បណ្តាញសង្គម

រដ្ឋមន្ត្រីការបរទេស​អាមេរិកនឹង​ទៅ​ជួប​លោក Kim ជាថ្មី​នៅ​ចុង​សប្ដាហ៍​នេះ

អាមេរិក ៖ ក្រសួងការបរទេសអាមេរិករិកបាននិយាយថាលោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិករិកនឹងធ្វើទស្សនកិច្ចជាថ្មីមួយទៅកាន់កូរ៉េខាងជើងនៅថ្ងៃអាទិត្យ សប្ដាហ៍នេះដើម្បីជួបមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ស្ដីពីបញ្ហាការរំលាយនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។

ការប្រកាសនេះកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីកូរ៉េខាងជើងបានលើកឡើងពីការចោទប្រកាន់នៅក្នុងការចរចាដោយនិយាយថាខ្លួននឹងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងសន្ធិសញ្ញាសន្តិភាពទេ។

ក្នុងដំណើរទស្សនកិច្ចនោះដែរលោក Pompeo និងព្យាយាមរៀបចំកិច្ចប្រជុំកំពូលលើកទី២រវាងលោកគីមនិងលោកប្រធានាធិបតីអាមេរិកលោក Donald Trump នឹងធ្វើដំណើរទៅកាន់ប្រទេសអាមេរិចសម្ព័ន្ធមិត្តជប៉ុននិងកូរ៉េខាងត្បូងជាដើម ។

គូរម្លឹកដែរថានេះជាដំណើរទស្សនកិច្ចលើកទី៤ របស់លោក Pompeo ទៅកាន់កូរ៉េខាងជើងខណៈរដ្ឋបាល Trump កំពុងសំឡឹងទៅរកការរំលាយកម្មវីធីនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង។

ចំណែកលោកស្រី Heather Nauert អ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់ក្រុមអ្នកយកព័ត៌មានថា ដំណើរទស្សនកិច្ចលើកទី៤ក្នុងរយៈពេលតិចជាងមួយឆ្នាំ អាចបង្ហាញពីការជឿនលឿនរំលាយកម្មវីធីនុយក្លេអ៊ែរពេញឧបទ្វីបកូរ៉េផងដែរ ៕