បណ្តាញសង្គម

​រថយន្ត​បើក​បុក​មន្ត្រី​ប៉េអឹម​ម្នាក់​ស្លាប់​នៅ​ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ​

ភ្នំពេញ៖បុរសជាមន្ត្រីកងរាជអាវុធហត្ថម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តមិនស្គាល់ម៉ាកបើកបុកគ្នាពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែង។ហេតុការណ៍នេះបានកើតឡើងនៅត្រង់ចំណុចផ្លូវជាតិលេខ ៤ ស្តុប ទំនប់កប់ស្រូវកប់នៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីរំលងអធ្រាត្រចូលថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៨ ។ ជនរងគ្រោះ (សព) មានឈ្មោះ ទីស៊ីដេភេទប្រុសអាយុ២៣ឆ្នាំជនជាតិខ្មែរមុខរបរមន្ត្រីកងរាជអាវុធហត្ថ លើផ្ទៃប្រទេសកាបូលមានឋានន្តរសក្តិព្រិន្ទបាលឯកអត្ថលេខ193805។មានស្រុកកំណើតនៅភូមិតាឯក ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ សាក្សីបានឱ្យដឹងថាដំបូងឡើយគេឃើញម៉ូតូធុនធំម៉ាកXRពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GN.9364បើកបរដោយមន្ត្រីប៉េអឹមម្នាក់ទិសដៅពីកើតទៅលិចយ៉ាងលឿន។លុះមកដល់ចំណុចកើតក៏បានបុកជាមួយនឹងរថយន្តមិនស្គាល់ម៉ាកហើយរថយន្តក៏បានបត់ត្រឡប់ក្រោយជិះគេចបាត់។នៅសល់តែជនរងគ្រោះដេកផ្កាប់មុខទៅនឹងថ្នល់បណ្តាលឱ្យបែកថ្ងាសចេញខួរស្លាប់ភ្លាមៗ។ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង៕