បណ្តាញសង្គម

ចិន​ព្រមាន​ចាត់វិធានការ​ភ្លាមៗ បើ​ឥណ្ឌា​បញ្ជូន​កងទ័ព​ចូល​ប្រទេស​ម៉ា​ល់​ឌី​វ​

បញ្ជូនកងទ័ពទៅចូលក្នុងប្រទេសម៉ាល់ឌីវ ខណៈដែលការព្រមានធ្វើឡើងចំពេលមានវិបត្តិនយោបាយនៅម៉ាល់ឌីវចាប់ផ្តើមកាលពីដើមខែនេះ បន្ទាប់ពីតុលាការជាន់ខ្ពស់បានបដិសេធការផ្តន្ទាទោសអ្នកនយោបាយប្រឆាំងធំក្នុងប្រទេសនេះ។ ក្នុងវិចារណកថា មួយនៅក្នុងកាសែត Global Times ដែលគ្រប់គ្រងដោយរដ្ឋចិនបានសរសេរថា "ប្រទេស ឥណ្ឌាគួរតែអត់ធ្មត់" ។ បើគ្មានការផ្តល់អំណាចពីអង្គការសហប្រជាជាតិនោះទេ វានឹងគ្មានហេតុផលត្រឹមត្រូវសម្រាប់ប្រើប្រាស់កងកម្លាំងប្រដាប់អាវុធធ្វើអន្តរាគមន៍នោះដែរ។ កាសែតបញ្ជាក់ថា "ប្រទេសចិននឹងមិនជ្រៀតជ្រែកនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ម៉ាល់ឌីវនោះទេ ប៉ុន្តែនោះមិនមែនមានន័យថា ក្រុងប៉េកាំងនឹងអង្គុយនៅស្ងៀមស្ងាត់នោះដែរ នៅពេលដែលក្រុងញូវដេលីរំលោភទៅលើគោលការណ៍។ ប្រសិនបើប្រទេសឥណ្ឌាបញ្ជូនកងទ័ពទៅឱ្យប្រទេស ម៉ាល់ឌីវតែម្នាក់ឯងនោះ ប្រទេសចិននឹងចាត់វិធានការ ដើម្បីបញ្ឈប់រដ្ឋាភិបាលទីក្រុងញូវដេលីភ្លាម។ ឥណ្ឌាមិនគួរមើលស្រាលការ ជំទាស់របស់ ចិនចំពោះអន្តរាគមន៍យោធាឯកតោភាគីនោះទេ។ សូមបញ្ជាក់ថា តុលាការជាន់ខ្ពស់បានបដិសេធការផ្តន្ទាទោស ទៅលើមេដឹកនាំគណបក្សប្រឆាំង និងអតីតប្រធានាធិបតី ដែលបាននិរទេសចេញពី ប្រទេសគឺលោក Mohammed Nasheed និងបានបញ្ជាឱ្យប្រគល់អសនៈដល់សមាជិកសភា ១២នាក់ដែលត្រូវបានគេដកហូតនោះមកវិញ។ ប៉ុន្តែប្រធានាធិបតីលោក Abdulla Yameen បានច្រានចោលសេចក្តីសម្រេចរបស់តុលាការបានដាក់រដ្ឋក្នុងភាពអាសន្ន ហើយក៏បានចាប់ ខ្លួនមេបញ្ជាការតុលាការកំពូលពីរនាក់៕