បណ្តាញសង្គម

ព្យុះស៊ីក្លូនកំណាចព្យុះ​ Gaja វាយប្រហារ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា​ច់ជីវិតមនុស្ស៣៣នាក់

ញូដេលី ៖ ខ្យល់បោកបក់ដ៏ខ្លាំងក្លាបានផ្ដួលរំលំដើមឈើ បំផ្លាញផ្ទះសម្បែង និងបានសម្លាប់មនុស្សចំនួន៣៣នាក់ ថែមទាំងបង្ខំឲ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនទៅកាន់ទីសុវត្ថិភាពនៅពេលដែលព្យុះស៊ីក្លូន Gaja បានបក់ចូលក្នុងឆ្នេរសមុទ្រភាគខាងកើតប្រទេសឥណ្ឌាកាលពីថ្ងៃសុក្រ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia។ ព្យុះស៊ីក្លូន Gaja ដែលមានកម្លាំងខ្យល់១២០គីឡូម៉ែត្រក្នុងមួយម៉ោង បានធ្វើដំណើរមករដ្ឋ Tamil Nadu បន្ទាប់ពីពីវាបានបោកបក់ដល់ឆ្នេរភាគខាងកើតឥណ្ឌាកាលពីថ្ងៃសុក្រកន្លងទៅ ហើយដើមឈើរាប់ពាន់ដើមបានដួលរលំ លំនៅឋានជាច្រើនខ្នងត្រូវបានបំផ្លិចបំផ្លាញ ខណៈប្រជាជនឥណ្ឌាខ្ទង់ម៉ឺននាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនទៅកាន់ទីជម្រកសុវត្ថិភាព។ ក្នុងចំណោមអ្នកស្លាប់រួមមានបុរស២០នាក់ ស្រ្តី១១នាក់ និងកុមារ០២នាក់ ដោយក្រុមគ្រួសារនៃជនរងគ្រោះម្នាក់ៗនឹងទទួលបានថវិកាឧបត្ថម្ភចំនួន១៤,០០០ដុល្លារ។ Gaja គឺជាព្យុះកំណាចទីពីរហើយ ដែលបានវាយលុកលើតំបន់ឆ្នេរភាគខាងកើត នៃប្រទេសឥណ្ឌា នៅមួយរយៈចុងក្រោយនេះ បន្ទាប់ពីព្យុះស៊ីក្លូន Titli ដែលបានបោកបក់លើរដ្ឋ Odisha និងផ្តាច់ជីវិតមនុស្សយ៉ាងតិច០២នាក់កាលពីខែតុលា