បណ្តាញសង្គម

ពួកឧទ្ទាម​ស៊ី​រី​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី​មួយគ្រឿង​នៅ​ភាគ​ខាងជើង​ប្រទេស​

ស៊ីរី ៖ ពួកឧទ្ទាមស៊ីរីបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿងនៅភាគខាងជើងប្រទេសស៊ីរីកាលពីថ្ងៃសៅរ៍ ហើយយន្ដហោះនេះត្រូវបានគេកំណត់គោលដៅថា ស្ថិតនៅក្នុងខេត្តអ៊ីដលីបជាកន្លែងដែលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា។ វីដេអូមួយដែលបានបង្ហោះទៅប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា អ្នកបើកយន្តហោះបានគេចចេញដោយប្រើប្រាស់ឆ័ត្រយោងមួយប៉ុន្តែយោងទៅតាមក្រសួងការពារជាតិរបស់រុស្ស៊ីបានឲ្យដឹងថា រូបគាត់ត្រូវបានចាប់ខ្លួននិងសម្លាប់ក្នុងអំឡុងពេលនៃការប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធនោះផងដែរ។ ក្រុងម៉ូស្គូបាននិយាយថា ខ្លួនបានសងសឹកភ្លាមៗបន្ទាប់ពីមានការវាយប្រហារតាមអាកាសដែលបានសម្លាប់សកម្មប្រយុទ្ធជាង៣០ នាក់នៅក្នុងតំបន់ដូចគ្នាដែលយន្តហោះនោះត្រូវបានទម្លាក់។ ចំណែកក្រុមឧទ្ទាមអះអាងថា ពួកគេបានទម្លាក់យន្តហោះរុស្ស៊ីព្រោះវាបានតម្រង់គោលដៅក្បួនរថយន្តស៊ីវិលដែលគេចចេញតាមបណ្តោយមហាវិថីធំមួយដោយសម្លាប់ជនស៊ីវិល៧ នាក់ និងរងរបួសច្រើនទៀត។ សូមជម្រាបថា ចាប់តាំងពីប្រទេសរុស្ស៊ីបានចូលរួមសង្គ្រាមជាមួយរដ្ឋាភិបាលស៊ីរីក្នុងឆ្នាំ២០១៥ មកពួកឧទ្ទាមបានបាត់បង់ការគ្រប់គ្រងតំបន់ជាច្រើនប៉ុន្តែទោះជាយ៉ាងណាពួកគេនៅតែបន្តរក្សាទីបញ្ជាការរឹងមាំមួយនៅ ខេត្ត Idlib៕