Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/bmcradio.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/bmcradio.org/templates/as002035free/component.php on line 23

ស៊ី​រី​ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ថ្មី​តាម​ជាយ​ទីក្រុង​ដា​ម៉ាស់

  • បោះពុម្ព

ម៉ូស្គូ ៖ តាមទីភ្នាក់ងារសារព័ត៌មាន Sputnik បានរាយការណ៍ថា កងទ័ពស៊ីរីបានដំឡើង និងដាក់ឲ្យដំណើរការនូវប្រព័ន្ធមីស៊ីលថ្មីមួយ នៅតាមជាយក្រុងដាម៉ាស់ ក្រោយមានការវាយប្រហារជាបន្តបន្ទាប់ ពីកងយន្តហោះអ៊ីស្រាអែល។ ប្រព័ន្ធមីស៊ីលថ្មីនេះឈ្មោះថា Golan-1000 គឺចង់សំដៅលើតំបន់ Golan ដែលត្រូវបានអ៊ីស្រាអែលដណ្ដើមយកទៅកាន់កាប់អំឡុងឆ្នាំ១៩៦៧ ក្នុងសង្គ្រាម០៦ថ្ងៃ ជាមួយបណ្តាប្រទេសអារ៉ាប់។ Golan-1000 ត្រូវដាក់ឱ្យដំណើរការ និងស្ថិតនៅក្រោមការគ្រប់គ្រង របស់កងពលធំរថក្រោះលេខ ០៤ នៃកងទ័ពស៊ីរី ហើយវាត្រូវបំពាក់លើរថក្រោះ T-72។ ប្រព័ន្ធមីស៊ីលនេះមានគ្រាប់មីស៊ីលចំនួន០៣ ក្នុងនោះមីស៊ីលមួយគ្រាប់មានប្រវែង ៥០០មីលីម៉ែត្រ និងទម្ងន់ ៥០០គីឡូក្រាម។ ការដំឡើងប្រព័ន្ធមីស៊ីល Golan-1000 របស់កងទ័ពស៊ីរីនេះទៀតសោត កើតមានឡើងនៅចំពេលអ៊ីស្រាអែល កំពុងបង្កើនសកម្មភាពយោធានៅស៊ីរី តាមរយៈការវាយប្រហារតាមផ្លូវអាកាស លើក្រុមអ្នកប្រយុទ្ធអ៊ីរ៉ង់ និងកងកម្លាំងស្ម័គ្រស្មោះនឹងប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាស្សាដ៕