Social Network

ឆក់​ទូរស័ព្ទ​បានសម្រេច​ពី​ផ្ទះសំណាក់ រី សុខុម សមត្ថកិច្ច​តាម​ចាប់បាន​៤​នាក់​នៅផ្ទះ​សំណាក់​ឋានសួគ៌

ភ្នំពេញ ៖ សមត្ថកិច្ចប៉ុស្ដិ៍ចោមចៅទី៣ សហការណ៍នគរបាលប៉ុស្ដិ៍កាកាបទី២ ចាប់ជនសង្ស័យចំនួន៤នាក់ ក្រោយពីនាំគ្នាធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីម្ចាស់ផ្ទះសំណាក់ រី សុខុម នៅភូមិក្បាលរំដី២ សង្កាត់កាកាប២ បានសម្រេចហើយនាំគ្នារត់ទៅដេកនៅផ្ទះសំណាក់ឋានសួគ៌ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ធ្វើដូចគេមិនដឹង ត្រូវបានម្ចាស់មកតាមប្តឹងប៉ូលីសប៉ុស្តិ៍ចោមចៅ៣ ទៅឃាត់ខ្លួន កាលពីវេលាម៉ោង២រំលងអធ្រាត្រ ចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងផ្ទះសំណាក់ឋានសួគ៌ ប្រគល់មកឲ្យម្ចាស់ករណីនគរបាលប៉ុស្ដិ៍កាកាបទី២ចាត់ការបន្ត ។ជនសង្ស័យចាប់ខ្លួនបានទាំង៤នាក់ ទី១.ឈ្មោះ បុល សុខជាតិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងជួសជុលម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ស្រុកស្អាង ខេត្តកណ្តាល ។ ទី២.ឈ្មោះ ស្រេន ស្រេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ប៉ះកង់ ស្នាក់នៅ ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ មានស្រុកកំណើត ភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ ទី៣.ឈ្មោះ ថន មករា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាងជួសជុល ម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម មានស្រុកកំណើតភូមិព្រែកតាសេក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។ ទី៤.ឈ្មោះ សម្បត្តិ បូរិន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។ ជនរងគ្រោះ ឈ្មោះ ម៉េង សេរីរ័ត្ន ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ ម្ចាស់ ផ្ទះសំណាក់ រីសុខុម ស្ថិតនៅភូមិ ក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។ ចំណែកទូរស័ព្ទ ដែលជនសង្ស័យ ឆក់យកបាន ម៉ាក I phone 8 plush ពណ៌ស តម្លៃ៩០០ដុល្លា ។ តាមសម្តីស្ត្រីរងគ្រោះ បានឲ្យដឹងថា ខណៈដែលខ្លួនកំពុងតែដេកសម្រាក មើលការខុសត្រូវក្នុងផ្ទះសំណាក់ នៅវេលាអធ្រាត្រចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបានជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូ២គ្រឿង ចូលទៅធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ បានសម្រេចហើយនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ តែក្រុមជនសង្ស័យ ពិតជាចំថ្ងៃស៊យហើយ ទូរស័ព្ទដែលពួកគេលួច មានភ្ជាប់ GPS (ដាក់អាយខ្លោត) ទើបជាការងារ ដឹងគោលដៅយកទៅ ស្គាល់ដឹងកន្លែង ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ ចុះទៅឃាត់ខ្លួនបាន ជនសង្ស័យទាំង៤នាក់ កំពុងនៅសម្រាកក្នុងផ្ទះសំណាក់ឋានសួគ៌ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ។ ក្រោយពីចាប់ខ្លួនបានក្រុមជនសង្ស័យ សមត្ថកិច្ចដកហូតបានទូរស័ព្ទដៃ របស់ជនរងគ្រោះមកវិញ ម៉ូតូចំនួន២គ្រឿង ម៉ាកហុងដា សេ១១០ សេរី២០១២ និង ម៉ាក ហុងដាវ៉េវ ទូរស័ព្ទសរុប៥គ្រឿង រួចនាំខ្លួនប្រគល់ឲ្យ នគរបាលប៉ុស្តិ៍កាកាប២វិញ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌពោធិសែនជ័យ ។ តាមលោក ភា ប្រុស នាយប៉ុស្តិ៍កាកាបទី២ បានឲ្យដឹងថា ខណៈដែលកម្លាំងជំនាញកំពុងសាកសួរលើជនសង្ស័យសរាប់តែ ទូរស័ព្ទរបស់ក្រុមជនសង្ស័យដែលដកហូតបាននោះ មួយគ្រឿងម៉ាក សាំសុង បានរោទិ៍ លុះសមត្ថកិច្ចចុចលើកទទួល ទើបដឹងថា ជាម្ចាស់ទូរស័ព្ទ ក្រុមជនសង្ស័យទាំងនេះឆក់យកបានដែរ ។ នាយប៉ុស្តិ៍បន្តទៀតថា ក្រុមជនសង្ស័យមួយក្រុមខាងលើនេះ ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ២ករណីផ្សេងគ្នា មួយគ្រឿងយកបាន ម៉ាកសាំសុង និងមួយគ្រឿងទៀត ម៉ាក I phone ។ ក្រោយចាប់ឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បន្តតាមនិតិវិធី ៕

​សាហាវ​ណាស់​!​គ្រោះថ្នាក់​ចរាចរណ៍​ឡាន​បុក​ដាច់​ក្បាល​ខ្ទាត​ចេញពី​ស្មា​

សៀមរាប៖ស្ត្រីម្នាក់ត្រូវរថយន្តបុកដាច់ក្បាលខ្ទាតចេញពីស្មាប្រមាណជា៣០ម៉ែត្រស្លាប់ភ្លាមៗខណ:កំពុងជិះម៉ូតូលើដងផ្លូវ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងនៅត្រង់ចំណុច់ភូមិបុស្សធំឃុំខ្នារពោធិ៍ស្រុកសូទ្រនិគមលើផ្លូវគ្រួសក្រហមកាលពីវេលាម៉ោង១០និង៣០នាទីថ្ងៃទី៣០ខែធ្នូ.ឆ្នាំ២០១៨ ។ លោកវរសេនីយ៍ឯកណុបសារ៉ាក់អធិការនគរបាលស្រុកសូទ្រនិគមបានឱ្យដឹងថាគ្រោះថ្នាក់នេះបង្កឡើងដោយរថយន្ដម៉ាក TOYOTA TACOMA ពណ៍ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 2-U2718បើកបរដោយឈ្មោះ ពេទ្យសូឡូភេទប្រុសអាយុ២៩ឆ្នាំមាននៅភូមិសូភីឃុំកន្ទ្រាំងស្រុកប្រាសាទបាគងបើកបរកុ្នងទិសដៅពីជើងទៅត្បូង។ បានបុកជាមួយម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំផលិត២០១៧ ពាក់ស្លាកលេខសៀមរាប 1Y 1353 បើកបរដោយ ឈ្មោះ សយ ស៊ាន់ អាយុ៣៣ឆ្នាំ ភេទស្រី នៅភូមិត្រពាំងប្រីយ៍ ឃុំពពេល ស្រុកសូទ្រនិគម បើកបរក្នុងទិសដៅពីត្បូងទៅជើង(ដាច់ក្បាលស្លាប់)។ លោកបន្តថាក្នុងគ្រោះនេះរថយន្តបុកម៉ូតូហើយមនុស្សបុកនិងជ្រុងដែកនៃទ្រុងរថយន្តផ្នែកខាងមុខនិងចម្ហៀងទ្រុងដែកបណ្ដាលឱ្យដាច់ក្បាលត្រឹមករខ្ទាតចេញពីដងខ្លួនចម្ងាយ៣០ម៉ែត្រស្លាប់ភ្លាមៗមួយរំពេច។ លោកអធិការបញ្ជាក់ថាក្រោយទទួលព័ត៌មានគឺបានបញ្ជាកម្លាំងឱ្យធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តផងដែរដើម្បីកសាងបញ្ជូនតាមនីតិវិធី។ ក្រោយពិនិត្យវាស់វែងនិងប្រគល់សាកសពទៅក្រុមសាច់ញាតិមធ្យោបាយរងគ្រោះនិងបង្កររួមទាំងវត្ថុតាងពាក់ព័ន្ឋត្រូវមន្ត្រីជំនាញផ្នែកចរាចរណ៍ប្រមូលមករក្សាទុកនៅអធិការ រងចាំដោះស្រាយ៕

