Social Network

​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​១២​ខែកុម្ភៈ​ស្លាប់​៦​នាក់​របួស​២៩​នាក់​

(ភ្នំពេញ)៖តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ឱ្យដឹងថាកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក ។ក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់៦នាក់ របួសស្រាល១១នាក់ និងរបួសធ្ងន់១៨នាក់។ របាយការដដែលបានបញ្ជាក់ឱ្យដឹងទៀតថានៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះបណ្ដាលឲ្យខូតខាតម៉ូតូចំនួន៧គ្រឿង-រថយន្តតូច៣គ្រឿង-រថយន្ដធុនធំមួយគ្រឿងនិងកង់មួយគ្រឿង។មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន-ប្រជែង-មិនគោរពសិទ្ធ និងស្រវឹង។ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសកើតឡើងរយៈ១២ថ្ងៃ ខែកុម្ភៈ ឆ្នាំ២០១៨នេះ មានចំនួន១០០លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៦៥នាក់ រងរបួសស្រាលចំនួន៦២នាក់ និងរបួសធ្ងន់ចំនួន៨៩នាក់៕