Social Network

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាង អញ្ជើញជួបសំណេះសំណាល ជាមួយអតីតយុទ្ធជនចំនួន ១០៣៥ នាក់ មកពីស្រុក ភ្នំស្រុក និងស្រុកព្រះនេត្រព្រះ

បន្ទាយមានជ័យ ៖ ព្រឹកថ្ងៃពុធ ២កើតខែជេស្ឋ ឆ្នាំច សំរឺទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម នាុយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធានកិត្តិយស សមាគម មូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យ និងជា អនុប្រធានសមាគម អតីតយុទ្ធជនកម្ពុជារួមដំណើរដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង សុីផាន អនុរដ្ឋលេខាក្រសួងការពារប្រទេស និងជាអគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងប្រតិភូ អមដំណើរមាន ឯកឧត្តម លោកជំទាវ សមាជិក ព្រឹទ្ធសភា-រដ្ឋសភា អស់លោក លោកស្រី និងមន្ត្រីរាជការ ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អ្នកនាងកញ្ញា បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជនចំនួន ១០៣៥ នាក់ មកពីស្រុក ភ្នំស្រុក និងស្រុកព្រះនេត្រព្រះបានប្រារព្វកម្មវិធីនៅក្នុងបរិវេណ សាលាបឋមសិក្សា រហាល នៅក្នុង ភូមិ-ឃុំ រហាល ស្រុកព្រះនេត្រព្រះ ។ ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍កែ គឹមយ៉ាន បានពាំនាំនូវពាក្យផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចជាថ្នាក់ដឹកនាំជាតិ ពិេសស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានសមាគមអតីត យុទ្ធជនកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់សមាជិកអតីតយុទ្ធជនកម្ពុជាដែលជានិច្ចជាកាលសម្តេចទាំងទ្វេតែងតែចង់ដឹងពីសុខទុក្ខ ការលំបាករបស់បងប្អូនជាអតីតយុទ្ធជនកម្ពុជាទាំងអស់ដើម្បីធ្វើការដោះស្រាយជូន។ ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានលើកឡើងបន្តថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាប្រទេសមានសុខសន្តិភាព និងបានប្តេជ្ញាការពារនូវសុខសន្តិភាពដែលកើតពីការបង្ហូរឈាម បូជាសាច់ស្រស់ ឈាមស្រស់របស់បងប្អូនអតីតយុទ្ធជននេះឲ្យនៅគង់វង្សនិងអភិវឌ្ឍន៍។បច្ចុប្បន្នសម្តេចប្រមុខរាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងពិសេសការអនុវត្តន៍គោលនយោបាយជាតិចំពោះអតីតយុទ្ធជនបង្ហាញនូវការដឹងគុណចំពោះគុណូបការៈ ដ៏ថ្លៃថ្លារបស់បងប្អូន ចំពោះជាតិមាតុភូមិ និងប្រជាជនទាំងមូលនោះទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗមានជាអាទិ: ការដំឡើងប្រាក់ខែខ្ពស់ ការត្រួតពិនិត្យសុខភាព ជាដើម ។ល។ ចុងបញ្ចប់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងការកោតសសើរដល់ថ្នាក់ដឹកនាំសមាគមនិងបានបំពាក់មេដាយជាការលើកចិត្ត និងផ្ដល់កម្លាំងចិត្តយ៉ាងធំធេងដល់បងប្អូនអតីតយុទ្ធជនយើងដែលមិនអាចបំភ្លេចបាននិងនៅតែចងចាំជានិច្ចអំពីគុណបំណាច់ និងស្នាដៃដ៏ធំធេងរបស់អតីតយុទ្ធជនទាំងអស់ដែលបានពលិកម្ម និងលះបង់នូវពេលវេលា សេចក្ដីសុខ សុភមង្គលផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីចូលរួមក្នុងបុព្វហេតុរំដោះប្រទេស ជាតិ មាតុភូមិនិងបានប្រគល់អំណោយនិងថវិកា ជូនដូចខាងក្រោម : ១.អតីតយុទ្ធជនចំនួន ១០៣៥ នាក់ក្នុងម្នាក់ទទួលបានបំពាក់ មេដាយការពារជាតិ មួយ បណ្ណ័សរសើរមួយសន្លឹក ថវិកា៥មុឺនរៀល និង សារ៉ុង១ ។ ២.ថវិកាជូនសាលាស្រុកភ្នំស្រុក ១លានរៀល ។ ៣.ថវិកាជូនសាលាស្រុកព្រះនេត្រព្រះ ១លានរៀល ។ ៤ . ថវិកាជូន សាលាបឋមសិក្សា រហាល ៥០មុឺនរៀល ៕