Social Network

នគបាល២ នាក់រងរបួសស្រាល ខណៈជើងឈរ យាមមុខប្រាសាទបន្ទាយឆ្មារ ត្រូវបានរន្ទះបាញ់

បន្ទាយមានជ័យ ៖ កម្លាំងនគរបាល ២ ត្រូវបានរន្ទះបាញ់ បណ្តាលឲ្យសន្លប រងរបួសស្រាល ខណៈបំពេញការងារ យាមនៅច្រកចេញ ចូល ខាងកើត មុខប្រាសាទបន្ទាយឆ្មារ ក្រោយភ្លៀងធា្លក់មួយលាយលំជាមួយផ្គរ រន្ទះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២៖៣០នាទី នៅរសៀល ថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែឧសាភា ឆ្នាំ ២១០៨ ស្ថិតនៅភូមិបន្ទាយឆ្មារជើង ឃ៊ំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ តាមប្រព័ន្ធទំនាក់ទំនងសង្គម (WhatsApp) លោក តាប់ សាអ៊ំ ប្រធានអង្គភាពនគរបាលការពារបេតិកភណ្ឌ ប្រចាំប្រាសាទបន្ទាយឆ្មារ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មេឃរកកលភ្លៀងជាមួយផ្ទៃមេឃខ្មៅងងឹត ក្រោយមកមេឃបានធ្លាក់ភ្លៀង ស្រាប់តែលឺស្នូររន្ទះ ត្រង់ចំណុចប្រាសាទបន្ទាយឆ្មារ មួយសន្ទុះលោកក៏បានទទួលព័ត៌មានថា កម្លាំងនគរបាល២នាក់ត្រូវរន្ទះ លោកក៏បានទាក់ទងរថយន្តមេលោកមេឃ៊ំ ដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ។ លោកប្រាប់ថា ជនរង់គ្រោះទី១ ឈ្មោះ លោកអនុសេនីយ៍ត្រី រឿន ផល្លី មន្ត្រីនគរបាលការពារបេតិកភណ្ឌប្រចាំប្រាសាទបន្ទាយឆ្មារ ។ ២. លោកព្រិន្ទបាល ប៉ាវ សារ៉ាន មន្រ្តីនគរបាលប៉ុស្តិ៍បន្ទាយឆ្មារ ។ ក្នុងនោះ វិទ្យុទាក់ទង (icon)១គ្រឿង រួមនិងទូរស័ព្ទដៃ២គ្រឿងដែលជាប់នឹងខ្លួនជនរងគ្រោះ ត្រូវបានខូចខាត់ទាំងអស់ ។ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ជនរងគ្រោះមានអាការៈ បានធូរស្បើយហើយ ។ ភ្លាមៗនោះលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បាននាំយកថវិកាចំនួន ៤០ម៉ឺនរៀល រួមនឹងថវិកនាយកដ្ឋាននិងអង្គភាពបេតិកភណ្ឌ ៧០ម៉ឺន ប្រទៅគល់ជូននគរបាលទាំង២ ដែលសម្រាកព្យាលព្យាលនៅមន្ទីពេទ្យបង្អែកស្រុកថ្មពួកផងដែរ៕