Social Network

ស្មារតី​វើ​ល​ខាប់​បាន​ទៅដល់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​

ពួកអ្នកការទូតមកពីប្រទេសមានអំណាចបំផុតនៅលើពិភពលោកបានទុកចោលមួយឡែកនូវការខ្វែងគំនិតគ្នា ហើយស្លៀកពាក់ឈុតជម្រើសជាតិរៀងៗខ្លួន និង ថតរូបជុំគ្នាដើម្បីអបអរការចាប់ផ្តើមការប្រកួតបាល់ទាត់ពិភពលោក។ សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថែមទាំងត្រេះបាល់លេងៗនៅក្នុងបន្ទប់ប្រជុំដ៏ល្បី ដែលជាកន្លែងសម្រាប់ការវាយប្រហារពាក្យសម្ដីលើវិបត្តិអន្ដរជាតិ ជាពិសេស គឺការបំពុលចារកម្មរុស្ស៊ីនៅទីក្រុងសាលីស្បឺរីក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក វ៉ាសស៊ីលី ណេបិនហ្សា បានទាត់បាល់ទល់នឹងខ្នងតុប្រជុំប្រៀបបីដូចជាស៊ុតបាល់ហ្វ្រ៊ីឃីក មុនពេលប៉ះសេទៅវិញទៅមក ជាមួយអ្នកតំណាងអចិន្ត្រៃយ៍របស់ហូឡង់ លោក ការ៉ែល វ៉ាន់ អ៊ូស្ទើរ៉ូម ខណៈដែលពួកគេរង់ចាំអ្នកផ្សេងទៀតមកដល់កិច្ចប្រជុំ។ ពួកគេបានសើចសប្បាយនិងនិយាយលេងជាមួយអ្នកតំណាងកូវ៉ែតលោក ម៉ាន់សួរ អៃយ៉ាត អាល់ អូតៃប៊ី និង លោក ខាល់ ស្គូ នៃប្រទេសស៊ុយអែត មុនពេលលោក មីរ៉ូស្វាវ ឡាចកេក ជនជាតិស្លូវ៉ាគី និងជាប្រធាននៃមហាសន្និបាតអង្គការសហប្រជាជាតិ។ អ្នកតំណាងអចិន្ត្រៃយ៍របស់ចក្រភពអង់គ្លេសនៅអង្គការសហប្រជាជាតិគឺលោកស្រី ការ៉ែន ភៀស ហាក់ដូចជាពេញចិត្តរង់ចាំនៅខាងក្រៅ មុនពេលអគ្គលេខាធិការអ.ស.ប លោក អង់តូនីញ៉ូ គូថេរ៉េស មកដល់៕

 

 

ម្ចាស់ផ្ទះរុស្ស៊ី ឈ្នះអារ៉ាប៊ីសាអូឌីត ៥-០​ នៅថ្ងៃបើកឆាក World Cup 2018

(ម៉ូស្គូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិរបស់ម្ចាស់ផ្ទះរុស្ស៊ី រកបាន៣ពិន្ទុដំបូង នៅថ្ងៃបើកឆាកព្រឹត្តិការណ៍ FIFA World Cup 2018 ក្រោយយកឈ្នះអារ៉ាប៊ីសាអូឌីត ៥-០ ដែលទើបបញ្ចប់មុននេះ ដោយមានអ្នកទស្សនាផ្ទាល់ ៧៨០១១នាក់។ ការប្រកួតដែលបានធ្វើឡើងនៅកីឡដ្ឋាន Luzhniki ស្ថិតក្នុងទីក្រុងម៉ូស្គូ កីឡាករ Yuri Gazinskiy រកបានគ្រាប់ទី១ នៅនាទីទី១២ មុនពេលមិត្តរួមក្រុម Cheryshev រកបានគ្រាប់ទី២ នៅនាទីទី៤៣ ចុងវគ្គទី១ និងគ្រាប់ទី៣ ដោយកីឡាករ Artem Dzyuba នៅនាទីទី៧១ និងគ្រាប់ទី៤ នៅនាទីទី៩០+១ និងគ្រាប់ទី៥ នៅនាទីទី៩០+៤ ៣ពិន្ទុនេះដែរបានជួយឲ្យរុស្ស៊ីឡើងទៅឈរនៅកំពូលតារាងនៃពូល A បណ្តោះអាសន្ន មុនពេលអ៊ុយរូហ្គាយប៉ះ អេហ្ស៊ីប នៅម៉ោង៧យប់ស្អែក (ម៉ោងនៅកម្ពុជា) ប្រចាំពូល A ដូចគ្នា។ នេះជាមួយប្រកួតដំបូងនៅ FIFA World Cup 2018 ក្នុងចំណោម ៦៤ប្រកួត ដែលនឹងធ្វើឡើងនៅ ១២កីឡដ្ឋាន ស្ថិតក្នុង១១ទីក្រុង ទូទាំងប្រទេសរុស្ស៊ី ដែលចំណាយអស់ទឹកប្រាក់ប្រមាណ ៦៧៨លានដុល្លារ ក្នុងការទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ World Cup លើកទីមួយនេះ៕

