បណ្តាញសង្គម

មនុស្ស​១០​នាក់​ស្លាប់​និង​ច្រើន​នាក់​រងរបួស​ដោយ​គ្រោះថ្នាក់​រថភ្លើង​បុក​គ្នា​នៅ​អេ​ហ្ស៊ី​ប​

ក្រសួងសុខាភិបាលអេហ្ស៊ីបបាននិយាយថា មនុស្សយ៉ាងតិចណាស់ចំនួន១០នាក់បានស្លាប់និង១៥នាក់បានរងរបួសកាលពីថ្ងៃពុធទី២៨កុម្ភៈ នៅពេលរថភ្លើងចំនួន២បានបុកគ្នានៅប្រទេសអេហ្ស៊ីប។ ក្រសួងសុខាភិបាលនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រោះថ្នាក់រថភ្លើងនេះបានកើតឡើងរវាងរថភ្លើងដឹកទំនិញនិងរថភ្លើងអ្នកដំណើរ នៅខេត្តបេហៃរ៉ា ភាគខាងជើងនៃប្រទេសអេហ្ស៊ីប។ មូលហេតុនៃគ្រោះថ្នាក់នេះមិនត្រូវបានគេដឹងភ្លាមៗនោះទេ ប៉ុន្តែ វាបានកើតឡើង តែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីមនុស្ស៤១ នាក់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់រភ្លើងបុកគ្នា នៅជិតទីក្រុងអាឡិចសាន់ឌ្រា កាលពីខែសីហា៕