បណ្តាញសង្គម

ហ៊ានស៊ី ហ៊ាន​សង​! បុរស​ម្នាក់​សម្លាប់​មិត្តស្រី ​រួច​ដឹក​សព​ទៅ​ប៉ុស្តិ៍​ប៉ូលិស

ម៉ាឡេស៊ី ៖ បុរសម្នាក់បានលើកដៃចាក់សម្លាប់មិត្តស្រីរបស់ខ្លួន រួចបើករថយន្តដឹកសពទៅកាន់ប៉ុស្តិ៍ប៉ូលិស និងចូលខ្លួនសារភាពអំពីអំពើមនុស្សឃាតរបស់ខ្លួន ដោយសារតែខឹងនាងច្រានចោលសំណើរៀបការ និងនិយាយថា នាងចង់រៀបការជាមួយបុរសផ្សេង។ យោងតាម The Star បានរាយការណ៍ថា អំពើមនុស្សឃាតដោយចេតនានេះត្រូវបានឃាតករវ័យ៣៧ឆ្នាំរូបនោះសារភាពថា រូបគេបានសម្លាប់មិត្តស្រីរបស់ខ្លួនឈ្មោះ D. Tharani ដោយសារតែខឹងនាងច្រានចោលសំណើរៀបការ និងនិយាយថា នាងចង់រៀបការជាមួយបុរសផ្សេង។ ដោយពុំអាចទទួលយកបានការបដិសេធនេះ ជនរូបនេះក៏សម្រេចសម្លាប់នាង ដោយប្រើកាំបិតចាក់ត្រង់កយ៉ាងសាហាវ ។ ក្នុងរយៈពេលពីរបីថ្ងៃកន្លងមកនេះព័ត៌មានខាងលើនេះបានបង្ករលកកំហឹងយ៉ាងខ្លាំងក្លា ពីសំណាក់ប្រជាជននៅទូទាំងប្រទេសម៉ាឡេស៊ី។ បុរសរូបនោះបានដឹកសាកសពមិត្តស្រីខ្លួនទៅកាន់ប៉ុស្តិ៍ប៉លិស Damansara និងដើរចូលទៅកាន់កន្លែងទទួលភ្ញៀវ និងសារភាពពីអំពើឃោរឃៅរបស់ខ្លួន ក្នុងសភាពគ្មានទុក្ខព្រួយ ឬជាមនុស្សសរសៃប្រសាទនោះឡើយ៕