Social Network

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាលសួរសុខទុកបងប្អូនអតីតយុទ្ធជន នៅស្រុកស្វាយចេក

បន្ទាយមានជ័យ: ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញ្ញៀនប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តបន្ទាយមានជ័យ ឧកឧត្តម គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជារួមជាមួយប្រតិភូអបដំណើរនឹងមន្ត្រីរាជការ មន្ទីរពាក់ពាន់នានា នៅព្រឹកថ្ងៃអង្គារ៍ ១កើត ខែ ជេស្ឋឆ្នាំ ច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៨ ស្ថិតនៅបរិវេណសាលាស្រុក សា្វយចេក ខេត្តបន្ទាយមានជ័យ។ មានប្រសាសន៍ចូលរួមក្នុងកម្មវិធីនេះឧកឧត្តម គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជន បានមានប្រាសាសន៍ថា ខ្ញុំមានក្ដីរំភើបរីករាយជាខ្លាំង ពេលបានឃើញបងប្អូនយុទ្ធជនយើងនៅទីនេះ ហើយស្មោះស្ម័ក្រចំពោះរាជរដ្ឋាភិបាល ក្នុងកិច្ចការពារបូរណះភាពទឹកដី ការពារសន្តិភាពជូនរដ្ឋាភិបាលនឹងប្រជាពលរដ្ឋ ដោយភាពអង់អាចក្លាហ៊ាន ហើយយើងមានអ្វីៗសព្វថ្ងៃ មានសន្តិភាព ដោយសារបងប្អូនយុទ្ធជនយើងទាំងអស់គ្នាដែលលះបងគ្រប់បែបយ៉ាង ខិតខំការពារជាតិមាតុភូមិ ខ្លះបានពាលីជីវិតលើសមរភូមិខ្លះពិការនោះសរបញ្ជាក់អោយឃើញពីទឹកចិត្តស្រលាញ់នឹងស្នេហាជាតិមាតុភូមិ ដ៏ធំធេងមួយដែលយើងទាំងអស់គ្នាចង់ចាំមិនអាចបំភ្លេចបានជារៀងរហូត។ ក្នុងនោះឧកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញ្ញៀន នឹងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តបន្ទាយមានជ័យ បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើ សួរសុខទុកពីប្រមុខរាជរដ្ឋាភិបាលដែលមាន សម្ដេចតេជោ ហ៊ុន សែន ជានាយករមន្ត្រីសព្វថ្ងៃនេះ។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា យើងទាំងអស់គ្នាពិតជាមានសំណាងណាស់ ដែលយើងមានថ្នាក់ដឹងនាំដ៏ល្អប្រកបដោយគតិបណ្ឌិតខ្ពស់ ក្នុងការដឹងនាំប្រទេសដែលស្ទើរតែរលាយសាបសូន្យ រហូតយើងទទួលបានការរីចម្រើនល្បីរន្ទឺលើឆាកអន្តរជាតិ។ជាមួយគ្នានោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបំពាក់មេដោយការពារជាតិជូនដល់អតីតយុទ្ធជន ស្រុកស្វាយចេកនឹងស្រុកថ្មពួកមានចំនួនសរុប៨៩៧នាក់។ក្នុងនោះមេដាយការពារជាតិដែលត្រូវទទួលបានពេលនោះរួមមាន មេដាយមាស២ មេដាយប្រាក់១២០ មេដាយសំរឹទ្ធ៧៧៥។ហើយក្នុង១នាក់ទទួលបានមេដាយការពារជាតិ១ បណ្ណសរសើរមួយ ថវិកា ៥មុឺន រៀលនិងសារ៉ុងម្នាក់ ១ ផងដែរ ។ - ថវិកាជូនសាលាស្រុកថ្មពួក ១លានរៀល - សាលាស្រុកស្វាយចេក ១លានរៀល ។ ⁃ ឯកត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានដឹកនាំប្រតិភូ បន្តដំណើរទៅពិនិត្យមើលផ្លូវបេតុង១ខ្សែប្រវែង១០០០ម៉ែត្រនៅក្នុងភូមិអូរវែង ឃុំ តាបែន ស្រុក ស្វាយចេក បានសាងសង់រួចរាល់ បាន ប្រវែង ៣៦០ម៉ែត្រហើយ និងបានជូនអំណោយដល់ប្រជាពលរដ្ឋនៅក្នុងភូមិអូរវែង ចំនួន ២០០ នាក់ ក្នុងម្នាក់ទទួលបានសារ៉ុង ១ ។ ហើយជាងសាងសង់ថ្នល់៧នាក់ ក្នុងម្នាក់ទទួលបានថវិកា១មុឺនរៀលនិងសារ៉ុងម្នាក់១ ផងដែរ ៕