ពិធីបិទវគ្គប្រកួតបាល់ទាត់ ជើងឯកសាកកវិទ្យាល័យមាជ័យ ឆ្នាំ២០១៨

បន្ទាយមានជ័យ ៖ ដើម្បីជាការរួមចំណែកលើកស្ទួយវិស័យកីឡា ក៏ដូចលេងកីឡាដើម្បីទទួលបានសុខភាពល្អ សាកលវិទ្យាល័យមានជ័យ បានរៀបចំបិទការប្រកួត ពាន់រង្វាន់ជើងឯកសាកលវិទ្យាល័យមានជ័យ ឆ្នាំ២០១៨ ក្នុងការចំរាញយកជើងឯកប្រចាំសាលា នឹងជ្រើសរើសកីឡាករ បន្តទៅប្រកួតនៅរាជធានីភ្នំពេញ។ ដែលកម្មពិធីបិទនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សួន បវរ អភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យ និងជាក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យមានជ័យ ។ ការប្រកួតនេះបានចាប់ផ្តើមតាំងពីថ្ងៃទី ២៧ ខែឧសភា ដល់ថ្ងៃទី១០ ខែមិថុនា ២០១៨ ដោយប្រកួតមានលក្ខណវិលជុំមាន ១០ប្រកួត ។

ឯកឧត្តម សំ ង៉ា សាកលវិទ្យាធិកាសាកលវិទ្យាល័យមានជ័យ មានប្រសាសន៍លើកឡើងឲ្យដឹងថា តាមរយៈកាលប្រកួតដោយការខិតខំប្រឹងប្រែង គោរពវិន័យយ៉ាងម៉ឹងម៉ាត់ ក្នុងរយៈពេល ១៤ថ្ងៃរួចមក ក្រុមកីឡាករដែលចូលរួមប្រកួតមាន ៥ក្រុម ៖ ទី១ មហាវិទ្យាល័យ គ្រប់គ្រង់ពាណិជ្ជកម្ម និងទេសចរណ៍ ។ ២ មហាវិទ្យាល័យ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។ ៣ ដេប៉ាតេម៉ង់ គ្រឿងយន្តកសិកម្ម ។៤ មហាវិទ្យាល័យ កសិម្ម និងកែច្នៃអាហារ ។ ៥ មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្រ្ត និងភាសា ។ ឯកឧត្តមបន្តថា សម្រាប់កីឡាករដែលទទួលបានជ័យលាភី ក្នុងការប្រកួត និងត្រូវជ្រើសរើស ទៅបន្តការប្រកួតសិស្ស និស្សិត ឧត្តមសិក្សាបច្ចេកទេស ដែលរៀបចំឡើងដោយក្រសួងអប់រំយុវជន និងកីឡា ដែលនឹងចាប់ផ្តើមនាដើមខែសីហា ខាងមុខ នៅរាជាធានីភ្នំពេញ ។ សាកលវិទ្យាធិការ បានបញ្ជាក់ថា សាកលវិទ្យាល័យមានជ័យ តែងតែមានការរៀបចំឲ្យមានការប្រកួត ជារៀងរាលឆ្នាំ ដោយមានគោលបំណង ៖

~លើកកម្ពស់ ផ្តលឱកាស បណ្តុះបណ្តាលអប់រំកាយកីឡា ដល់និស្សិតនៅក្នុងសាកលវិទ្យាល័យ ។

~ចូលរួមលើកកម្ពស់វិស័យកីឡា ឲ្យកាន់តែមានភាពរីកចម្រើន។

~លេងកីឡា ដើម្បីទទួលបានសុខភាពល្អ និងជៀសឆ្ងាយពីគ្រឿងញៀន

~ បង្កើមានភាពស្និទ្ធសាល រវាងនិស្សិតក្នុងមហាវិទ្យាល័យនីមួយៗ ឲ្យចេះសាមគ្គីភាពគ្នាល្អ ។

មានប្រសាសន៍បិទការប្រកួត ឯកឧត្តម សួន បវរ បានថ្លែងការកោតសរសើ ដល់ក្រុមកីឡាករ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងចិត្ត ក្នុងការប្រកួតយ៉ាងស្វិតស្វាញ ដោយគោរពតាមវិន័យខ្ពស់ ។ ឯកឧត្តមបន្តថា វិស័យអបរំ ក៏ដូចជាវិស័យកីឡាត្រូវបានបាត់ក្នុងសម័យ ១៩៧៥~១៩៧៩ ដែលជាសម័យដ៏ខ្មៅងងឹត ពិសេសយុវជនដែលស្ថិតក្នុងវ័យសិក្សា ត្រូវក្លាយជាកងកុមារ កងចល័ត ពង្រាត់ពីឪពុកម្តាយ រស់នៅជាក្រុម ធ្វើការទាំងយប់ទាងថ្ងៃ គ្មានឱកាសជួបជុំក្រុមគ្រួសារ គ្មានការអាណិតអាសូរ និងព្រៃផ្សៃជាទីបំផុត ។ អភិបាលខេត្ត លើកឡើងបន្តថា  ពិតមែនតែវិស័យកីឡានេះដើរក្រោយប្រទេសដទៃមួយចំនួនក៏ពិតមែន  តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានខិតខំ និងបោះជំហាន ទទួលបានផ្លែផ្កាគួរជាទីមោទន ជាក់ស្តែងឆ្នាំ២០១៧ ក៏ដូចជាដើមឆ្នាំ២០១៨ កន្លងមកនេះ យើងបានរៀបចំឲ្យមានការប្រកួតកីឡាបាលទាត់ដណ្តើមពាន់រង្វាន់ មានច្រើនក្រុមជាបន្តបន្ទាប់ ។ ជាមួយគ្នានោះ ឯកឧត្តម សួន បវរ ក៏បានជម្រុញដល់សិស្សានុសិស្សិ ត្រូវនាំគ្នាលេងកីឡាឲ្យបានគ្រប់ៗគ្នា ដលម្បីទទួលបានសុខភាពល្អ ពិសេសត្រូវជៀសឆ្ងាយពីគ្រឿងញៀន ។

