Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/bmcradio.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/bmcradio.org/templates/as002035free/component.php on line 23

នាវា​ផ្ទុក​យន្តហោះ​ចិន​ធ្វើដំណើរ​កាត់​តាម​កោះ​តៃវ៉ាន់ ខណៈ​ភាព​តានតឹង​កើនឡើង​

  • បោះពុម្ព

ក្រសួងការពារជាតិកោះតៃវ៉ាន់បាននិយាយថា នាវាផ្ទុកយន្តហោះមួយរបស់ចិនបានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃពុធ ទី១៧ មករា ស្របពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងបង្កើនការគាបសង្កត់ទៅលើគូប្រឆាំងប្រកាន់លទ្ធិប្រជាធិបតេយ្យរបស់ខ្លួន គឺ កោះតៃវ៉ាន់។ ការធ្វើដំណើរឆ្លងកាត់របស់នាវាចិននេះ បានកើតឡើង គឺប៉ុន្មានសប្តាហ៍បន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃអ៊ីង វេន បានព្រមានប្រឆាំងនឹងអ្វីដែលលោកស្រីបានហៅថា ការពង្រីកកម្លាំងយោធារបស់ចិនដោយបង្កើនសមយុទ្ធកងទ័ពអាកាសនិងជើងទឹកនៅជុំវិញកោះនេះ ចាប់តាំងពីលោកស្រីឡើងកាន់អំណាចកាលពីខែឧសភាឆ្នាំ២០១៦ ។ រដ្ឋាភិបាលក្រុងប៉េកាំងចាត់ទុកកោះដែលគ្រប់គ្រងដោយខ្លួនឯងនេះថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ដែលនឹងត្រូវបានបង្រួបបង្រួមឡើងវិញ នៅពេលណាមួយនោះ ។ ទំនាក់ទំនងរវាងតៃវ៉ាន់និងចិន មានភាពអាក្រក់កាន់តែខ្លាំងឡើងៗ នៅពេលដែល លោកស្រី សៃ បដិសេធមិនទទួលស្គាល់កោះតៃវ៉ាន់ គឺជាផ្នែកមួយនៃ “ប្រទេសចិនតែមួយ”។ នាវាផ្ទុកយន្តហោះចិននេះ បានបណ្តាលឱ្យមានការភ្ញាក់ផ្អើលនៅតៃវ៉ាន់ នៅពេលវាបានចូលច្រកសមុទ្រដែលបែងចែកកោះតៃវ៉ាន់និងចិននេះជាលើកទីមួយ កាលពីខែមករាកាលពីឆ្នាំមុន ដែលត្រូវបានគេមើលឃើញថា ជាការបង្ហាញកម្លាំងដោយក្រុងប៉េកាំង។ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា នាវាផ្ទុកយន្តហោះ Liaoning របស់ចិននេះ និងនាវាអមដំណើរជាច្រើនគ្រឿងទៀត បានចូលតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ កាលពីព្រឹកថ្ងៃពុធ ហើយចាកចេញនៅថ្ងៃត្រង់ នៅថ្ងៃដដែលនោះ៕