បណ្តាញសង្គម

តួ​ក​គីស​ម្រេច​បញ្ជូន​កង​កុម្ម៉ង់ដូ​ពិសេស​ទៅកាន់​ទឹកដី Afrin ប្រទេស​ស៊ី​រី​

អង់ការ៉ា ៖ ទីភ្នាក់ងារសារព័ត៌មាន Russian Today នៅព្រឹកនេះបានឲ្យដឹងថា រដ្ឋាភិបាលតួកគីបានបញ្ជូនកងកម្ម៉ង់ដូពិសេសរបស់ខ្លួន ទៅកាន់ទីក្រុងអាហ្វ្រីន (Afrin) នៃភាគខាងជើងប្រទេសស៊ីរី ដើម្បីត្រៀមបើកប្រតិបត្តិការវាយលុកថ្មីមួយ ប្រឆាំងនឹងក្រុមឧទ្ទាមឃើដ YPG។ យោងតាមប្រព័ន្ធផ្សព្វផ្សាយតួកគី កងកម្ម៉ង់ដូពិសេសតួកគីបានចាកចេញពីខេត្ត គីលីស (Kilis) និងខេត្ត ហាថាយ (Hatay) នៃភាគខាងត្បូងប្រទេសតួកគី ដោយឆ្លងកាត់ព្រំដែនចូលទៅកាន់ប្រទេសស៊ីរី។ កងកម្ម៉ង់ដូនេះត្រូវបានគេរំពឹងថា នឹងចូលទៅកាន់កាប់ ភូមិ និងតំបន់ដែលកងទ័ពតួកគីវាយដណ្ដើមបាន ពីក្រុមឧទ្ទាមឃើដ YPG៕