់ថវិការជំពូក២១ ជា(គម្រោងវិនិយោគផ្ទាល់)របស់រាជរដ្ឋាភិបាល ជាពិសេសទឹកអគ្គីសនីការបំពាក់ម៉ាសុីនត្រជាក់ផងដែរ។ លោក អ៊ុ រាត្រី អភិបាលរងខេត្តបានមានប្រសាសន៍អោយដឹងថា៖ សមិទ្ឋផលដ៏ថ្លៃថ្លានេះ ជាចំណងដៃថ្មីមួយមិនអាចកាត់ថ្លៃបាន និងជាចលនាជំរុញលើកទឹកចិត្តអោយមន្រ្តីទាំងអស់គ្នា ឲកាន់តែខិតខំបំពេញតួនាទីជាអ្នកផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាពប្រសិទ្ឋភាពនិងតម្លាភាព និងចូលរួមចំណែកជំរុញការអភិវឌ្ឍន៍ខេត្តអោយមានការីចម្រើនឡើងថែមទៀត ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ និងការជឿទុកចិត្តពីថ្នាក់ដឹកនាំក្រសួង និងខេត្តដែលបានប្រគល់ភារកិច្ចជូន។ ថ្លែងក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអាគាររដ្ឋបាលថ្មីនាពេលនោះ ឯកឧត្តម ហេង សុគង់ បានសម្តែងនូវការកោធសសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក៏ដូចជាមន្រ្តីរាជការនៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មការអនុវត្តភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីរួមគ្នាធ្វើការអនុវត្តការងារបានល្អប្រសើរ។ ទន្ទឹមជាមួយគ្នានោះ ឯកឧត្តម បានប្រសាសន៍បញ្ជាក់ថា៖ ថ្ងៃនេះពិតជាមានមោទនភាពជានិច្ចចំពោះស្មារតីសាមគ្គីភាព ឯភាពជាតិនិងការពុះពារគ្រប់បែបយ៉ាងរបស់មន្រ្តីរាជការ និងដោយមានការយកចិត្តទុក្ខដាក់ពីប្រមុខរាជរដ្ឋាភិបាល ក៏ពីក្រសួង និងស្ថាប័ននានា ជាក់ស្តែងដូចឱកាសសម្ពោធអគាររដ្ឋបាលថ្មីដែលជាការយកចិត្តទុក្ខដាក់ គិតគូរដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងសិប្បកម្មនាពេលនេះជាដើម។ ជាពិសេស ឆ្នាំ២០១៨ គឺជាឆ្នាំទី៥នៃការអនុវត្តកម្មវិធីកំណែទម្រង់ជាអាទិភាព ដែលបានកំណត់ក្នុងយុទ្ឋសាស្រ្តចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៥នៃរដ្ឋសភា។ ឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើមន្រ្តី នៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មទាំងអស់ត្រូវរួមគ្នារក្សាសមិទ្ធិផលដែលទទួលបាននាពេលនេះអោយបានឋិតថេយូរអង្វែវ និងរួមសហការសាមគ្គីភាពផ្ទៃក្នុងដើម្បីអនុវត្តការងារឈានឡើជាលំដាប់។ ចុងបញ្ចប់ គណៈអធិបតីបានបំពាក់គ្រឿងឥស្សរយសជូនដល់មន្រ្តីរាការ ហើយចែកអំណោយដល់តាជី យាយជី ប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជនកាយរិទ្ឋ យុវជនកាកបាទក្រហមនិងលោកគ្រូ អ្នកគ្រូ និងកាត់ខ្សែបូសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋថ្មីផងដែរ៕