បណ្តាញសង្គម

ឪពុកម្តាយ​ឥណ្ឌា ត្រូវបាន​ដាក់គុក ដោយសារ​ឱ្យ​កូនក្មេង​បើករថយន្ត​

ឪពុកម្តាយរបស់ក្មេងជំទង់អាយុ១០នាក់ម្នាក់ ត្រូវបានផ្តន្ទាទោសឱ្យជាប់គុកចំនួនមួយថ្ងៃដោយសារអនុញ្ញាតឱ្យកូនរបស់ពួកគេបើកបរនៅទីក្រុង ហាយដឺរ៉ាបាដ ភាគខាងត្បូងនៃប្រទេសឥណ្ឌា។ ប៉ូលិសបាននិយាយថា ឪពុកម្តាយចំនួន៣៥នាក់ បានជាប់ទោសមួយថ្ងៃនៅក្នុងគុកកាលពីខែមុន ចំពោះទោសកំហុសដូចគ្នានេះ។ ឪពុកម្តាយនេះបានប្រាប់ទូរទស្សន៍ BBC ថាពួកគេមិនដឹងអំពីច្បាប់ដែលនិយាយថា ពួកគេនឹងត្រូវទទួលខុសត្រូវចំពោះការអនុញ្ញាតឱ្យអនីតិជនបើកបរនោះទេ។ ប៉ូលិសបាននិយាយថា នេះគឺជាផ្នែកមួយនៃយុទ្ធនាការរបស់ទីក្រុងនេះដើម្បីកាត់បន្ថយការបើកបរដោយអ្នកបើកដែលមិនទាន់គ្រប់អាយុ។ មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់បាននិយាយថា លោកសង្ឃឹមថាការចំណាយពេល១ឬ ២ ថ្ងៃនៅក្នុងពន្ធនាគារនឹងលើកទឹកចិត្តឪពុកម្តាយឱ្យគិតពិចារណាជាមុន មុននឹងអនុញ្ញាតឱ្យកុមារប្រើរថយន្តរបស់ពួកគេ៕