បណ្តាញសង្គម

កោះតៃវ៉ាន់នៅតែ​បញ្ជាទិញអាវុធ​ពីអាមេរិក ដែលមាន​តម្លៃជាង៣៣០លានដុល្លារ ទោះបីជា​ត្រូវចិនគំរាមយ៉ាង​ក៏ដោយ!

(តៃប៉ិ)៖ កោះតៃវ៉ាន់កំពុងបញ្ជាទិញអាវុធ តាមការកំណត់គោលដៅចំនួន ១៨គ្រឿង សម្រាប់បំពាក់លើយន្ដហោះចម្បាំង F-16 ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងទិញបរិក្ខាយោធាអាមេរិកដែលមានតម្លៃជាង ៣៣០លានដុល្លារ ទោះបីជាទីក្រុងប៉េកាំងបានគំរាមជាច្រើនដងរួចហើយក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែតុលា ឆ្នាំ២០១៨។

ជុំវិញគំរោងទិញអាវុធនេះ ក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin អាវុធកំណត់គោលដៅ ឬគេស្គាល់ជាភាសាអង់គ្លេសថា Sniper Advanced Targeting Pod (ATP) គឺជាប្រភេទអាវុធដែលបំពាក់លើយន្ដហោះចម្បាំង ដោយវាមានសមត្ថភាពខ្ពស់ ក្នុងការកំណត់គោលដៅ ចាប់សញ្ញារបស់សត្រូវជាមួយប្រព័ន្ធឡាស៊ែរ ព្រមទាំងប្រព័ន្ធ GPS ពាំគ្រាប់មីស៊ីលតម្រង់ទៅរកគោលដៅសត្រូវផងដែរ។

ប៉ុន្តែទន្ទឹមគ្នា ទីក្រុងប៉េកាំងបានសម្ដែងការជំទាស់យ៉ាងខ្លាំងនឹងគំរោងលក់អាវុធអាមេរិកឱ្យកោះតៃវ៉ាន់ ដែលខ្លួនចាត់ទុកជាខេត្តមួយរបស់ចិនតែប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ ចិនក៏បានអំពាវនាវជាច្រើនលើកទៀតផងដែរ ឱ្យទីក្រុងវ៉ាស៊ីនតោនលុបចោលគំរោង នេះដើម្បីទប់ស្កាត់ជម្លោះ ឬភាពតានតឹងផ្ទុះឡើងជាថ្មី។

គួរបញ្ជាក់ថា ក្រសួងការបរទេសអាមេរិកអាវុធជាច្រើនទៀត នៅក្រោមកិច្ចព្រមព្រៀងរវាងអាមេរិក និងតៃវ៉ាន់ គឺមានគោលដៅបំពាក់ ឬជំនួសសម្រាប់យន្ដហោះចម្បាំង F-16, C-130, F-5 និងយន្ដហោះចម្បាំងតៃវ៉ាន់ដទៃទៀត៕