បណ្តាញសង្គម

រុស្ស៊ី ស៊ី​រី វាយប្រហារ​លើ​ជំរុំ​ភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​ដែល​កាន់កាប់​ដោយ អាយ អេស​ អាយ អេស

ស៊ីរី ៖ កងកម្លាំងប្រទេសរុស្ស៊ី និងប្រទេសស៊ីរីបានរួមគ្នាបើកការវាយប្រហារលើជំរុំភៀសខ្លួនរបស់ជនជាតិប៉ាឡេស្ទីននៅភាគខាងត្បូងនៃរដ្ឋធានី Damascus ប្រទេសស៊ីរី ដែលកាន់កាប់ដោយក្រុមរដ្ឋឥស្លាមជ្រុលនិយម ISIS កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញ។ យោងតាមសារព័ត៌មានអារ៉ាប Al-Masdar បានឲ្យដឹងថា រុស្ស៊ី និងស៊ីរីបានវាយប្រហារទាំងផ្លូវអាកាស និងបាញ់មីស៊ីលទៅលើផ្ទៃដីសំដៅទៅកាន់ជុំរុំភៀសខ្លួនចំនួន៣ មានដូចជាជុំរុំ Yarmouk, Hajar Al-Aswad និង Al-Tadamon។ សារព័ត៌មានដដែលបញ្ជាក់ថា ជំរុំ Hajar Al-Aswad ត្រូវបានកងកម្លាំងប្រទេសទាំង២រឹបអូសយកពីក្រុម ISIS មកកាន់កាប់វិញហើយ៕