ភ្ញៀវ​ទេសចរ​ណ៍​ចម្រុះ​ជាតិ​សាសន៍​ជាងពីរពាន់នាក់ បាន​នាំគ្នា​ទៅ​កំសាន្ត​តាម​កោះ ក្នុង​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​សកល

ព្រះសីហនុ ៖ លោកវរសេនីយ៍ទោ ខឹម សុផល នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក បានឲ្យដឹងថា នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៨ ម្សិលម៉ិញនេះ នគរបាលទេសចរណ៍ និងចរាចរណ៏ផ្លូវទឹក បានដឹកនាំកងកម្លាំង ចុះត្រួតពិនិត្យ លក្ខណៈបច្ចេកទេស និងប្រព័ន្ធសុវត្ថិភាព លើជលយានយន្តចំនួន៤គោលដៅ មានអូប័រលឿន ចំនួន១៨ គ្រឿង ទូកយន្តបានចេញដំណើរដឹកជញ្ជូនភ្ញៀវទេសចរណ៍ ចំនួន៦៩ ជេីង ក្នុងនោះ ផ្ទុកមនុស្សចំនួន ២.២៥៣ នាក់ ស្រីចំនួន ១.០២២នាក់។ ជនជាតិខ្មែរ ៧៥៤នាក់ ស្រីចំនួន ៣៦៨ នាក់ ជនបរទេស ១.៤៩៩នាក់ ស្រី ៦៥៤ នាក់ ភាគច្រើនជាជនជាតិមកពីអឺរ៉ុប។ បើប្រៀបធៀបទៅនឹង ថ្ងៃទី២៩ ម្សិលមិញ ចំនួន១.០៦២នាក់ ស្រីចំនួន ៤២៣ នាក់ មានការកើនឡើងចំនួន ១.១៩១នាក់ ស្មើនឹង១១២,១៤% ។ លោក ខឹម សុផលបាន បញ្ជាក់ថា៖ ការធ្វើដំណើរតាមផ្លូវទឹក ទាំងទៅ និងមក ពុំមានកើតឡើងនូវ ឧបទ្ទវហេតុអ្វី ? គួរឲ្យកត់សម្គាល់ ឡើយ។ អ្នកខេត្តព្រះសីហនុបានលើកឡើងថា ទេសចរនិងងើបឡើងវិញ បន្តិចម្តងៗ ហើយនាពេលបច្ចុប្បន្ននេះ ដោយមើលឃើញថា អាជ្ញាធរដែនដី បានខិតខំកែឆ្នៃ សោភណ្ឌភាព អនាមយ័បរិស្ថាន សណ្តាប់ធ្នាប់ បានកាន់តែល្អប្រសើរឡើងវិញហើយដែរ។ ពួកគាត់រំពឹងថា បុណ្យឆ្លងឆ្នាំសកល2018 /2019នេះ និងមានភ្ញៀវជាតិនិងអន្តរជាតិ ពិតជាមានការអញ្ជើញមកលេងកំសាន្តសប្បាយ យ៉ាងច្រើនកុះករ ជាក់ជាមិនខាន ៕

​រថយន្ត​ដឹក​ខ្សាច់​បើក​បុក​ម៉ូតូ​បណ្តាលឱ្យ​អ្នកលេង​ភ្លេងខ្មែរ​ប្តី​ប្រពន្ធ​​ស្លាប់

/ព្រះសីហនុ៖រថយន្តដឹកខ្សាច់មួយគ្រឿងបើកបុកម៉ូតូបណ្តាលឱ្យស្លាប់២នាក់នៅលើនៅផ្លូវជាតិលេខ៤ត្រង់ចំណុចហួសស្ពានទឹកសាបចន្លោះគីឡូម៉ែត្រ២០៣និង២០៤ស្ថិតនៅក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជិត៣រសៀលថ្ងៃ៣០ធ្នូ២០១៨ ។ សមត្ថកិច្ចនគរបាលបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាង ម៉ូតូ១គ្រឿងម៉ាក HONDA WAVE ពណ៌ ខ្មៅ គ្មានផ្លាកលេខ ។អ្នកបើកបរឈ្មោះ តា ចា ភេទ ប្រុស អាយុ ៥៨ឆ្នាំ មានអ្នករួមដំណើរម្នាក់ឈ្មោះ មលស្រីពៅភេទស្រីអាយុ៥៨ឆ្នាំអ្នកទាំងពីរមុខរបរលេងភ្លេងខ្មែរមានទីលំនៅសង្កាត់លេខ៣ក្រុង/ខេត្តព្រះសីហនុមានទិសដៅចូលមកក្រុងព្រះសីហនុ។ លុះដល់ចំណុចខាងលើម៉ូតូធ្លាក់ចិញ្ចើមផ្លូវអ្នកបើកម៉ូតូបានទាញចង្កូតឡើងមកលើផ្លូវវិញបណ្ដាលឱ្យម៉ូតូដួលមកលើផ្លូវជាតិរួចត្រូវបានរថយន្តដឹកដីខ្សាច់១គ្រឿងមានទិសដៅស្របគ្នាបានមកដល់ក៏កិនពីលើតែម្ដង ។ រថយន្តម៉ាក HYUNDAI ពណ៌ ស ពាក់ផ្លាកលេភ្នំពេញ3E-2745 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ក្នុងនោះអ្នកបើកបររថយន្តរត់គេចខ្លួនបាត់។ក្រោយពេលកើតហេតុរីឯវត្ថុតាង រថយន្ត និង ម៉ូតូ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕

ទើប​មកពី​ស្រុក​មក​ស្នាក់នៅ​ជាមួយ​ប្អូន បាន​៣​ថ្ងៃ ស្រាប់តែ​ចងក​ស្លាប់បាត់​

ភ្នំពេញ: បុរសជាកម្លោះចាស់ម្នាក់ មិនដឹងថាមានវិប្បត្តិ ឬតូចចិត្តរឿងអ្វី បែជាសម្រេចចិត្តបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួនទៅវិញ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់ ផ្ទះជួលលេខ១៤ ផ្លូវបេតុង ក្រុម៣ ភូមិថ្មគោល២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។ បុរសខាងលើមានឈ្មោះ សន សាវី ៣១ឆ្នាំ កម្លោះចាស់ មិនដែលមានស្នេហា សង្សារ ឬប្រពន្ធឡើយ អតីត សន្តិសុខយាមកង់ ម៉ូតូ ផ្សារស្ទឹងមានជ័យ ទើបតែមករកការងាររោងចក្រធ្វើ៣ថ្ងៃមិនទាន់ទាំងបានផង ស្នាក់នៅជាមួយប្អូនស្រី បន្ទប់ជួលខាងលើ មានបងប្អូនចំនួន៣នាក់ ប្រុស២នាក់ ស្រី១នាក់ ជនរងគ្រោះជាកូនច្បង ដែលមានឪពុកឈ្មោះ សន វ៉ា អាយុ៥២ឆ្នាំ មុខរបរ កសិករ ម្តាយឈ្មោះ មុំ និន អាយុ៤៧ឆ្នាំ មុខរបរ កសិករ មានស្រុកកំណើត ភូមិកណ្តាល ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។ តាមស្ត្រីឈ្មោះ សន ស្រីមុំ អាយុ២០ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ត្រូវជាប្អូនស្រីបង្កើតនៃសពខាងលើ ជាម្ចាស់បន្ទប់កើតហេតុ បានឲ្យដឹងថា បងប្រុសរបស់នាង អត់មានការងារច្រើនថ្ងៃ ខែមកហើយ ខ្លួននៅកម្លោះ គ្មានជម្ងឺ អ្វីគួរឲ្យកត់សំគាស់ ហើយក៏គ្មានទំនាស់ វិប្បត្តិអ្វី ជាមួយបងប្អូនណាដែរ ថ្វីត្បិតរស់នៅក្នុងស្ថានភាព ជីវភាពគ្រួសារក្រីក្រ ទើបតែ៣ថ្ងៃមុនកើតហេតុនេះ បងប្រុស (សព) បានមកស្នាក់អាស្រ័យជាបណ្តោះអាសន្ន ក្នុងបំណងរកការងារធ្វើ មិនទាន់ទាំងរកបានផង គ្រាដែលនៅព្រឹកថ្ងៃទី២៧ ខែធ្នូនេះ នាងនិងប្តីរបស់នាង ចាកចេញទៅធ្វើការងាររោងចក្របាត់ បងប្រុសនៅក្នុងបន្ទប់តែម្នាក់ឯង រហូតដល់វេលាម៉ោង៥ល្ងាច វិលមកដល់បន្ទប់ជួល ឃើញបិទទ្វារជិត ខ្ទាស់ដាក់គន្លឹះពីក្នុង ហៅបងប្រុសតែមិនសូរមាត់ឆ្លើយ អស់ជម្រើស រួមជាមួយអ្នកជិតខាង ជួយរុញសម្រុកបំបុកទ្វារ របើក ពុទ្ធោ ! បងប្រុសចងកសម្លាប់ខ្លួន ជាមួយក្រមា ជាប់នឹងចម្រឹងដែកសរសរ ស្លាប់បាត់ទៅហើយ ទើបឆោឡោ ប្រាប់សមត្ថកិច្ច អាជ្ញាធរ ចុះទៅពិនិត្យជាក់ស្តែងតែម្តង ។ តែបើតាមពលរដ្ឋក្បែរខាង បានឲ្យដឹងថា ជនរងគ្រោះគេឃើញ ចេញដើរមកក្រៅ នៅម៉ោង១១ព្រឹក ហើយក៏ចូលក្នុងបន្ទប់វិញបិទទ្វារ គ្មានអ្នកណាចាប់អារម្មណ៍ នូវគោលគំនិតដែលជនរងគ្រោះសម្រេចចិត្តបែបនេះដែរ រហូតដល់ប្អូនស្រីបង្កើតមកដល់ ទើបកើតរឿងបែបនេះទៅវិញ ។ សកសពបុរសខាងលើ ត្រូវបានសមត្ថកិច្ច មូលដ្ឋាន ជំនាញ ចុះទៅពិនិត្យ កោសល្យវិច័យ ការសន្និដ្ឋាន ពិតជាចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសអ្វីឡើយ រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត៕

​រថយន្ត​កិន​មនុស្ស​ម្នាក់​ស្លាប់​បន្ទាប់ពី​ម៉ូតូ​ប៉ះគ្នា​នៅ​ស្រុក​អង្គរជ័យ

កំពតៈដោយសារម៉ូតូពីរគ្រឿងប៉ះគ្នារួចដួលរៀងខ្លួនបណ្តាលឱ្យរថយន្តកិនមនុស្សម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។ហេតុការណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣១ស្ថិតក្នុងភូមិប្រាល ឃុំតានី ស្រុកងអង្គរជ័យកាលពីព្រឹលប់ថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៨។ លោកវរសេនីយ៍ត្រីស៊ូវណ្ណាតនាយផ្នែកនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តកំពតបានប្រាប់ឱ្យដឹងថាជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នេះឈ្មោះព្រាបវិសិដ្ឋអាយុ២៦ឆ្នាំមានទីលំនៅភូមិត្រពាំងរាំង ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ លោកនាយផ្នែកបានរៀបរាប់ថាកាលពីវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី២៧ខែធ្នូមានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣១ស្ថិតក្នុងភូមិប្រាលឃុំតានីស្រុកអង្គជ័យបណ្តាលឱ្យយុវជនម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសស្រាល។ ចំណែកអ្នកបើកម៉ូតូនៃភាគីម្ខាងទៀតរងរបួសស្រាល។ដោយឡែកករថយន្តបង្កបានព្យាយាមបើករត់តែត្រូវសមត្ថកិច្ចដេញតាមចាប់បានរួចនាំទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គរជ័យដើម្បីដោះស្រាយនាពេលក្រោយ៕

 

 

សិស្សស្រី​ម្នាក់​មិនចេះ​ហែល​ទឹក​ចុះ​ងូតទឹក​ស្រះ​លង់​ស្លាប់​

/បាត់ដំបងៈសិស្សស្រីម្នាក់បានលង់ទឹកស្លាប់ដោយចុះងូតទឹកស្រះទាំងខោវែងនិងអាវមិនចេះហែលទឹក។ហេតុការណ៍នេះកើតឡើងនៅចំណុចស្រះទឹកខាងក្រោយសាលារៀនអនុវិទ្យាល័យមោងចម្ងាយប្រហែល៣០០ម៉ែត្រស្ថិតក្នុងភូមិកន្សៃបន្ទាយឃុំមោងស្រុកមោងឫស្សីកាលពីរសៀលថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៨ ។ លោកម៉ៅហ៊តមេបញ្ជាការរងមូលដ្ឋានអាវុធហត្ថស្រុកមោងឬស្សីបានឱ្យដឹងថាសិស្សស្រីដែលលង់ទឹកស្លាប់មានឈ្មោះ អាត និមលអាយុ១៤ឆ្នាំរស់នៅភូមិឫស្សី២ ឃុំមោងស្រុកមោងឬស្សីខេត្តបាត់ដំបង។ លោកមេបញ្ជាការរងស្រុកបានបញ្ជាក់ថាមូលហេតុមកពីជនរងគ្រោះនិងមិត្តភក្តិចុះលេងទឹកស្រះអត់ចេះហែលទឹកបានលង់ទឹកស្លាប់តែម្តង។សាកសពក្រោយសមត្ថកិច្ចជំនាញធ្វើកោសល្យរួចបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