សូមបញ្ជាក់ថា ជាលទ្ធផលនៃការប្រកួត ៖ លេខ១  ប្រកួតបាន៤ប្រកួត ឈ្នះ៤ប្រកួត ទទួលបាន១២ពិន្ទុ បានទៅលើមហាវិទ្យាល័យ គ្រប់គ្រងសេដ្ឋកិច្ច និទេសចរណ៍  ។លេខ២ បាន៤ប្រកួត ឈ្នះ៣ប្រកួត ទទួលបាន៩ពិន្ទុ បានទៅលើមហាវិទ្យាល័យ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ។ ចំណែកលេខ ៣ បាន៤ប្រកួត ឈ្នះ១ប្រកួត ស្នើ២ប្រកួត ទទួលបាន៥ពិន្ទុ បានទៅលើមហាវិទ្យាល័យ គ្រឿងយន្តកសិកម្ម ។ ដោយក្នុនោះចំណាត់ថ្នាក់លេខ១ ទទួលបានពាន១ ទង់ជ័យលាភី១ បាល់៤គ្រាប់ ថវិការ ៨០ម៉ឺនរៀល ។ លេខ២ ទទួលទង់ជ័យលាភី១ បាល់៤គ្រាប់ ថវិការ ៧០ម៉ឺនរៀល ។ និងលេខ ៣ ទទួលទង់ជ័យលាភី១ បាល់៤គ្រាប់ ថវិការ ៦០ម៉ឺនរៀល ។ ឯកឧត្តម សួន បវរ ក៏បានឧបត្ថម្ភជូនកីឡាករ ទាំង៥ក្រុម ក្នុង១ក្រុមទទួល បាន៤០ម៉ឺនរៀល និងអាជ្ញារកណ្តាល ៣នាក់ ម្នាក់ទទួលបាន ១០ម៉ឺនរៀលផងដែរ ៕

Salah ឈ្នះ​ស្បែកជើង​មាស​នៅ EPL រដូវ​កាល ២០១៧-២០១៨

បាល់ទាត់ ៖ Mohamed Salah បានឈ្នះស្បែកជើងមាសនៅPremier League សម្រាប់រដូវកាល ២០១៧-១៨ ក្រោយស៊ុតបញ្ចូលទី៣២គ្រាប់ ក្នុងការបង្ហាញខ្លួនបាន ៣៦ប្រកួត ក្រោយផ្លាស់ពីAS Roma ក្នុងតម្លៃ៣៤លានផោន។ មុនឈ្នះស្បែកជើងមាសខ្សែបម្រើប្រយុទ្ធជម្រើសជាតិអេហ្ស៊ីពក៏បានឈ្នះពានកីឡាករល្អប្រចាំឆ្នាំ និង ពីបណ្ដាញអ្នកនិពន្ធផងដែរ។ គួរបញ្ជាក់ថា កីឡាករវ័យ២៥ឆ្នាំរូបនេះក្លាយជាកីឡាករដំបូងគេទាត់បាល់បញ្ចូលទី៣២គ្រាប់ក្នុងចំណោម៣៨ប្រកួតលើស កំណត់ត្រា Alan Shearer, Cristiano Ronaldo និង Luis Suarez ដែលរកបាន៣១គ្រាប់៕

Fernando Torres នឹង​ចាក​ចេញពី At Madrid នៅ​ចុងរដូវ​កាល​នេះ​

បាល់ទាត់ ៖ ខ្សែប្រយុទ្ធក្រុម Atletico Madrid កីឡាករ Fernando Torres បាននិយាយថា គាត់នឹងចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅព្រឹកនេះ។ អតីតខ្សែប្រយុទ្ធរបស់ Liverpool និង Chelsea វ័យ ៤៣ ឆ្នាំរូបនេះ កុងត្រានឹងផុតនៅរដូវក្តៅនេះ ហើយក៏មានសូវមានឱកាសក្នុងការប្រជែងតំណែង១១នាក់ដែរ។ Torres បានអង្គុយកៅអីបម្រុងពេល AT Madrid ស្មើ Real Madrid ១ទល់នឹង១ នៅថ្ងៃអាទិត្យ កន្លងទៅ។Torres បាននិយាយប្រាប់អ្នកសារព៍ត៌មានថា “នេះគឺជារដូវកាលចុងក្រោយរបស់ខ្ញុំនៅក្លឹបនេះ ដោយសារតែមិនសូវបានលេង។ គួរបញ្ជាក់ថា កីឡាសញ្ជាតិអេស្ប៉ាញរូបនេះ បានចូលរួមជាមួយ At Madrid សាជាថ្មីកាលពីឆ្នាំ ២០១៤ បន្ទាប់ពីផ្លាស់ទៅ AC Milan ជាលក្ខណៈខ្ចីជើង ហើយបានស៊ុតបញ្ចូលទី១២៦ គ្រាប់ក្នុងការរកគ្រាប់បាល់ឲ្យនៅក្លិបទាំង២ និង រួមចំណែកឈ្នះ Champions League កាលឆ្នាំ២០១២៕

