Social Network

ពិធីផ្សព្វផ្សាយច្បាប់ស្តីពីគ្រឿងញៀនដល់កងកំលាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស

គ្រឿងញៀន បានក្លាយជាវិញ្ញសារដ៏ចម្បង និងជាបព្ហាដ៏ក្តៅគគុក នៅក្នុងប្រទេសកម្ពុជាយើងគ្រឿងញៀនគឺជាអាវុធដ៏គ្រោះថ្នាក់បំផុត ដែលអាចបំផ្លាញដល់សង្គមជាតិ គ្រួសារ អាយុជីវិត និង កោសិកាអភិវឌ្ឍន៏ជាតិ ដូចជាយុវជនជាដើម។ល។ នេះគឺជាប្រសាសន៏របស់ ឯកឧត្តម ស៊ុំ រុំ អនុរដ្ឋលេខាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចបានថ្លែង ក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿនញៀនដល់កងកំលាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សមកពីតាមបណ្តាអង្គភាព ភូមិ សង្កាត់ សាលារៀន ក្នុងទីប្រជុំជនក្រុងសិរីសោភណ័ ខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមប្រមាណ ៥០០នាក់។ លោក អ៊ុន សុភាព អនុប្រធាននាយកដ្ឋានអប់រំផ្សព្វផ្សាយច្បាប់នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា បានអោយដឹងថា៖ បទប្បញ្ញត្តិទូទៅនៃច្បាប់នេះគឺមាន ១២៥មាត្រា គោលបំណងនៃច្បាប់នេះគឺមានបំណង បង្កាទប់ស្កាត់ ប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនត្រួតពិនិត្យរាល់សកម្មភាពស្របច្បាប់ទាក់ទងនឹងគ្រឿងញៀន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយច្បាប់នេះមានគោលដៅ បង្កាបការដាំដុះ ការផលិត ការជួញដូរ ការចរាចរ ការរក្សាទុក និងការចែកចាយគ្រឿងញៀនខុសច្បាប់។ ឯកឧត្តម ស៊ុំ រុំ អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនង សភា ព្រឹទ្ធសភានឹងអធិការកិច្ច បានមានប្រសាសន៏ សំដែងនូវការអរគុណចំពោះអស់លោក លោកស្រី បងប្អូន ក្មួយៗ សិស្សានុសិស្សដែលបានចំណាយពេលដ៏មានតម្លៃមកចូលរួម ស្ដាប់និងស្វែងយល់អំពីដែលជាបញ្ហាប្រឈមគ្រោះថ្នាក់នៅក្នុងប្រទេសកម្ពុជា ។ ហើយយើងដឹងថាអ្នកដែលញៀនគ្រឿងញៀន ភាគច្រើនគឺជាយុវជន ដែលយុវជននេះហើយដែលជាទំពាំងស្នងឬស្សីសម្រាប់អភិវឌ្ឍន៍ប្រទេស ប្រសិនជាស្នងឬស្សីមិនអាច ស្នងឬស្សី តើប្រទេសជាតិអាចមានធនធានដើម្បីអភិវឌ្ឍន៍ប្រទេសជាតិបន្ដទៀតដែរឬទេ ។ ឯកឧត្តមបានបន្ដថា ជាការពិតជាក់ស្ដែងនាពេលបច្ចុប្បន្ននេះ បញ្ហាគ្រឿងញៀនបាននឹងកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា ដូចនេះដើម្បីឆ្លើយតននឹងស្ថានភាពគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច បានសហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងខិតខំធ្វើការផ្សព្វផ្សាយច្បាប់ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន នៅតាមបណ្ដាភូមិ ឃុំ សង្កាត់ផ្សេងៗទៀត ក្នុងគោលបំណងចូលរួមកាត់បន្ថយ គ្រោះថ្នាក់ដែលបណ្ដាមកគ្រឿងញៀន សំដៅធ្វើយ៉ាងណាអោយបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងភាពស័ក្ដសិទ្ធ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានអភិបាលកិច្ចល្អជាស្នុលកិច្ចល្អជាស្នូល និងសូមចងចាំអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន “ ចូរធ្វើអោយជីវិត និង សហគមន៍យើង គ្មានគ្រឿងញៀន ” ៕