Social Network

គណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ ប្រជ៊ំកែសម្រួល រចនាសម្ព័ន្ធយុវជនបក្សខេត្ត

បន្ទាយមានជ័យ ៖ កិច្ចប្រជ៊ំ ការកែសម្រួល រចនាសម្ព័ន្ធ និងការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ដែលប្រព្រឹត្តទៅ នារសៀលនារសៀលថ្ងែព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៨ ក្រោមអធិតី ឯកឧត្តម អ៊ុំ រាត្រី អនុប្រធានគណបក្សខេត្ត រួមនិងមានការចូលរួម ថ្នាក់ដឹកនាំ យុវជនបក្សប្រមាណជា៦០ នាក់ នៅសាលប្រជ៊ំទីស្នាក់ការគណបក្សខេត្ត។ ក្នុងកិច្ចប្រជ៊ំ ក៏បានធ្វើការត្រួតពិនិត្យ និងរៀបចំរចនាសម្ព័ន្ធយុជនបក្ស តាមបណ្តាមន្ទីរ ស្ថាប័ន អង្គភាព និងបានដាក់បញ្ចូលបន្ថែមនូវយុវជនបក្សនៅគ្រប់ឃ៊ំ សង្កាត់ និងតាមបណ្តាសាខា អនុសាខាបក្ស តាមរយៈការចាត់តាំង និងមួយចំនួនទៀតតាមរយៈការបោះឆ្នោត ។ មានប្រសាសន៍ថាក្នុងអង្គប្រជ៊ំ ឯកឧត្តម អ៊ុំ រាត្រី បានលើកឡើងថា យុវជនបក្ស គឺជាក្បាលម៉ាស៊ីនយ៉ាងសំខាន់សម្រាប់ជួយកសាងប្រទេសជាតិ ព្រមទាំងបានចូលរួមរាល់សកម្មភាពជាច្រើន ក្នុងការជួយដល់ប្រជាជនដែលជួបការលំបាកផ្សេងៗ ដូចជា ការជួយឧបត្ថម្ភថវិកា អង្ករ ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាត់ ក្រីក្រ ចាស់ជរាគ្មានទីពឹង ជនពិការ និងបានចុះចែកឃីតជូនស្រ្តីដែលទើបឆ្លងទន្លេរួច ការសម្របសម្រួល និងកៀគរជាថវិកាជាមួយគ្រូពេទ្យ និងអ្នកស្ម័គ្រចិត្តទាំងក្នុង និងក្រៅប្រទេស ការបរិច្ចាកឈាម រួមនឹងសកម្មភាពមនុស្សធម៌ជាច្រើនទៀត។ ឯកឧត្តមបន្តថា ជាមួយគ្នានេះ ការកសាងយុវជនបក្ស គឺវាជាចំណែកសំខាន់ ក្នុងការជួយផ្សព្វផ្សាយគោលការណ៍ គោលនយោបាយ សភាពការណ៍ និងបណ្តាសមិទ្ធផលរបស់បក្ស ដល់សមាជិកសមាជិកា និងយុវជនគ្រប់ស្រទាប់។ ជាមួយគ្នាឯកឧត្តមអនុប្រធានគណបក្សខេត្ត ក៏បានជម្រុញថ្នាក់នាំគ្រប់មន្ទីរស្ថាប័ន ត្រូវធ្វើការកែសម្រួល និងត្រួតពិនិត្យឡើងវិញនូចំនួនយុវជនបក្ស ដើម្បីធ្វើបណ្តុះបណ្តាលបន្ថែម ជាពិសេសគឺ ត្រូវចូលផ្សព្វផ្សាយពីគោលនយោបាយរបស់បក្សឲ្យបានផុសផុល ពីសកម្មភាព និងការងារដែលគណបក្សសម្រេចបាននាពេលកន្លងមក ៕