Social Network

អបអរសាទរ ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ពុទ្ធិកបឋមសិក្សា ធម្មវិន័យទូទាំងស្រុកព្រះនេត្រព្រះ នៅវត្តប្រសាទស្រះឈ្នួរ ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ:នៅវត្តប្រសាទស្រះឈ្នួរ(ហៅវត្តឈ្នួរមានជ័យ) ស្ថិតនៅឃុំឈ្នួរមានជ័យ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ពុទ្ធិកបឋមសិក្សា ធម្មវិន័យ ឆ្នាំសិក្សា២០១៨-២០១៩ ដល់សមណសិស្សប្រមាណជាង ៨៥អង្គ/នាក់ ក្រោមអធិបតីភាព ព្រះឧត្តមសីលញ្ញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគុណខេត្តបន្ទាយមានជ័យ ព្រះវរមុនី វ៉ា ចិន្តា ព្រះមេគុណខេត្ត(គណៈធម្មយុទ្ធកនិកាយ) លោក យិន យឿន ប្រធានមន្ទីរធម្មកា និងសាសនាខេត្ត និងលោក ហែម សារិន អភិបាលរងស្រុកព្រះនេត្រព្រះ ព្រមទាំងមានការនិមន្តចូលរួមពីមន្រ្តីសង្ឃ ព្រះចៅអធិការវត្ត គ្រូឧទ្ទេសសាចារ្យ គ្រូធម្មាចារ្យ សមណសិស្ស និងពុធបរិស័ទមកពីតាមបណ្តាក្រុង ស្រុក ប្រមាណជាង ៥០០អង្គ/នាក់។