Social Network

កម្មពិធី​បញ្ចុះបឋមសីលាសាងសង់អគារទីចាត់ការ១ខ្នង​ និងអគារស្នាក់នៅលោកគ្រូអ្នកគ្រូ១ខ្នង​ ៣បន្ទប់​ របស់សាលាបឋមសិក្សាសាលាថ្មគោល​

ព្រឹកថ្ងៃអង្គារ៍ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព នៅក្នុងកម្មពិធីបញ្ចុះបឋមសីលាសាងសង់អគារទីចាត់ការ១ខ្នង និងអគារស្នាក់នៅលោកគ្រូអ្នកគ្រូ១ខ្នង ៣បន្ទប់ របស់សាលាបឋមសិក្សាសាលាថ្មគោល ស្រុកស្វាយចេក និងមានការចូលរួមពីសំណាក់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជា២០០នាក់ផងដែរ។