បណ្តាញសង្គម

អាមេរិក ប្រកាស​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អន្តរជាតិ​ចំនួន​២

អាមេរិក ៖ រដ្ឋាភិបាល Trump កាលពីថ្ងៃពុធ បានប្រកាសដកអាមេរិកចេញពីកិច្ចព្រមព្រៀងអន្តរជាតិចំនួន២ បន្ទាប់ពីអ៊ីរ៉ង់និងប៉ាឡេស្ទីនបានដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីប្រឆាំងនឹង គោលនយោបាយអាមេរិក។នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកនេះ។

ការប្រកាលដកខ្លួនរបស់អាមេរិកបានធ្វើឡើងកាលពីថ្ងៃពុធ បន្ទាប់ICJ ប្រគល់ជ័យជម្នះដល់ក្រុងតេអេរ៉ង់ដោយបញ្ជាឱ្យសហរដ្ឋអាមេរិក លុបចោលការដាក់ទណ្ឌកម្មមួយចំនួនប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ជាពិសេសគឺទណ្ឌកម្មទាំងឡាយណាដែលប៉ះពាល់ដល់កិច្ចការ មនុស្សធម៌ និងសុវត្ថិភាពអាកាសចរណ៍ស៊ីវិល។

ក្នុងនោះដែរទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Bolton បានរិះគន់តុលាការកំពូលរបស់អង្គការសហប្រជាជាតិថាជា “នយោបាយនិងមិនមានប្រសិទ្ធិភាព” ខណៈដែលលោកបានប្រកាសថាសហរដ្ឋអាមេរិកនឹងពិនិត្យមើលឡើងវិញនូវកិច្ចព្រមព្រៀងអន្តរជាតិទាំងអស់ចំពោះការកាត់សេចក្តីដោយ ICJ ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងចំនួន០២ ដែលសហរដ្ឋអាមេរិកប្រកាសដកខ្លួន ក្នុងនោះរួមមានកិច្ចព្រមព្រៀងមិត្តភាពឆ្នាំ១៩៥៥ និងកិច្ចព្រមពៀងស្ដីពីពិធីសារបន្ថែម ដែលស្ថិតនៅក្រោមអនុសញ្ញាទំនាក់ទំនងការទូតទីក្រុងវីយ្យែន ឆ្នាំ១៩៦១៕