បណ្តាញសង្គម

នាវាចម្បាំងមហាយក្ស​ចិន​១១​គ្រឿង​ធ្វើដំណើរ​ចូល​មហាសមុទ្រ​ឥណ្ឌា​ខាងកើត​

ឥណ្ឌា ៖ ស្របពេលមានវិបត្តិធម្មនុញ្ញក្នុងប្រទេសម៉ាល់ឌីវ ដែលក្នុងពេលបច្ចុប្បន្ននេះកំពុងតែស្ថិតនៅក្រោមភាពអាសន្ន នាវាចម្បាំងចិនចំនួន១១គ្រឿងត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរចូលទៅមហាសមុទ្រ ឥណ្ឌាខាងកើតនៅក្នុងខែនេះ។ គេហទំព័រព័ត៌មានចិន Sina.com.cn បាននិយាយថា កងនាវាពិឃាត នាវាចម្បាំងតិចបំផុតមួយគ្រឿង នាវាដឹកជញ្ជូនបើកបានទាំងក្នុងទឹកនិងលើគោក ទម្ងន់៣០ពាន់តោនមួយគ្រឿង និងនាវាដឹកគ្រឿងផ្គត់ផ្គង់ចំនួន៣គ្រឿង បានចូលទៅក្នុងដល់មហាសមុទ្រឥណ្ឌា ប៉ុន្តែមិនប្រាប់ពីពេលដែលនាវាចម្បាំងទាំងនេះ ត្រូវបញ្ជូនទៅ ឬក៏នឹងស្ថិតនៅយូរប៉ុណ្ណានោះទេ។ ការប្រកួតប្រជែងគ្នា សម្រាប់ឥទ្ធិពលក្នុងប្រទេសម៉ាលឌីវ រវាងមហាយក្សឥណ្ឌានិងចិន ដែលជាសត្រូវ ចាស់នឹងគ្នា តាមសេចក្តីរាយការណ៍ បានក្លាយជាជាក់ស្តែងឡើង បន្ទាប់ពីលោកប្រធានាធិបតីនៃ ប្រទេសម៉ាលឌីវ លោក Abdulla Yameen បានចុះហត្ថលេខាលើគោលគំនិត ក្រវ៉ាត់ផ្លូវរបស់ទីក្រុងប៉េកាំង ដើម្បីកសាងការតភា្ជប់ផ្នែកពាណិជ្ជកម្ម និងគមនាគមន៍ នៅទៅទាំងអាស៊ីនិងលើសពីនោះ៕