​ម៉ូតូ​បុក​អ្នក​ថ្មើរជើង​ម្នាក់​ស្លាប់​រួច​បើក​គេច​បាត់​

កំពតៈអ្នកថ្មើរជើងម្នាក់បានស្លាប់នៅនឹងកន្លែងដោយសារម៉ូតូមួយគ្រឿងបុកពេញទំហឹងនៅលើកំណាត់ផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ។ អ្នកបង្កបានបើកម៉ូតូគេចបាត់ពីកន្លែងគ្រោះថ្នាក់ភ្លាមៗកាលពីម៉ោង៧យប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ។ មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គរជ័យបានប្រាប់ឱ្យដឹងថាជនរងគ្រោះក្នុងហេតុការណ៍នេះឈ្មោះសឿង ទូច ភេទប្រុស អាយុ ៣៥ឆ្នាំ ជាជនមានសតិមិនល្អ រស់នៅភូមិធាយ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត៕

 

ខឹង​ឪពុកម្តាយ​ស្តីបន្ទោស រឿង​ល្បែង​ហ្គេម​បាញ់​ត្រី ចងក សម្លាប់ខ្លួន នៅ​ក្រុងព្រះសីហនុ

ព្រះសីហនុ ៖ យុវជនម្នាក់សម្រេចចិត្ត ចង ក សម្លាប់ខ្លួន ដោយខឹងឪពុកម្តាយស្តីបន្ទោស រឿងលេងល្បែង ហ្គេមបាញ់ត្រី មិនជួយធ្វើការរកស៊ី នៅផ្ទះ។ ករណីនេះកើតឡើងវេលាម៉ោង ០៧:០០នាទីព្រឹក ថ្ងៃទី២៦-១២-២០១៨ នៅក្រុម១១ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ-ខេត្តព្រះសីហនុ (ក្រោយអតីតភោជនីដ្ឋានតោ២) ។ មន្ត្រីអាជ្ញាធរមូលដ្ឋានបានប្រាប់ថាសាកសពឈ្មោះ ណុប វណ្ណៈភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅជាមួយឪពុកម្តាយ អាស័យដ្ឋានខាងលើ ។ ក្រោយលោកគ្រូពេទ្យជំនាញ និងនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ ពិនិត្យសាកសព បានឲ្យដឹងថា សាកសពស្លាប់ដោយសារចង ក (អត្តឃាត) ពិតប្រាកដមែន ។ មូលហេតុ ខឹងគ្រួសារ ស្តីបន្ទោសរឿងអត់ជួយធ្វើការងារផ្ទះ និងរកស៊ី គិតតែដើលេងបាញ់ត្រី(លេងហ្គាមបាញ់ត្រី) ។សមត្ថកិច្ចបានធើ្វការប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីយ៍ ៕

ដំណឹងបឋម! ក្រឡាប់​រថយន្តនៅ​ផ្លូវជាតិ​លេខ​៤ មាន​អ្នកស្លាប់និង​របួស​ជាច្រើន​នាក់​

ព្រះសីហនុ ៖ រថយន្តកូរ៉េ ម៉ាកហ៊ីយ៉ាន់ដាយ មួយគ្រឿងបានក្រឡាប់ បណ្តាលអោយមានអ្នកស្លាប់ និងរងរបួសជាច្រើននាក់ នៅរសៀលមុននេះបន្តិច នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ចំនួន អ្នកស្លាប់ និងរងរបួស នៅមិនទាន់ដឹងឡើយទេ ក្នុងនោះក៏មានក្មេងតូចផងដែរ៕

​ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​បង្កាន់ដៃស្ពាន​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់

ភ្នំពេញៈបុរសម្នាក់បានស្លាប់ ពេលបញ្ចូនទៅមន្ទីពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់ ក្រោយពីជិះម៉ូតូឌុបគ្នាយ៉ាងលឿនជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ។ហេតុការណ៍បានកើតឡើងស្ថិតនៅលើស្ពានអាកាសស្ទឹងមានជ័យក្នុងសង្កាត់ស្ទឹងមានជ័យ១ខណ្ឌមានជ័យកាលពីយប់ថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៨។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ ជិន រតនា ភេទប្រុស អាយុ៣២ឆ្នាំ ស្រុកកំណើតនៅសង្កាត់មិត្តភាព ខណ្ឌ៧មករា ។ រីឯបុរសម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យ តែមិនស្គាល់អត្តសញ្ញាណនោះទេ ។ ដោយពួកគេទាំង២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នា ម៉ាកស្កុបពី ពាណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GN- 9405 ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុរួចធ្វើកំណត់ហេតុប្រគល់សពឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីរ៉ឺម៉ូតូសមត្ថកិច្ចអូសយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ១ រង់ចាំដោះស្រាយតាមក្រោយ ៕

 

ទុស្សេ​ខ្សែរ​ភ្លើង​ពេល​ម្ចាស់ផ្ទះ​ចាក់សោរ​ចេញទៅ​ក្រៅ អគ្គិភ័យ​ឆេះ​ម៉ត់​

សៀមរាប ៖ អគ្គិភ័យមួយបានកើតឡើង បណ្តាលអោយផ្ទះពលរដ្ឋ២ល្វែងបីខ្នង១កន្លែងធ្វើអំពីឈើប្រក់ក្បឿងជញ្ជាំងក្តា ក្រាលក្តា ដែលមានបណ្តោយប្រវែង១១.៩៣ម៉ែត្រ គុណនឹងទទឹងប្រវែង៦.៣០ម៉ែត្រ ត្រូវបានក្លាយជាចំណីភ្លើងម៉ត់តែម្តង ខណៈពេលដែលម្ចាស់ផ្ទះបានចាក់សោរចេញទៅក្រៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច បានយករថយន្តពន្លត់អគ្គិភ័យរបស់អធិការស្រុកជីក្រែង មកជួយទាន់ មិនបណ្តាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាង ប៉ុន្តែមិនបណ្តាលឱ្យនរណាម្នាក់រងរបួសឡើយ។ ហេតុការណអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ បានកើតឡើងនៅវេលាម៉ោង១៦និង១៥នាទីល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិច្រាំងខ្ពស់ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។ លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការស្រុកជីក្រែង បានប្រាប់ថា ដោយមានពលរដ្ឋរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានថា មានអគ្គីភ័យកើតឡើងឆេះផ្ទះ២ល្វែងបីខ្នង១កន្លែង ដែលមានទីតាំងខាងលើ ទើបរូបលោកបានបញ្ជាឱ្យរថយន្តពន្លត់អគ្គិភ័យរបស់អធិការស្រុកជីក្រែង ចេញទៅជួយចំនួន៣ឡាននិង ប្រើប្រាស់ទឹកអស់ទាំង៣ឡាន ទើបជួយបានទាំងស្រុង មិនអាចរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ លោកបានបញ្ជាក់ថា មូលហេតុបណ្តាលឲ្យមានអគ្គីភ័យនេះ គឺបណ្តាលមកពីទុស្សេរខ្សែរភ្លើងក្នុងផ្ទះ ខណៈពេលដែលម្ចាស់ផ្ទះរងគ្រោះបានបិទទ្វាចាក់សោរផ្ទះ ចាកចេញទៅក្រៅ ហើយជនរងគ្រោះក៏បានឮស្នូរផ្ទុះចេញពីក្នុងផ្ទះ ក៏ប៉ុន្តែមិនបានចាប់អារម្មណ៍ ទើបធ្វើឱ្យឆេះផ្ទះរបស់គាត់អស់ទាំងស្រុង។ ម្ចាស់ផ្ទះរងគ្រោះគឺមានឈ្មោះ ស៊ីន រិទ្ធី ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិច្រាំងខ្ពស់ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។ សម្ភារៈដែលខូចខាតក្នុងហេតុការណអគ្គីភ័យនេះរួមមាន ស្រូវចំនួន៨ការ៉ុង ប្រាក់ចំនួន៥០០ដុល្លារអាមេរិក ក្រវិល៣ហ៊ុន ទូ១ គ្រែ១ ប៉ុន្តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ៕

