បណ្តាញសង្គម

​មនុស្ស១៨នាក់ស្លាប់ និង១៨៧នាក់រងរបួស ក្នុងគ្រោះថ្នាក់រថភ្លើងរអិលធ្លាក់ផ្លូវនៅកោះតៃវ៉ាន់

(តៃប៉ិក)៖ អាជ្ញាធរតៃវ៉ាន់ នៅថ្ងៃចន្ទនេះ បានឱ្យដឹងថាចំនួនអ្នកស្លាប់នៅក្នុងគ្រោះថ្នាក់រថភ្លើងរអិលធ្លាក់ផ្លូវកាលពីរសៀល ថ្ងៃអាទិត្យ បានកើនដល់១៨នាក់ និង១៨៧នាក់ផ្សេងទៀតរងរបួស ក្នុងនោះមាន១០នាក់របួសធ្ងន់។ នេះបើតាមអាជ្ញាធរផ្លូវដែក តៃវ៉ាន់ដកស្រង់ដោយសារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨។

អាជ្ញាធរផ្លូវដែកតៃវ៉ាន់ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនបានបញ្ជាក់ទៀតថា អ្នកដំណើរសរុប៣៦៦នាក់ បានជិះនៅលើរថភ្លើង ល្បឿនលឿន Puyuma Express នៅពេលដែលរថភ្លើងនេះរអិលធ្លាក់ផ្លូវ ក្នុងដំណើរផ្លូវចេញពីស្ថានីយរថភ្លើង Shulin ទៅកាន់
ស្ថានីយរថភ្លើង Taitung។

ប៉ុន្តែមកទល់នឹងពេលនេះ អាជ្ញាធរមិនទាន់អាចបញ្ជាក់ពីមូលហេតុនៃគ្រោះថ្នាក់នេះនៅឡើយទេ ខណៈពួកគេកំពុងបើកការស៊ើប អង្កេត ហើយប្រតិបត្តិការជួយសង្រ្គោះនៅតែបន្តធ្វើឡើងនៅឡើយ៕