ជប៉ុន​បណ្តេញ​លោក Vahid Halihodzic ចេញពី​តំណែង​គ្រូបង្វឹក​ជម្រើសជាតិ

បាល់ទាត់ ៖ លោក Vahid Halihodzic ត្រូវបានបណ្ដេញចេញពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុនពីរខែប៉ុណ្ណោះមុន World Cup 2018 នៅរុស្ស៊ីមកដល់។ នេះបើតាមសេចក្ដីប្រកាសរបស់សហព័ន្ធបាល់ទាត់ជប៉ុន JFA កាលពីព្រឹកថ្ងៃចន្ទម្សិលមិញនេះ។ ប្រធាន JFA លោក Kozo Tashima ថា អ្នកជំនួសតំណែងគ្រូបង្វឹកសញ្ជាតិបូស្នៀរូបនេះ នឹងត្រូវប្រកាសឆាប់ៗនេះ។ លោកបន្តថា អ្នកមកជំនួសតំណែងលោក Halihodzic នឹងមានពេលវាលាខ្លីមួយក្នុងការរៀបចំក្រុមទៅ World Cup ដែលជប៉ុនត្រូវបានចាប់ឆ្នោតចូលក្នុងពូល H ជាមួយកូឡុំប៊ី ប៉ូឡូញ និងសេណេហ្កាល់។ ជប៉ុនមានកាលវិភាគប្រកួតមិត្តភាពបីប្រកួតមុន World Cup ដែលនឹងត្រូវជួបកូឡុំប៊ីមុនគេនៅថ្ងៃទី១៩ ខែមិថុនា។ សូមរំលឹកថា លោក Vahid Halihodzic បានចូលកាន់តំណែងគ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុន នៅខែមិនាឆ្នាំ ២០១៥ ដោយដឹកនាំក្រុមឆ្លងផុតវគ្គជម្រុះមកលេង World Cup 6លើកជាប់គ្នា ក្រោយបញ្ចប់លេខ១ ក្នុងពូលនៅលើក អារ៉ាប៊ីសាអ៊ូឌីត និងអូស្ត្រាលី។ យ៉ាងណាក៏ដោយសម្ពាធបានធ្លាក់មកលើគ្រូបង្វឹកវ័យ៦៥ឆ្នាំរូបនេះក្រោយលេងមិត្តភាពស្មើជាមួយម៉ាលី និងចាញ់អ៊ុយក្រែនលក្ខណៈមិត្តភាពខែមុន៕

Liverpool ត្រូវ UEFA ចោទប្រកាន់​ពីបទ​អ្នកគាំទ្រ​គប់​ឡាន Man City

បាល់ទាត់ ៖ ក្រុមហង្សក្រហម Liverpool ត្រូវបានចោទប្រកាន់ដោយសហព័ន្ធបាល់ទាត់អ៊ឺរ៉ុប UEFA បន្ទាប់ពីមានអំពើហិង្សា មុនពេលការប្រកួត Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Manchester City កាលពីម្សិលមិញ។ មុនការប្រកួតនៅរាត្រីថ្ងៃពុធអ្នកគាំទ្រក្រុមហង្សក្រហម Liverpool រាប់ពាន់នាក់បានធ្វើដំណើរតាមដងផ្លូវ ហើយក៏បានប្រើអំពើហិង្សាដោយគប់កំប៉ុងស្រាបៀរនិងដុតកាំជ្រួចផ្សែងទៅលើឡានក្រុមកីឡាករ Manchester City ពេលធ្វើដំណើរទៅដល់ Anfield ហើយឧបទ្ទវហេតុនេះត្រូវបានថ្កោលទោសយ៉ាងខ្លាំងដោយទាំងគ្រូបង្វឹករបស់ Liverpool និងលោក Pep Guardiola ។ UEFA បានសម្រេចចិត្តចាត់វិធានការប្រឆាំងទៅនឹងក្លិបដែលមានរហស្សនាម Merseyside ជាមួយនឹងការចោទប្រកាន់ទាក់ទងនឹងការដុតកាំជ្រួចនិងគប់កំប៉ុងស្រាបៀរបង្កការរំខានដល់ដៃគូប្រកួត។ យ៉ាងណាមិញ Liverpool បានទទួលជ័យជម្នះក្នុងលទ្ធផល ៣ ទល់ ០ ជើងទី១ វគ្គ៨ក្រុមចុងក្រោយ Champions League ខណៈជើងទី២ធ្វើឡើងនៅឯកីឡដ្ឋាន Etihad វិញនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨៕

គ្រូ Man City រង​ការវាយប្រហារ មុន​ជួប Liverpool យប់មិញ​

បាល់ទាត់ ៖ លោក Pep Guardiola គ្រូបង្វឹកក្រុម Manchester City បាននិយាយថាលោកមិនយល់ពីមូលហេតុចំពោះការវាយប្រហារបីសំណាក់អ្នកគាំទ្រនៅខាងក្រៅទីលាន Anfield ឡើយមុនពេលប៉ះជាមួយ Liverpool ក្នុងក្របខ័ណ្ឌ Champions League ជើងទី១នោះ ។ គេឃើញមានផ្សែងភ្លើងក្រហម និង ច្រៀងចម្រៀងក្លិប មុនគ្រូបង្វឹក Man City មកដល់ ហើយកំប៉ុងស្រាបៀរក៏ត្រូវបានគប់ទៅរថយន្ដតែម្ដង។ជុំវិញករណី Liverpool បានសុំអភ័យទោសចំពោះអ្នកចាត់ការ Pep Guardiola, កីឡាករ ព្រមទាំងក្រុមការងារ និង មន្ត្រីចំពោះឧបត្តិហេតុនេះ ហើយថា ក្លិបមិនគាំទ្រទាល់តែសោះចំពោះទង្វើទាំងអស់ខាងលើ ។ យ៉ាងណាមិញមិនមានកីឡាករឬបុគ្គលិកណារងរបួសនោះទេ ក្នុងហេតុការណ៍នេះ ប៉ុន្តែមន្ត្រីប៉ូលីស២នាក់បានរងរបួស៕

សរុប​លទ្ធផល​ការប្រកួត​ពាន Hun sen cup កាលពី​ម្សិលមិញ​

បាល់ទាត់ ៖ សរុបលទ្ធផលការប្រកួតបាល់ទាត់ពានរង្វាន់ Hun Sen Cup ឆ្នាំ២០១៨ រដូវកាលទី១២ បានឈានដល់សប្ដាហ៍ទី៤ ពានរង្វាន់ថ្នាក់ខេត្តដោយមាន១០ប្រកួត នៅលើទីលានផ្សងគ្នាកាលពីម្សិលមិញ។ ខាងក្រោមនេះជាតារាងលទ្ធផលការប្រកួតសប្ដាហ៍ទី៤ ពានរង្វាន់ថ្នាក់ខេត្ត

កម្ពុជា ចាញ់ អា​ហ្វ​ហ្គា​នី​ស្ថាន ២-១ ជំនួប​ប​ង្ក្រ​ប់​កិច្ច​ពាន AFC Asian Cup

បាល់ទាត់ ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានចាញ់ក្រុមជម្រើសជាតិអាហ្វហ្គានីស្ថានដោយលទ្ធផល ២-១ សម្រាប់ការប្រកួតបង្ក្រប់កិច្ចក្នុងពូល C នៃពានរង្វាន់ AFC Asian Cup នៅប្រទេសតាជីគីស្ថាន កាលពីយប់មិញ។ សម្រាប់ការប្រកួតនៅប្រទេសតាជីគីស្ថាន យប់មិញ ក្រុមម្ចាស់ផ្ទះអាហ្វហ្គានីស្ថានស៊ុតចូលកម្ពុជា២គ្រាប់ នៅវគ្គទី១ ប៉ុន្តែនៅវគ្គទី២ កម្ពុជាបានស៊ុតបំបែកពង់មាន់ដោយកីឡាករលេខ៩ ឃួន ឡាប៊ូរ៉ាវី។ លទ្ធផលនេះ ធ្វើឲ្យអាហ្វហ្គានីស្ថាន បញ្ចប់វគ្គជម្រុះ ដោយឈរលេខ ៣ ក្នុងពូលដែលមាន ៤ក្រុម ក្រោយរកបាន ៦ពិន្ទុ ក្នុង ៦ប្រកួត (ឈ្នះ១ ស្មើ៣ ចាញ់២) ខណៈកម្ពុជា ឈរនៅបាតពូល ដោយរកបានតែ ៣ពិន្ទុប៉ុណ្ណោះ ក្នុង ៦ប្រកួត (ឈ្នះ១ ចាញ់៥)។ ពីរក្រុមផ្សេងទៀត ក្នុងពូលនេះ គឺហ្សកដានី និងវៀតណាម បានជាប់ដោយស្វ័យប្រវត្តិដូចគ្នា តែត្រូវប៉ះគ្នាយប់នេះ៕