​ចាប់​រថយន្ត​ទំនើប​មួយគ្រឿង​រឹបអូស​សត្វព្រៃ​មួយចំនួន​

សៀមរាប៖កម្លាំងសមត្ថកិច្ចរដ្ឋបាលព្រៃឈើសៀមរា នៅរសៀលថ្ងៃទី២៤ខែធ្នូនេះ បានចាប់រថយន្តហាយឡែនដឺដឹកសត្វព្រៃមួយគ្រឿងខណៈកំពុងសណ្តោងគ្នានៅតាមផ្លូវខាងក្រោយសណ្ឋាគារអង្គរអេរ៉ា ស្ថិតក្នុងភូមិខ្នារសង្កាត់ជ្រាវ ក្រុងសៀមរាប។ មន្ត្រីផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីលោកលីសុផាបានឲ្យដឹងថាដោយមានបណ្តាញរាយការណ៍មកពីព្រំដែនមកថាមានរថយន្តដឹកសត្វព្រៃខាងលោកបានចាំល្បាតអស់ជាច្រើនថ្ងៃទើបតែប្រទះឃើញរថយន្តនេះកំពុងសណ្តោងគ្នារួចខាងលោកក៏ធ្វើការស្ទាក់ចាប់បានភ្លាមៗតែម្តង។ ម្ចាស់រថយន្តបន្ទាប់ពីសមត្ថកិច្ចឃាត់រថយន្តរួចក៏នាំគ្នាបើករថយន្តមួយគ្រឿងទៀតគេចខ្លួនបាត់អស់។នៅក្នុងរថយន្តដែលឃាត់ចាប់នោះមាន អណ្តើកចំនួន៧៨ក្បាលស្មើ ៤៧៨គីឡូក្រាម អន្សងចំនួន៥៣ ស្មើ២១៩គីឡូក្រាម។ បន្ទាប់ពីរឹបអូសយកមកផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីរួចមកកម្លាំងសមត្ថកិច្ចជំនាញបានដកហូតយករថយន្តល្មើសច្បាប់យកមករក្សាទុក។រីឯសត្វព្រៃនិងត្រូវយកទៅព្រលែងនៅបឹងទន្លេសាប៕

 

​អតីត​ប្ដី​ដើរ​ចូលទៅ​ចាក់​ចិន​ម្នាក់​ជា​ប្ដី​ក្រោយ​ឱ្យស្លាប់​រួច​ចាក់​ប្រពន្ធ​និង​ម្ដាយក្មេក​រងរបួស​ធ្ងន់

ភ្នំពេញ៖មានហេតុការណ៍កើតឡើងបន្ទាប់ពីស្ត្រីជាប្រពន្ធនិងប្ដីដែលជាជនជាតិចិននិងកូន២នាក់រួមស្ត្រីម្នាក់ទៀតសរុប៥នាក់បានចូលមកញ៉ាំស៊ុប។មួយសន្ទុះក្រោយមកក៏មានបុរសម្នាក់ដែលអះអាងថាជាប្ដីដើមបានជិះម៉ូតូមកដល់ក៏រត់ចុះទៅចាក់ទាំងក្រុមគ្រួសារបណ្តាលឱ្យជនជាតិចិននោះស្លាប់និងស្ត្រីជាប្រពន្ធរងរបួសហើយក៏បានរត់គេចខ្លួនបាត់។ ហេតុការណ៍ដ៏រន្ធត់បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅត្រង់ចំណុចផ្ទះលេខ៧៩៣ (ហាង Family BBQ Buffet) ផ្លូវ១០១ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពីវេលាម៉ោង០៧:២០នាទីយប់ ថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១៨។ មន្ត្រីអាវុធហត្ថខណ្ឌចំការមនបានឱ្យដឹងមុននេះថាបុរសជនជាតិចិនដែលជាប្ដីក្រោយនោះបានស្លាប់ហើយក្រោយពីបញ្ជូនទៅមន្ទីរពេទ្យរុស្សី។លោកហៀងណារ៉េតអធិការរងនគរបាលខណ្ឌចំការមន បានឱ្យដឹងថា បុរសដៃដល់ចាក់ទៅលើមនុស្ស៣នាក់ បណ្ដាលឱ្យស្លាប់និងរបួសនោះ គឺជាអតីតប្ដីរបស់នារីរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណទេ។ តែត្រូវបានគេស្គាល់ថាជាមន្ត្រីយោធា និងមិនទាន់ដឹងថាជាករណីអ្វីនោះដែរ ព្រោះកម្លាំងលោកកំពុងស្រាវជ្រាមួយជំហានសិន។ តាមការរៀបរាប់ពីសន្តិសុខយាមម៉ូតូមុខហាង បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ នៅមុនពេលកើតហេតុគេបានឃើញនារីរងគ្រោះជាប្រពន្ធនិងក្រុមគ្រួសារមានកូន២នាក់និងស្ត្រីម្នាក់ទៀតជាម្ដាយបានជិះរថយន្តHighlanderមួយគ្រឿងមកហាងកើតហេតុ។ក្រោយមកមានជនជាតិចិនដែលជាប្ដីក្រោយជិះកង់មួយគ្រឿងមកតាមក្រោយទើបនាំគ្នាហៅស៊ុបញាំជុំគ្នា។ មួយសន្ទុះក្រោយមកស្រាប់តែលេចមុខជនដៃដល់ជិះម៉ូតូសមួយគ្រឿងម៉ាកPCXមិនចាំស្លាកលេខកាត់មុខហាងមួយជុំរួចទើបជិះយកម៉ូតូទៅទុកនៅខាងក្រោយរថយន្តដែលគេចតចោលនៅក្បែរហាង។រួច។ក៏ដើរចូលទៅស្របពេលនោះដែលក្រុមនារីរត់តុក៏បាន សាកសួររកថា អញ្ជើញពិសារអ្វីដែរ តែបុរសដៃដល់ មិនឆ្លើយតបនោះទេ បែរជាប្រញាប់ដើរសំដៅទៅរកបុរសជនជាតិចិនរងគ្រោះ ដែលកំពុងអង្គុយហូបស៊ុបជាមួយប្រពន្ធនិងកូនរួមទាំងម្ដាយក្មេក។រួចដកកាំបិតដែលទុកនៅក្នុងកាបូបស្ពាយនោះ ចាក់ជនជាតិចិននោះ ជាច្រើនកាំបិត បណ្ដាលឱ្យរងរបួសធ្ងន់ ហូរឈាមពេញហាង។ ចំណែកឯនារីជាប្រពន្ធនិងស្ត្រីជាម្ដាយក៏ត្រូវបានបុរសជាប្ដីនោះចាក់ជាច្រើនកាំបិតបណ្ដាលឱ្យរបួសធ្ងន់ទាំង២នាក់។ ក្រោយពីចាក់ទៅលើមនុស្ស៣នាក់ខាងលើបណ្ដាលឱ្យរងរបួសធ្ងន់ហើយ ជនដៃដល់បានកំពុងដើរចេញពីហាងទៅយកម៉ូតូវិញ។ ស្របពេលជាមួយគ្នានោះមានភ្ញៀវនិងបុគ្គលិកក្នុងហាង បានរត់ចេញមកជួយចាប់ដែរ តែដោយសារតែឃើញកាំភ្លើងនៅជាប់ចង្កេះរបស់ជនដៃដល់នោះទើបមិនមានអ្នកណាហ៊ានចូលទៅឃាត់និងចាប់ឡើយ ទើបបានបណ្ដោយឱ្យជនដៃដល់ឡើងជិះម៉ូតូចេញទៅបាត់។ បន្ទាប់មកស្ត្រីជាប្រពន្ធនិងស្ត្រីជាម្ដាយដែលរងរបួសត្រូវបានគេដឹកតាមម៉ូតូទៅសង្គ្រោះភ្លាមៗនៅឯគ្លីនិកឯកជនទំនើប។ ចំណែកឯបុរសជនជាតិចិនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរុស្សីក៏ស្លាប់ ៕

