Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/bmcradio.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/bmcradio.org/templates/as002035free/component.php on line 23

ដូ​ណា​ល់ ត្រាំ ៖​កូរ៉េខាងជើង​បាន​បំផ្លាញចោល​វត្ថុ​៤​ក្នុងចំណោម​វត្ថុ​ធំ​ជាច្រើន​សម្រាប់​ការសាកល្បង​នុយក្លេអ៊ែរ​

  • បោះពុម្ព

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបានអះអាងនៅក្នុងអំឡុងការជួបជុំមួយនៅរដ្ឋMinnesotaថា” រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានកំពុងបន្តអនុវត្តផែនការនៃការលុបបំបាត់អាវុធនុយក្លេអ៊ែរនិងបានបញ្ឈប់អ្វីៗទាំងអស់ដែលយើងចង់ឱ្យពួកគេ បញ្ឈប់”។ លោកបានបន្ថែមថា លោក និង លោក គីម ជុង អ៊ុន មេដឹកនាំកូរ៉េខាងជើងមាន “ការត្រូវគំនិតគ្នាដ៏អស្ចារ្យ” នៅក្នុងកិច្ចជំនួបកំពូលនៅសិង្ហបុរីកាលពីថ្ងៃទី១២ខែមិថុនា។ យោងតាមប្រធានធិបតីអាមេរិកនេះបានឱ្យដឹងថា កូរ៉េខាងជើងបានបំផ្លាញកន្លែងសាកល្បងអាវុធដ៏ធំចំនួន៤កន្លែង ដែលជាគោរពការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការរំលាយចោលអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ ទោះបីជាយ៉ាងក្តី លោក ដូណាល់ត្រាំ មិនបានបញ្ជាក់ច្បាស់កន្លែងណាឬកន្លែងអ្វី ដែលលោកបាននិយាយសំដៅទៅនោះទេ។ ចំពោះអដ្ឋិធាតុទាហានអាមេរិកវិញនោះ កាលពីពេលមុននេះ លោក ដូណាល់ ត្រាំបានបញ្ជាក់ថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានបញ្ជូនមកវិញនូវអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួនចាប់តាំងពីការចប់សង្គ្រាមកូរ៉េឆ្នាំ១៩៥៣ ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំង២នេះ៕