Beckham ចង់​នាំយក Ancelotti,Rooney និង Ronaldo មកកាន់​ក្លិប​ថ្មី​របស់ខ្លួន​

បាល់ទាត់ ៖ David Beckham មានគោលបំណងនាំយកលោក Carlo Ancelotti, Wayne Rooney និងកីឡាករ Cristiano Ronaldo របស់ក្លិបថ្មីខ្លួនដែលមានមូលដ្ឋាននៅរដ្ឋហ្វ្លរីដាសហរដ្ឋអាមេរិក នៃក្របខ័ណ្ឌ MLS ។ អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស បានទទួលភ្លើងខៀវ ក្នុងការបង្កើតក្រុមថ្មីនៅក្នុងរដ្ឋហ្វ្លរីដានៅដើមឆ្នាំនេះ។ Miami ជាក្លិបទី២៥នៃក្របខណ្ឌ Major League Soccer របស់អាមេរិក និង រំពឹងចាប់ផ្ដើមការប្រកួតនៅឆ្នាំ២០២០។ លោក Beckham បានប្រាប់កាសែត Mirror ថារូបគេ មានគម្រោងនាំយកអតីតគ្រូបង្វឹករបស់លោក Ancelotti មក ដឹកនាំក្រុមថ្មីរបស់គាត់។ Beckham ធ្លាប់បានលេងក្រោមការដឹកនាំរបស់លោក Ancelotti អំឡុងពេលដ៏ខ្លីរបស់គាត់នៅឯក្លិប Paris Saint-Germain កាលពីឆ្នាំ ២០១៣។ ចំណែកបេក្ខជនគ្រូបង្វឹកផ្សេងទៀតរួមមាន Zinedine Zidane គ្រូបង្វឹករបស់ក្លិប Real Madrid និងលោក Bruce Arena គ្រូបង្វឹកក្រុមជម្រើសជាតិអាមេរិក ស្ថិតនៅក្នុងការពិចារណា។ ក្រៅពីនេះ Beckham សង្ឃឹមថាគាត់អាចបញ្ចុះបញ្ចូលកីឡាករ Rooney និង Ronaldo នាំមកលេងនៅក្លិបរបស់គាត់ ខណៈ Rooney ធ្លាប់បង្ហាញពីចំណាប់អារម្មណ៍ទៅលេងនៅលីគកំពូលអាមេរិក ស្របពេលកិច្ចសន្យារបស់ Cristiano Ronaldo មានសុពលភាពដល់ឆ្នាំ២០២១នៅ Real Madrid៕

Barca ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ UCL បន្ទាប់ពី​លត់ Chelsea

បាល់ទាត់ ៖ Barcelona ឡើងទៅវគ្គ៨ក្រុមចុងក្រោយ UEFA Champions League បន្ទាប់ពីបំបាក់ Chelsea ក្នុងជើងទី២ ដោយលទ្ធផល ៣-០(សរុបទាំង២ជើង Barca យកឈ្នះ Chelsea ៤-១ )។ កាលពីជើងទីមួយវគ្គ១៦ក្រុម ក្លឹបយក្សមកពីកាតាឡាន់ធ្វើបានលទ្ធផលស្មើគ្នា ១-១ នៅទឹកដី Stamford Bridge ដូច្នេះជ័យជម្នះយប់មិញគ្រប់គ្រាន់ឲ្យពួកគេកក់កៅអីនៅវគ្គបន្ត។ ៣គ្រាប់របស់ Barca រកបានដោយកីឡាករ Lionel Messi នៅនាទី៣ និងនាទី៦៣ ខណៈ Ousmane Dembele រកបាននៅនាទី២០។ ដូច្នេះធ្វើឲ្យក្រុមមកពីអេស្ប៉ាញ៤បានឡើង៣គឺ Barcelona, Real Madrid និង Sevilla មានតែ Atletico Madrid មួយប៉ុណ្ណោះតែធ្លាក់ចេញ៕

Michael Carrick ប្រកាស​ចូលនិវត្តន៍​នៅ​ចុងបញ្ចប់​រដូវ​កាល​នេះ​

បាល់ទាត់ ៖ ខ្សែបម្រើរបស់ក្រុមបិសាចក្រហម Manchester United គឺកីឡាករ Michael Carrick បានប្រកាសថាគាត់នឹងចូលនិវត្តន៍នៅចុងបញ្ចប់នៃរដូវកាលនេះ។នេះបើយោងតាមប្រភពពីសារព័ត៌មាន BBC នៅព្រឹកនេះ។ កីឡាករវ័យ៣៦ឆ្នាំរូបនេះបានមានថ្លែងថា គាត់មិនអាចបន្តទៅមុខទៀតបានទេ ហើយគាត់ទំនងនឹងទទួលសំណើរបស់ក្លិបដែលមានតួនាទីជាគ្រូបង្វឹកដំបូងនៅចុងរដូវកាលនេះ។ អ្នកចាត់ការទូទៅលោក Jose Mourinho បាននិយាយកាលពីខែមករាថា លោកនឹងសប្បាយចិត្ត ប្រសិនបើលោក Carrick សម្រេចចិត្តស្នាក់នៅក្លិបនេះដោយមិនជាកីឡាករ។ គួរបញ្ជាក់ថា Carrick បានចូលឲ្យក្រុមបិសាចក្រហមចំនួន៤៦៣ប្រកួត ចាប់តាំងពីផ្ទេរេចញពីក្រុមមាន់ខ្នាយមាស Tottenham កាលពីឆ្នាំ២០០៦ ក្នុងតម្លៃខ្លួន១៨លានផោន ៕

សរុប​លទ្ធផល​ការប្រកួត​លី​គ​កំពូល​កម្ពុជា និងចំណាត់ថ្នាក់បណ្តោះអាសន្ន​សម្រាប់​សប្តាហ៍​ទី​២

បាល់ទាត់ ៖ ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា សម្រាប់សប្តាហ៍ទី២ ដោយមាន១២ក្រុមចូលរួមប្រកួត និងធ្វើឡើងនៅតាមកីឡដ្ឋានផ្សេងៗ។ ខាងក្រោមនេះ គឺជាលទ្ធផលសរុបនៃការប្រកួតកាលពីថ្ងៃទី១០និង ទី១១ ខែមីនា ឆ្នាំ២០១៨៖