ខឹង​ជនរងគ្រោះ​ធ្លាប់​ជេរ​ដៀល​ខ្លួន យក​កាំបិត​អា​រក​សម្លាប់​យ៉ាង​សាហាវព្រៃផ្សៃ​

ស្វាយរៀង: ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឃាតកម្មត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តស្វាយរៀងឃាត់ខ្លួន កាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨។សមត្ថកិច្ចខេត្តស្វាយរៀង បានឲ្យដឹងថាកាលពីវេលាម៉ោង ១០និង២០នាទីក្នុងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំយ៉ោង បានទទួលព័ត៌មានពីប្រជាពលរដ្ឋថានៅភូមិឫស្សីលៀប ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ មានមនុស្សស្លាប់ម្នាក់ឈ្មោះ ចាប ប៉ាក ស្រី អាយុ ៦៣ឆ្នាំ មុខរបរនៅផ្ទះ។ ប្រភពដដែលបានបន្តថាៈបន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងការិយាល័យជំនាញខេត្តសហការជាមួយកម្លាំងជំនាញស្រុក និងលោកគ្រូពេទ្យបានចុះពិនិត្យនិងធ្វើកោសល្យវិច្ច័យសាកសព ឃើញថាមានស្លាកស្នាមអាករ នឹងកាំបិត ព្រមទាំងរកឃើញសម្ភារៈរបស់ជនរងគ្រោះមួយចំនួនគឺលុយចំនួន២៣៤,០០០ រៀល, លុយដុល្លារ៦៥$, លុយដុង ១លាន៤សែនដុង និងទូរស័ព្ទ០១គ្រឿង។ ក្រោយពីការពិនិត្យសមត្ថកិច្ចជំនាញនិងគ្រូពេទ្យសន្និដ្ឋានថា សាកសពនេះស្លាប់ដោយអំពើឃាតកម្ម។តាមលទ្ធផលនៃការស្រាវជ្រាវរហូតមកដល់ម៉ោង១៦និង៣០នាទីក្នុងថ្ងៃដដែល សមត្ថកិច្ចបាននាំខ្លួនឈ្មោះ ទួច នួច ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិឫស្សីលៀប ឃុំសំយ៉ោង ដែលជាមុខសញ្ញាមានការសង្ស័យយកមកសាកសួរ នៅការិយាល័យជំនាញខេត្ត។ ឆ្លងកាត់តាមការសាកសួរអស់រយៈពេលមួយម៉ោងក្រោយមក ជនសង្ស័យឈ្មោះ ទូច នួច បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដោយយកកាំបិតអាកសម្លាប់ជនរងគ្រោះឈ្មោះ ចាប ប៉ាក ប្រាកដមែន តែខ្លួនពុំបានយកសម្ភារៈ ឬទ្រព្យសម្បត្តិអ្វីទេ ព្រោះយប់ងងឹតពេក។ រីឯកាំបិតដែលធ្វើសកម្មភាពនោះ ខ្លួនយកទៅបោះចោលនៅក្នុងទឹកស្រះក្រោយផ្ទះរបស់ខ្លួន។ជនល្មើសបានឲ្យដឹងថាមូលហេតុដែលនាំអោយសម្លាប់ស្ត្រីខាងលើដោយសារខ្លួនខឹងនឹងឈ្មោះ ចាប ប៉ាក ជេរដៀលខ្លួនកន្លងមក។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕

ឌុប​មិត្តស្រី​ភ័យ​នឹង​គេ​ដេញ​វាយ​ជ្រុល​ទៅបុក​រ៉ឺម៉ក​​ម៉ូតូពីក្រោយ​ស្លាប់​

ភ្នំពេញ៖យុវជនម្នាក់បានស្លាប់នៅកណ្តាលផ្លូវម្នាក់ឯងបន្ទាប់ពីជិះម៉ូតូឌុបមិត្តស្រីក្នុងល្បឿនដោយភ័យនឹងគេដេញតាមវាយក៏ជ្រុលទៅបុករ៉ឺម៉កម៉ូតូកង់បីពីក្រោយ។រីឯខាងស្រីងើបពីសន្លប់គេចខ្លួនទៅបាត់។ហេតុការណ៍បានកើតឡើ់ងនៅតាមផ្លូវសហព័ន្ធរុស្សីមុខច្រកចូលព្រលានថ្មី ភូមិក្បាលដំរី២សង្កាត់កាកាប២ខណ្ឌពោធិសែនជ័យកាលពីវេលាម៉ោង១រំលងអធ្រាត្រចូលថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៨។ យុវជនរងគ្រោះ បើតាមអត្តសញ្ញាណប័ណនៅជាប់តាមខ្លួន មានឈ្មោះ ចឹក សារ៉ុម ភេទប្រុស អាយុ១៩ឆ្នាំ មាន ស្រុកកំណើតនៅភូមិ អំពិលក្តារ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ជនរងគ្រោះ ជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដា សេ១១០ សេរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-9818 ជាមធ្យោបាយ ។ ក្រោយកើតហេតុសមត្ថកិច្ចចុះទៅពិនិត្យស្រាវជ្រាវទំនាក់ទំនងទៅសាច់ញាតិដើម្បីដឹកសាកសពទៅធ្វើបុណ្យតាមប្រពៃណីរីឯម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌជាបណ្តោះអាសន្ន ៕

