Social Network

បន្ទាយមានជ័យ​ ៖​ ព្រឹកថ្ងៃពុធ ២កើតខែជេស្ឋ ឆ្នាំច​ សំរឺទ្ធិស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី១៦ខែឧសភា​ ឆ្នាំ២០១៨​ ឯកឧត្តម​ នាុយឧត្តមសេនីយ៍​ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធានកិត្តិយស សមាគម មូលនិធិមនុស្សចាស់ខេត្តប

បន្ទាយមានជ័យ ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នំាច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៦ ខែឧសភា ឆ្នំា២០១៨ ដែលបានប្រព្រឹត្តនៅសាលក្រុមប្រឹក្សានៃសាលាខេត្តបន្ទាយមានជ័យ។ ក្រោមធិបតីភាព ឯកឧត្តម អ៊ុង អឿនជាប្រធានក្រុមប្រឹក្សា ឯកឧត្តម លី សារី អភិបាលរងខេត្ត លោកជំទាវ ប៉ុក ណាឌី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សួនវរ អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីសំណាក់ ស្ថាប័ន ពាក់ព័ន្ធ។ កិច្ចប្រជំុនេះធ្វើឡើងដើម្បីផ្តោតទៅលើរបៀបវារៈសំខាន់ៗរួមមាន ១/ពិនិត្យ ពិភាក្សានិងអនុម័តសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជំុសាមញ្ញលើកទី៤៦។ ២/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុស្ដីពីកិច្ចប្រជំុសាមញ្ញលើកទី៤៥ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តនាថ្ងៃទី១៥ ខែមីនាឆ្នំា២០១៨។ ៣/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុ ស្ដីពីកិច្ចប្រជំុវិសាមញ្ញលើកទី២៩ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត នាថ្ងៃទី០២ ខែមេសា ឆ្នំា២០១៨។ ៤/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍ ស្ដីពីការអនុវត្តការងារប្រចំាខែមីនា ឆ្នំា២០១៨ របស់រដ្ឋបាលខេត្ត។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធានអង្គប្រជំុបានមានប្រសាសន៍ថា ការងារសណ្ដាប់ធ្នាប់ ត្រូវមានការពង្រឹងឡើងវិញជាក់ស្ដែងនៅខេត្តបន្ទាយមានជ័យយើង គឺបានរៀបចំសង្រ្កាន្តក្នុងលក្ខណៈទ្រង់ទ្រាយធំ គឺធ្វើនៅទីរួមខេត្ត នៅបន្ទាយឆ្មារ និងនៅប៉ោយប៉ែត ដើម្បីបង្កើនភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងដើម្បីបង្កើននូវកិត្យានុភាពរបស់ខេត្តយើងអោយមានភ្ញៀវទេសចរណ៏ជាតិ និង អន្តជាតិ មកលេងខេត្តយើង។ ករណីគ្រោះថ្នាក់ចរាចរណ៏ យើងត្រូវតែគិតគូរទប់ស្កាត់ឲ្យបានល្អ និងត្រូវប្រុងប្រយ័ត្នខ្លាចក្រែងមានអំពើចោរកម្ម និងចារកម្មផ្សេងៗ។ បញ្ហាការងារបរិស្ថានយើងត្រូវចូលរួមសម្អាតឲ្យបានស្អាតនៅតាមមន្ទីរ កន្លែងឯកជន តាមសាលារៀន នៅតាមវត្តអារាម និងតាមផ្លូវជាដើម។ បញ្ហាសំខាន់មួយទៀតគឺការបោះឆ្នោតខាងមុខនេះត្រូវតែរៀបចំអោយបានត្រឹមត្រូវ។ សម្ដេចតេជោ ហ៊ុនសែន មានផលលំបាកចំពោះជនខិលខូចមួយចំនួនដែលមានបំណងចង់ផ្ដួលរលំ រដ្ឋាភិបាលស្របច្បាប់ ទោះបីបក្សនេះរំលាយយ៉ាងណាក៏ដោយក៏ត្រូវប្រុងប្រយ័ត្នជានិច្ច ឃើញទឹកនៅនឹងកំុគិតថាទឹកគ្មានពិស។