ប្រធាន​ក្រុម Fiorentina កីឡាករ Davide Astori ស្លាប់​ដោយ​ជំងឺ​គាំ​បេះដូង​

បាល់ទាត់ ៖ ប្រធានក្រុម Fiorentina កីឡាករ Davide Astori បានស្លាប់ដោយសារជំងឺគាំបេះដូង។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC ។ កីឡាករវ័យ ៣១ឆ្នាំរូបនេះត្រូវបានគេរាយការណ៍បានស្លាប់នៅក្នុងសណ្ឋាគារមួយកន្លែងមុនពេលការប្រកួតក្របខ័ណ្ឌអ៊ីតាលី Serie A រវាងក្រុម Fiorentina និងក្រុម Udinese កាលពីថ្ងៃអាទិត្យ។ ក្រុមអ៊ីតាលីមួយនេះពីដំបូងឡើយបាននិយាយថា មិនទាន់ដឹងពីមូលហេតុនៃការស្លាប់នេះនៅឡើយទេ ប៉ុន្ដែអាជ្ញាធររបស់ Udine លោក Antonio De Nicolo បានដាក់ការសង្ស័យថា Astori ដោយសារគាំបេះដូង ។ លោក De Nicolo ត្រូវបានគេដកស្រង់សម្តីដោយនិយាយដោយ The Mirror ថា “ខ្ញុំគិតថាអំពីស្ថានភាពនេះគឺថា Astori បានស្លាប់ដោយការគាំងបេះដូង។វាមិនមែនជារឿងចម្លែកដែលអ្នកលេងបាល់ទាត់ជួយបញ្ហានេះ ប៉ុន្តែ អ្នកជំនាញដែលត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ហើយមិនបានបង្ហាញសញ្ញានោះទេ។ហើយការប្រកួតទាំងអស់បូករួមទាំងជំនួបរវាង Fiorentina និង Udinese នៅលីគកំពូលអ៊ីតាលី ត្រូវបានផ្អាក។ យ៉ាងណាមិញក្លិប Fiorentina បានប្រកាសរំលែកទុក្ខដល់ក្រុមគ្រួសារ សាច់ញាតិសណ្ដានរបស់ Davide Astori ផងដែរ៕

Floyd Mayweather ពិចារណា​ចង់​ចូលប្រឡូក​ក្នុង​សង្វៀន UFC

កីឡា ៖ កីឡាករប្រដាល់មិនដែលចាញ់របស់អាមេរិក Floyd Mayweather កំពុងពិចារណាចូលទៅក្នុង UFC ដើម្បីសាកល្បងកម្លាំងជាមួយនឹងកីឡាករ Conor McGregor ជាលើកទី២ ខណៈពេលដែលប្រធានគ្រប់គ្រង UFC លោក Dana White កំពុងខ្នះខ្នែងដើម្បីធ្វើឲ្យរឿងមួយនេះកើតឡើង។ ជុំវិញការប្រកួតលើកទីពីររវាង Floyd និង McGregor នេះអ្នកវិភាគមួយចំនួនបានលើកឡើង រឿងនេះអាចនឹងមានសង្ឃឹមខ្ពស់ព្រោះការប្រកួតនោះនឹងនាំចំណូលចូលមក UFC យ៉ាងច្រើនមកពីការលក់សំបុត្រ លក់សិទ្ធិផ្សាយផ្ទាល់ និង របស់ពាក់ព័ន្ធមួយចំនួនទៀតដោយគេគិតតួលេខថា ការប្រកួតលើកទី២នោះនឹងអាចរកចំណូលបានដល់ទៅ ៣៦០លានអ៊ឺរ៉ូ (ស្មើនឹង ៤៤០លានដុល្លាអាមេរិក)៕

សមាជិក​ក្រុម At Madrid ២​រូប​នឹងចូលរួម​ជាមួយ​ក្លិប​នៅប្រទេស​ចិន​

បាល់ទាត់ ៖ សមាជិកក្រុម Atletico Madrid ២រូបនឹងទៅចូលរួមជាជាមួយក្លិប Dalian Yingfang ដែលទើបឡើងទៅកាន់លីគកំពូលចិន Chinese Super League។នេះបើយោងតាមវេបសាយ football-tribe.com របស់ប្រទេសថៃ។ Nicolas Gaitan និង Yannick Carrasco ពុំសូវមានឱកាសបង្ហាញក្នុងជម្រើសដំបូងរបស់ក្រុមលោក Diego Simeone ប៉ុន្មានទេនៅរដូវកាលនេះ។ ដោយគេជឿថា Carrasco នឹងទទួលបានថ្លៃនឿយហត់ប្រមាណ៨លាន៨សែនផោនក្នុងមួយឆ្នាំ៕

 

ល្ងាច​នេះ បឹងកេត ទទួល​ស្វាគមន៍ Shan United ពាន AFC CUP

បាល់ទាត់ ៖ ក្រុមបាល់ទាត់បឹងកេត នឹងបើកទ្វារកីឡដ្ឋានជាតិអូឡាំពិកទទួលស្វាគមន៍ក្រុម Shan United (មីយ៉ាន់ម៉ា) ជើងទី២ វគ្គសន្សំពិន្ទុក្នុងពូល F ពានរង្វាន់ AFC CUP 2018 នៅវេលាម៉ោង៦:៣០នាទីល្ងាចនេះ ក្នុងនោះ BTV ក៏ធ្វើការផ្សាយបន្តផ្ទាល់ផងដែរ។ គួរបញ្ជាក់ថា ក្រុម Shan United គឺជាក្រុមជើងឯកលីគកំពូលមីយ៉ាន់ម៉ា ប្រចាំឆ្នាំ២០១៧ ខណៈការប្រកួតដំបូងរបស់ បឹងកេត ចាញ់ក្រុមខ្លាំងរបស់ហ្វីលីពីន Ceres Negros ៩-០ ៕

