Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/bmcradio.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/bmcradio.org/templates/as002035free/component.php on line 23

ជនអន្តោប្រវេសន៍​៥​នាក់​ស្លាប់​និង​ជាង​១០០​នាក់​ត្រូវបាន​ជួយសង្គ្រោះ​នៅ​ឯនាយសមុទ្រ​លី​ប៊ី​

  • បោះពុម្ព

មន្ត្រីកងទ័ពជើងទឹករបស់ប្រទេសលីប៊ីបានប្រាប់សារព័ត៌មានAFPថា សាកសពជនអន្តោរប្រវេសន៍៥ នាក់ត្រូវបានរកឃើញខណៈពេលដែលមនុស្សជាង១០០នាក់ត្រូវបានជួយសង្គ្រោះបន្ទាប់ពី ទូករបស់ពួកគេបានលិចនៅឯនាយឆ្នេរសមុទ្រលីប៊ីកាលពីថ្ងៃចន្ទ។ លោក Rami Ghommeidh បាននិយាយថាក្រុមអ្នកសង្គ្រោះលីប៊ីបានចំណាយពេល៣ម៉ោងដើម្បីទៅដល់ទូកដែលលិចនោះ ។ អ្នកនៅរស់ម្នាក់បាននិយាយថា”នៅពេលដែលយើងទៅជិតក្រុមអ្នកជួយសង្គ្រោះអ៊ីតាលីពួកគេមិនសង្គ្រោះយើងទេ ដូច្នេះយើងរង់ចាំនៅទីនោះ សម្រាប់ការជួយសង្គ្រោះពីកងទ័ពជើងទឹកលីប៊ី”។ លោក Rami Ghommeidh មិនបានបញ្ជាក់អំពីអត្តសញ្ញាណក្រុមជនរងគ្រោះនោះទេ ដោយបានបញ្ជាក់ថាមនុស្ស៥នាក់ស្លាប់និង ១១៧នាក់នៅរស់ ដោយរួមទាំងស្រីនិងកុមារច្រើននាក់។ លោកបាននិយាយថា ពួកគេត្រូវបាននាំយកទៅទីក្រុងTripoli ប្រទេសលីប៊ី បន្ទាប់ពីត្រូវបានសង្គ្រោះ។ ប្រទេសលីប៊ីគឺជាចំណុចចាប់ផ្តើមចេញដំណើរដ៏សំខាន់សម្រាប់ជនអន្តោប្រវេសន៍រាប់ពាន់នាក់ដែលសង្ឃឹមថាអាចទៅដល់អឺរ៉ុប ទោះបីជាមនុស្សរាប់រយនាក់បានលង់ទឹកស្លាប់ក្នុងមួយឆ្នាំៗ ក្នុងពេលព្យាយាមធ្វើដំណើរតាមផ្លូវសមុទ្រក៏ដោយ។រហូតមកដល់ឆ្នាំនេះមានមនុស្សប្រហែល៤០.០០០នាក់បានរស់រានមានជីវិតពីការឆ្លងកាត់សមុទ្រនេះ ខណៈដែលជាង៨០០នាក់បានស្លាប់ឬបាត់ខ្លួន ។ នេះបើយោងតាមភ្នាក់ងារជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ៕