Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/bmcradio.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/bmcradio.org/templates/as002035free/component.php on line 23

អតីត​នាយករដ្ឋមន្ត្រី​ថៃ​យី​ង​ឡាក់​បាត់បង់​ភាព​នៅ​ស្ងាត់ស្ងៀម​ក្រោយ​ភៀសខ្លួន​ចេញពី​ប្រទេស​

  • បោះពុម្ព

អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រីយីងឡាក់ ស៊ីណាវ៉ាតកាលពីថ្ងៃព្រហស្បតិ៍ទី២១មិថុនាបាននិយាយជាសាធារណៈជាលើកដំបូងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមចាប់តាំងពីបានភៀសខ្លួនចេញពីប្រទេសកាលពីខែសីហាឆ្នាំ២០១៧ ក្នុងអំឡុងសវនាការកាត់ទោសលោកស្រីអំពីការធ្វេសប្រហែសការងារ។តុលាការកំពូលក្រោយមកបានរកឃើញថាលោកស្រីមានកំហុសនិងបានសំរេចដាក់គុក៥ឆ្នាំ។ យីងឡាក់ ដែលរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីត្រូវបានទម្លាក់ក្នុងរដ្ឋប្រហារយោធាឆ្នាំ២០១៤ បានបដិសេធការចោទប្រកាន់ជុំវិញការដោះស្រាយរបស់លោកស្រីលើគំរោងទិញស្រូវដែលបណ្តាលអោយរដ្ឋខាតបង់ប្រាក់រាប់ពាន់លានដុល្លារ។ យីងឡាក់បានសរសេរបង្ហោះក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកស្រីថា”នេះជាថ្ងៃដំបូងដែលខ្ញុំប្រារព្វខួបកំណើតនៅបរទេស។ខ្ញុំអរគុណប្រជាជនថៃដែលនៅតែគិតអំពីខ្ញុំ”។ លោកស្រីក៏បានធ្វើបច្ចុប្បន្នភាពរូបថតនៅលើគណនីTwitter និង Instagram ផ្លូវការរបស់លោកស្រីផងដែរ។ ត្រកូលស៊ីណាវ៉ាតនៅតែមានប្រជាប្រិយភាពក្នុងនយោបាយថៃ ទោះជាក្រុមយោធាព្យាយាមកំចាត់វាក្តី។បណ្តាគណបក្សដែលស្និទ្ធនឹងថាក់ស៊ីនតែងទទួលបានជោគជ័យនៅរាល់ការបោះឆ្នោតចាប់តាំងពីឆ្នាំ២០០១ដោយសារតែត្រូវបានអ្នកបោះឆ្នោតក្រីក្រនិយមចូលចិត្ត។ យីងឡាក់បានភៀសខ្លួនចេញពីប្រទេសកាលពីខែសីហាមុន នៅប៉ុន្មានថ្ងៃមុនតុលាការកំពូលសំរេចបណ្តឹងប្រឆាំងលោកស្រី។ប្រភពក្នុងគណបក្សភឿថៃរបស់លោកស្រីបាននិយាយថា លោកស្រីបានភៀសខ្លួនទៅក្រុងឡុងដ៍តាមទីក្រុងឌុយបៃ។ចាប់តាំងពីបានភៀសខ្លួនចេញពីប្រទេស លោកស្រីបានបង្ហាញមុខនៅជាមួយបងប្រុសថាក់ ស៊ីនជារឿយៗក្នុងពេលទៅទស្សនាប្រទេសចិន ជប៉ុន សិង្ហបុរីនិងអាមេរិក៕