Social Network

កម្មករ​កម្ម​ការ​នី តវ៉ា​សុំ​បើក​ប្រាក់ខែ ព្រោះខ្លាច​ចិន​បិទ​រោងចក្រ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ បងប្នូនកម្មករ កម្មការនីក្រុមហ៊ុន អ៊ី ហ្វា ហ្គាមេន អ៊ិនដាស់ស្ទ្រី ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្តធ្វើការតវ៉ាទាមទារបើកប្រាក់ខែដល់ថ្ងៃទីពីរ។ បើតាមក្រុមកម្មករ ខណៈពួកគេទាមទារបើកប្រាក់ខែមិនបានឃើញថៅកែចេញមកជួបទេឃើញតែដឹកម៉ាស៊ីនដេរចេញ ទើបកម្មករកម្មការនីខ្លាចរោងចក្របិទក៏នាំគ្នាធ្វើកូតកម្មអហិង្សា នៅមុខរោងចក្រ មិនឱ្យចិនដឹកសម្ភារៈចេញ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានតាំងពី ម៉ោង៧ យប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ ។ បើតាមសម្តីកម្មកានីម្នាក់បានឱ្យដឹងថាមុនដំបូងគាត់ឃើញចិនដឹកសម្ភារៈចេញពីរោងចក្រដោយខ្លាចចិនបិទរោងចក្រមិនបើកប្រាក់ខែអោយក៏នាំគ្នាធ្វើតវ៉ាអហិង្សា មិនឱ្យចិនដឹកសម្ភារៈចេញតទៀត រហូតផ្អើលដល់សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យយកឡានមកបិទមុខរោងចក្រ រួមទាំងកម្មករកម្មការនី ដេកយាមទល់ភ្លឺ ដើម្បីរង់ចាំការដោះស្រាយពីថៅកែ ៕