លោក សំ វ៉ាន់​ដេ​ត មាន​គម្រោង​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ឲ្យ​ក្លឹប​នៅក្រៅ​ប្រទេស​

បាល់ទាត់ ៖ អតីតគ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង លោក សំ វ៉ាន់ដេត បាននឹងកំពុងទាក់ទងក្លឹបធំៗមួយចំនួន នៅប្រទេសថៃ និងម៉ាឡេស៊ី ដើម្បីធ្វើការងារលក្ខណៈស្ម័គ្រចិត្ត ព្រោះលោកចង់ទទួលបានបទពិសោធថ្មីៗ សម្រាប់ពង្រីកចំណេះដឹងក្នុងការដឹកនាំក្រុមបាល់ទាត់របស់ខ្លួនបន្ទាប់គម្រោងទៅរៀនយកសញ្ញាបត្រកម្រិត A-License បានស្ងប់ស្ងាត់ទៅវិញនោះ។ លោក សំ វ៉ាន់ដេត បានថ្លែងបញ្ជាក់ថា ទាក់ទងនឹងគម្រោងទៅរៀន License A នៅបរទេស គឺមានបញ្ហាជាច្រើន ដែលជាឧបសគ្គរបស់លោក ទី១ គឺបញ្ហាថវិកា ដែលលោកត្រូវចំណាយច្រើន ហើយទី២ គឺបញ្ហាភាសា ដែលធ្វើឲ្យលោកពិបាក ។ដូច្នេះលោកបានបង្វែរឱកាសទំនេរពីការដឹកនាំក្រុមបាល់ទាត់នេះ រង់ចាំឱកាសល្អមួយ ដែលមានវគ្គបណ្ដុះបណ្ដាលក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីបន្ដការសិក្សានាពេលក្រោយ ។ បន្ថែមលើនេះលោកក៏បានបង្ហើបពីគម្រោងទៅធ្វើការងារបណ្ដោះអាសន្នជាមួយក្លឹបនៅថៃ និងម៉ាឡេស៊ីតែម្ដង ។បច្ចុប្បន្នលោកកំពុងព្យាយាមទាក់ទងក្លឹបនៅថៃមាន Maungthong United និង Buriram និងក្លឹបនៅម៉ាឡេស៊ី ដូចជាក្លឹប Johor ជាដើម ដើម្បីបានសិក្សាខ្លីៗនៅទីនោះ ដោយយើងចូលរួមលក្ខណៈ Volunteer(ស្ម័គ្រចិត្ត) ដើម្បីចង់ដឹងពីក្លឹបគេ ការរៀបចំរបស់គេសម្រាប់ការប្រកួតនីមួយៗ» ៕

ផ្ទះ​ថ្មី​របស់ Coutinho នៅ​ទីក្រុង Barcelona ត្រូវ​ចោរ​ចូល​លួច​យប់មិញ​

បាល់ទាត់ ៖ ផ្ទះថ្មីរបស់កីឡាករ Philippe Coutinho នៅទីក្រុងបាសេឡូណាត្រូវបានចោរលួចនៅយប់ថ្ងៃអង្គារ ខណៈពេលដែលលោកចេញទៅទទួលទានអាហារពេលល្ងាចជាមួយគ្រួសាររបស់លោក។ ប្រភពពី Sky Sports News បានឲ្យដឹងថា ក្រុមគ្រួសារអតីតកីឡាករក្រុម Liverpool រូបនេះបានវិលត្រឡប់មកផ្ទះរបស់គាត់វិញនៅម៉ោង១:៣០នាទីរំលងអាធ្រាត្រ ហើយបានឃើញភាពមិនប្រក្រតីក៏រាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ថាក្រុមចោរបានចូលក្នុងតាមសំណង់ដែលធ្វើមិនទាន់ហើយនៅបរិវេណផ្ទះថ្មីរបស់គេ។ប៉ុន្តែមិនមានបាត់បង់អ្វីដែលជាវត្ថុមានតម្លៃនោះទេ៕

 

 

កែវ រំ​ចង់ នឹង​បង្ហាញ​វត្តមាន​នៅលើ​សង្វៀន Thai Fight ខែក្រោយ​

កីឡា ៖ អ្នកប្រដាល់ល្បីឈ្មោះរបស់កម្ពុជា កែវ រំចង់ នឹងមានវត្តមានប្រកួតនៅសង្វៀនថៃហ្វៃ (Thai Fight) ប្រទេសថៃ នៅខែ មីនា ខាងមុខនេះ ។ ជុំវិញនឹងការលេចឮដំណឹងទៅប្រកួតនៅថៃហ្វៃ (Thai Fight) កែវ រំចង់ បានប្រាប់ថា គាត់នឹងមានវត្តមានប្រកួតនៅថៃហ្វៃ (Thai fight) នៅខែ មិនា ខាងមុខនេះ ។ កីឡាកររូបនេះបន្តថា៖« អាចប៉ះជនជាតិ(បរទេស) តែមិនទាន់ដឹងឈ្មោះអ្វីនៅឡើយទេ៕