 

ឌី​ជេ ឡាយ​អិន និង​បក្ខពួក​៣​នាក់​ទៀត ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន ករណី​ជួញដូរ​គ្រឿងញៀន​ជាង​មួយ​គីឡូក្រាម

ភ្នំពេញ: លោក ហែម បូរិទ្ធ ហៅ ឡាយអិន អតីតពិធីករទូរទស្សន៍ល្បីឈ្មោះម្នាក់ និងជា DJ រួមទាំងបក្ខពួក៣នាក់ទៀត ត្រូវបានលោក ឡុង ជាប ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ សម្រេចនៅថ្ងៃទី២៣ ខែធ្នូ នេះ ចោទប្រកាន់ពីបទជួញដូរគ្រឿងញៀននិងរក្សាទុកអាវុធខុសច្បាប់។ជនល្មើសទាំងអស់ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន។ គួររំលឹកថា មានការបើកប្រតិបត្តិការបង្ក្រាបដ៏ក្តៅគគុកមួយ លើករណីជួញដូរ និងរក្សាទុកគ្រឿងញៀនបានដោយជោគជ័យ ធ្វើឡើងកាលពីវេលាម៉ោង២៖២០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែធ្នូ ស្ថិតនៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ កម្លាំងនគរបាលការិយាល័យទី៦នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់ ។ អ្វីដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ គឺជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់នេះ គឺលោក ហែម បូរិទ្ធ ហៅឡាយអិន ជា អតីតពិធីករទូរទស្សន៍ល្បីឈ្មោះមួយរូប និងដកហូតបានថ្នាំញៀនជាង១គីឡូក្រាម ។ សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យទាំង៤នាក់ ទី១-ឈ្មោះ ហែម បូរិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ ជាអតីតពិធីករទូរទស្សន៍ (ឌីជេឡាយអិន) ស្នាក់នៅផ្ទះលេខ៦៣ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ទី២-ឈ្មោះ វ៉ា ស្រីណា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។ ទី៣-ឈ្មោះ អ៊ិន សាខន ភេទប្រុស អាយុ៥១ឆ្នាំ ស្នាក់ផ្ទះជួលលេខ៦A ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (មេក្លោង)។ ទី៤-ឈ្មោះស៊ិន សំភ័ស្ត ភេទប្រុស អាយុ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិ៤ សង្កាត់បឹងស្រឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ឈ្មោះនេះទើបចេញពីពន្ធនាគារ ពាក់ពន្ធករណីជួញដូរគ្រឿងញៀននិងត្រូវជាក្មួយនាយករងមន្ទីរគ្រឿងញៀនម្នាក់ ហើយក៏ជាម្ចាស់អាវុធខ្លី១ដើមនោះផង។ប្រភពព័ត៌មានដដែលបន្តថា ជាមួយការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើនេះ សមត្ថកិច្ចដកហូតវត្ថុតាងនៅក្នុងបន្ទប់១០៨ ក្នុងមជ្ឍមណ្ឌលកម្សាន្តរ៉ុក រួមមាន ១-ថ្នាំមេតំហ្វេតាមីន(ICE) ទម្ងន់៣៧៤.៣៩ក្រាម ២-សារធាតុញៀនប្រភេទអុភិចស្តាស៊ីចំនួន១៥៦២គ្រាប់ ស្មើទម្ងន់ និង៦០៩.៣៣ក្រាម (សរុបជាង១គីឡូក្រាម) ៣-អាវុធខ្លី១ដើម (ឡុក) ៤-ជញ្ជីងថ្លឹងគ្រឿងញៀនធំ១គ្រឿង និងតូច២គ្រឿង៕

 

បុរស​ម្នាក់​មិនដឹង​មាន​វិ​ប​ត្ត​អ្វី​លោតទឹក​សម្លាប់ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ​ថ្មី​

ភ្នំពេញ ៖ បុរសម្នាក់មិនដឹងមានវិបត្តអ្វី បានលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារថ្មី តែសំណាងល្អត្រូវបានប្រជាពលរដ្ឋជួយទាន់កាលពីវេលាម៉ោង៤និង៥នាទីរសៀលថ្ងៃទី២០ ខែធ្ នូឆ្នាំ២០១៨ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។តាមប្រភពព័ត៌មានពីបុរសជាពលរដ្ឋម្នាក់បានឲ្យដឹងថា មុនពេលកើតហេតុគាត់កំពុងតែចងឬស្សីនៅក្នុងទន្លេ ហើយស្រេកទឹកក៏ចេញទូកទៅរកទឹកហូប ក៏ស្រាប់តែឃើញជនរងគ្រោះខាងលើលោតទំលាក់ខ្លួនពីលើស្ពានជ្រោយចង្វារថ្មី(ស្ពានខាងជើង)ចុះមកក្នុងទឹកទន្លេ ហើយបានស្រែកថាជួយផងៗ ដោយអណ្តែតចេញពីកន្លែងកើតហេតុបានប្រហែល១០០ម៉ែត្រ គាត់និងកូនពីរនាក់ទៀតក៏ចេញទូកទៅជួយស្រង់មកលើគោកតែម្តង។ បុរសខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយមន្ទីរពេទ្យកាលម៉ែតដឹកទៅសង្គ្រោះ៕

