បណ្តាញសង្គម

ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម ចូលរួមពិធីបុណ្យវប្បធម៌ព្រះពុទ្ធសាសនាសិនជិកលើកទី១០ នៅវត្តហុងហ្វាសិនជិន ប្រទេសចិន (Video inside)

(សិនជិន-ចិន)៖ លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ អញ្ជើញចូលរួមក្នុងពិធីបុណ្យវប្បធម៌ព្រះពុទ្ធសាសនាសិនជិកលើកទី១០ និងពិធីប្រកាសបង្កើតអគ្គលេខាធិការដ្ឋានសន្និសីទតុមូលព្រះពុទ្ធសាសនាសិនជិន ស្តីពីកិច្ចប្រជុំតុមូលសិនជិនព្រះពុទ្ធសាសនាសមុទ្រចិនខាងត្បូងលើកទី៣ ដែលបានប្រារព្ធធ្វើនៅវត្តហុងហ្វា ក្រុងសិនជិន នៃសាធារណៈប្រជាមានិតចិន។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកគ្រូ ម៉ាសស្ទ័រ យិន សុន (Master YIN SHUN ) អនុប្រធានសមាគមមជ្ឈិមព្រះពុទ្ធសាសនាចិន ប្រធានសមាគមន៍ព្រះពុទ្ធសាសនាទីក្រុងសេនហ្សេន និងជាចៅអធិការវត្តសេនហ្សេនហុងហ្វា ក្នុងនោះក៏មានការយាងចូលរួមពីសំណាក់សម្តេចសង្ឃជាន់ខ្ពស់ទាំងពីរនិកាយ នៃកម្ពុជា រួមទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ នៃប្រជាជនចិនប្រមាណជាង១,០០០អង្គ\នាក់។

សូមជម្រាប កិច្ចប្រជុំតុមូល ស្តីពីពុទ្ធសាសនាសមុទ្រចិនខាងត្បូងដំបូងគេ ត្រូវបានធ្វើឡើងនៅខែតុលា ឆ្នាំ២០១៦ ក្រោមគំនិតផ្តួចផ្តើមរបស់អនុប្រធានសមាគមពុទ្ធសាសនាចិននិងជាចៅអធិការវត្ត Shenzhen Hongfa ព្រះគ្រូយិន ស៊ុន។

ព្រះគ្រូ យិន ស៊ុន បានស្នើនូវគំនិតផ្តួចផ្តើតដូចជា ការអភិវឌ្ឍនៃ (ទិន្នន័យពុទ្ឋសាសនាសមុទ្រខាងត្បូង) ការបង្កើតមូលនិធិផ្លូវសូត្រសមុទ្រចិតខាងត្បូង និង (វិទ្យាស្ថានស្រាវជ្រាវវប្បធម៌សមុទ្រខាងត្បូង) និងកិច្ចប្រជុំប្រចាំឆ្នាំតុមូលព្រះពុទ្ធសាសនាសមុទ្រចិនខាងត្បូង។

សហគមន៍ពុទ្ធសាសនានៅតំបន់សមុទ្រចិនខាងត្បូងគួរតែសម្រេចបាននូវភាពចម្រុងចម្រើនរួមគ្នាក្នុងការការពារ សុខុមាលភាពរបស់ប្រជាជននៅក្នុងតំបន់។ ការរៀបចំកិច្ចប្រជុំតុមូលរបស់អ្នកកាន់ព្រះសាសនានៅសមុទ្រចិនខាងត្បូងធ្វើឡើងឲ្យបានទៀងទាត់៕