ជួសជុល​បន្ទប់​ឲ្យ​កូន តែអកុសល​ឆ្លង​ចរន្តអគ្គិសនី ឆក់ស្លាប់ខ្លួន

/ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ ឆ្លៀតពេលទំនេរពីការងារ បានយក ម៉ូទ័រ ដាក់ ជណ្តើរឡើងស្វាន ដើម្បីជួសជុលបន្ទប់ដេកអោយកូន តែ អកុសលភ្លៀត់ស្នៀត ក៏ឆ្លងចរន្ត ឆក់បណ្តាល អោយជនរងគ្រោះ ស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីពេទ្យ ។ ហេតុការណ៍នេះបានកើតឡើង នៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅផ្ទះអត់លេខ ក្រុម ១៧ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ជនរងគ្រោះសពមានឈ្មោះ សុខ ចាន់ថន ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម្មករសំណង់ ស្នាក់នៅ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ មានស្រុកកំណើត ភូមិស្វាយជំរៅ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានប្រពន្ធ ថាំង សុភាព អាយុ៤០ឆ្នាំ មុខរបរ លក់ការ៉េម ស្នាក់នៅជាមួយប្តី មានស្រុកកំណើត ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត មានកូនចំនួន៤នាក់ ប្រុស១ ស្រី៣នាក់ នៅក្នុងបន្ទុក គ្រួសារ។ តាមសម្តីរៀបរាប់របស់ស្ត្រីជាប្រពន្ធបានអោយដឹងថា មុនពេលកើតហេតុ ប្តីរបស់គាត់ បានសំរាកពីការងារសំណង់ ហើយឆ្លៀតពេលទំនេរ ប្តីរបស់គាត់ បានយកម៉ូទ័រ រួចដាក់ជណ្តើរឡើង ស្វានដើម្បីជួសជុលបន្ទប់ អោយកូនដេក តែនៅពេលដែលដាក់ ជណ្តើរឡើង គឺប្តីរបស់គាត់ មិនបានមើលខ្សែភ្លើងដែលនៅខាងក្រោម។ លុះដល់ពេលឡើងស្វាន ស្រាប់តែប្តីរបស់គាត់ បានជាន់ជណ្តើរដែក ដែលគាប់ជាប់ខ្សែភ្លើងនៅក្រោមជណ្តើរ ទើបបណ្ដាលអោយប្តីរបស់គាត់ឆក់ធ្លាក់មកក្រោមវិញ ហើយពេលនោះដែរ រូបគាត់ជាប្រពន្ធ ព្រមទាំងបងប្អូនដែលនៅក្បែរនោះ ក៏បាននាំជនរងគ្រោះ ត្រូវជាប្តី ដាក់លើម៉ូតូកង់បី យកទៅសង្គ្រោះនៅមន្ទីពេទ្យ មិត្តភាពខ្មែរសូវៀត តែពេលទៅដល់មន្ទីពេទ្យតែអកុសល់ប្ដីរបស់គាត់បានដាច់ខ្យល់ស្លាប់តាមផ្លូវបាត់ទៅហើយ។ ក្រោយមក ដំណឹងនេះបានលឺដល់អាជ្ញាធរមូលដ្ឋានព្រមទាំងមានសមត្ថកិច្ច ប៉ុស្តិនគបាលស្ទឹងមានជ័យ២ បានចុះទៅកន្លែងកើតហេតុ ខ្លះទៀតទៅមន្ទីពេទ្យ ដើម្បីពិនិត្យមើលជនរងគ្រោះ និងបានទំនាក់ទំនងហៅខាងជំនាញកោសល្យវិច្ច័យ ខណ្ឌមានជ័យ ឲ្យចុះទៅពិនិត្យសាកសពតែម្តង ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានបញ្ជាក់ប្រាប់ថា សពជនរងគ្រោះ គឺពិតជាបានស្លាប់ដោយសារតែឆក់ខ្សែភ្លើង ពិតប្រាកដមែន រួចហើយក៏ធ្វើលិខិតប្រគល់សពជន រងគ្រោះឲ្យទៅក្រុមគ្រួសារសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕

មនុស្ស​ប្រុស​ស្រី​២​នាក់​ត្រូវបាន​នគរបាល​ខណ្ឌ​ឫស្សី​កែវ​ឃាត់ខ្លួន​ពីបទ​ជួញដូរ​គ្រឿងញៀន​

ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍ឫស្សីកែវបង្ក្រាបជាក់ស្តែងករណីជួញដូរសារធាតុញៀនឃាត់ខ្លួនជនសង្ស័យ២នាក់ រួមទាំងវត្ថុតាងជាថ្នាំញៀននិងវត្ថុតាងផ្សេងៗមួយចំនួនទៀតកាលពីល្ងាចថ្ងៃទី២០ ខែធ្នូឆ្នាំ២០១៨នៅ ចំណុចផ្លូវបេតុង ក្រុមទី០៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ នគរបាលប៉ុស្តិ៍ឬស្សីកែវបានឲ្យដឹងថា ជាលទ្ធផលនៃការបង្ក្រាបនេះកម្លាំងបានឃាត់ខ្លួនជនសង្ស័យ ១.ឈ្មោះ គឹម វ៉ាន់លីដា ហៅដា ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ក្រុមទី០៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ជួញដូរ) និងទី២.ឈ្មោះ ឃឹន ចាន់ធី ភេទស្រី អាយុ៣៣ឆ្នាំ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ក្រុមទី០៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបររើសអេតចាយ (ជួញដូរ)។ វត្ថុតាងមានក្រាមពណ៌សថ្លាចំនួន ៥កញ្ចប់ក្នុងនោះធំ១កញ្ចប់ ដែកកេះចំនួន ៤ ថង់ផ្លាស្ទិចសំរាប់ច្រកថ្នាំញៀន មួយចំនួន ឧបករណ៍ប្រើប្រាស់ថ្នាំញៀន មួយចំនួន ប្រាក់រៀលចំនួន៥៧,៦០០រៀល ទូរស័ព្ទ៣គ្រឿង ម៉ាកណូគា ពណ៌ក្រហម១គ្រឿង, ម៉ាកសាំសុង ពណ៌ខ្មៅ១គ្រឿង និងម៉ាកសាំសុង ពណ៌ស១គ្រឿង។ ជនសង្ស័យក្រោយឃាត់ខ្លួនផ្នែកជំនាញខណ្ឌ និងប៉ុស្តិ៍កំពុងសាកសួរយកចម្លើយកសាងសំណុំរឿង បញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕

យុវជន​ម្នាក់​ស្លាប់ចោល​គូរ​ដណ្តឹង​ខណៈ​ត្រឡប់​ពី​ដើរ​ចែក​ធៀប​ការជួប​គ្រោះថ្នាក់​ចរាចរ

ភ្នំពេញ៖នារីម្នាក់បានត្រឹមយំសោកស្ដាយគូដណ្ដឹងរបស់ខ្លួនដែលជួបគ្រោះថ្នាក់ចរាចរណ៍ដោយជិះម៉ូតូទាក់ដៃចង្កូតជាមួយរ៉ឺម៉កបណ្ដាលឱ្យដួល។ស្របពេលមានរថយន្តមួយគ្រឿងផ្សេងទៀតមកពីក្រោយបានកិនចំក្បាលជនរងគ្រោះបណ្ដាលឱ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ។ ហេតុការណ៍បានកើតឡើងនៅតាមផ្លូវ២១៧ជិតស្ពានដែកចំការដូងបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ខែធ្នូឆ្នាំ២០១៨ក្នុងភូមិឫស្សីទី២សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ ។ ជនរងគ្រោះ(សព)មានឈ្មោះ និល សីហា ភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបុគ្គតោ និងមានមុខរបរមួយទៀត បោះពុម្ពអាល់ប៊ុម ដាក់រូបថត ស្នាក់នៅ បច្ចុប្បន្នក្នុងសង្កាត់ ដង្កោ ខណ្ឌដង្កោ និងទីកន្លែងកំណើត នៅស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។ ចំណែកគូដណ្ដឹង ឈ្មោះ ពៅ ពិសិដ្ឋ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ។ តាមសម្តីមិត្តភក្តិដែលជិៈខាងក្រោយបានប្រាប់ឲ្យដឹងថាពួកគាត់ទាំង២នាក់បានដើរប្រាប់ការនៅថ្ងៃទី៧ខែមករាឆ្នាំ២០១៩ខាងមុខនេះហើយក៏នាំគ្នាចូលហាងផឹកស៊ីនៅម្តុំផ្សារស្ទឹងមានជ័យ។រួចហើយក៏ចេញពីហាងក្នុងគោលបំណងទៅកន្លែងស្នាក់នៅស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៏បែបនេះឡើង ៕