បណ្តាញសង្គម

គ្រូៗ​ហុងស៊ុយ​ហុងកុង ទស្សន៍ទាយ​ជោគជតារាសី​មេដឹកនាំ​ពិភពលោក ឆ្នាំ ច​, ដូ​ណា​ល់ ត្រាំ រាសី​ដាក់​ខ្លាំង​ទាំង​សុខភាព និង លុយកាក់

ខណៈដែលតារារាស្ដ្រចិនប្តូរទៅរកឆ្នាំចនៅចុងសប្តាហ៍នេះ គ្រូៗហុងស៊ុយហុងកុងបាននាំគ្នាព្យាករណ៍អំពីជោគជតារាសីសម្រាប់មេដឹកនាំពិភពលោក។ កើតក្នុងឆ្នាំច ឆ្នាំ ១៩៤៦ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រឈមមុខនឹងសំណាងអាក្រក់ជាច្រើន ព្រោះឆ្នាំរបស់គាត់ប្រឆាំងគ្នាជាមួយឆ្នាំឆ្កែធាតុដី ឆ្នាំ ២០១៨។ នេះបើយោងតាមពួកគ្រូហុងស៊ុយហុងកុងលើកឡើងដូច្នេះ។ ហុងស៊ុយ ដែលមានន័យថា “ទឹកនិងខ្យល់” មានឥទ្ធិពលយ៉ាងខ្លាំងនៅអាស៊ី កន្លែងដែលមនុស្សតម្រែតម្រង់ជីវភាពរស់នៅរបស់ពួកគេដោយប្រុងប្រយ័ត្នតាមរយៈការដាក់វត្ថុដូចជាពែងស្រាឬត្បូងនៅក្នុងការិយាល័យនិងផ្ទះដើម្បីបង្កើនសុភមង្គល លាភសំណាង និងទ្រព្យសម្បត្តិរបស់ពួកគេ។ តាមក្បួនហុងស៊ុយ រាល់ព្រឹត្តិការណ៍ទាំងអស់ត្រូវបានបកស្រាយតាមរយៈតុល្យភាពផ្សេងៗគ្នាក្នុងធាតុទាំង៥ដែលបង្កើតចក្រវាល គឺ ធាតុ ដែក ឈើ ទឹក ភ្លើង និងដី។ ថ្ងៃកំណើតរបស់លោកត្រាំ ធ្វើឱ្យគាត់ក្លាយជា “ឆ្កែធាតុភ្លើង” ប៉ុន្តែឆ្នាំ ២០១៨ ជាឆ្នាំ “ឆ្កែធាតុដី” ដែលជាធាតុមិនត្រូវគ្នាឡើយ។ គ្រូហុងស៊ុយឈ្មោះ ធារី ចូវ និយាយថា ធាតុភ្លើងក្នុងឆ្នាំកំណើតរបស់លោកត្រាំ នឹងជះឥទ្ធិពលដល់សុខភាពរបស់គាត់ ខណៈពាក្យសម្តីរបស់គាត់ (ធាតុភ្លើងក៏តំណាងឱ្យសម្តីដែរ) អាចនឹងនាំមកនូវ “បញ្ហា” និងផលវិបាកជាក់ស្តែងជាច្រើន។ លោកស្រី ធារី ចូវ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) ថា “ធាតុទាំង២មានភ្លើងខ្លាំងពេក និងមានដីខ្លាំងពេក ដូច្នេះវានឹងធ្វើឱ្យគាត់ (ត្រាំ) ជួបអតុល្យភាពទ្រព្យសម្បត្តិ”។ លោកស្រីចូវ បានប្រើប្រព័ន្ធ “ផ្កាយហោះ” ដើម្បីធ្វើឱ្យការទស្សន៍ទាយរបស់លោកស្រីផ្អែកលើទីតាំងផ្កាយនីមួយៗ ដោយបានមើលឃើញភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើង ដែលរងឥទ្ធិពលពីផ្កាយលេខ ៥ ដែលជាផ្កាយអាក្រក់។ លោកស្រីក៏បានព្រមានពីហានិភ័យនៃជម្លោះរវាងលោកត្រាំនិងប្រទេសចិនលើបញ្ហាពាណិជ្ជកម្មនិងសេដ្ឋកិច្ចផងដែរ។ លោកស្រីចូវ និយាយថា “ផ្កាយទី ៧ កំពុងធ្លាក់ទៅទិសខាងកើត។ ផ្កាយនេះធ្វើឱ្យប៉ះពាល់ដល់ការប្រាស្រ័យទាក់ទងគ្នា ហើយវាបង្កឱ្យមានការនិយាយដើមគ្នា និងការយល់ច្រឡំ” ។ – “កាតព្វកិច្ចនិងភក្ដីភាព” ហុងស៊ុយជារបស់មិនអាចអត់បាននៅក្នុងទីក្រុងហុងកុង ជាមួយមនុស្សភាគច្រើនស្វែងរកដំបូន្មានពីគ្រូហុងស៊ុយ មុនពេលធ្វើការសម្រេចចិត្តសំខាន់ៗចាប់ពីការជ្រើសរើសថ្ងៃរៀបការរហូតដល់ការជ្រើសរើសផ្ទះថ្មី។ ក្រុមហ៊ុនធំៗក៏ជួលគ្រូហុងស៊ុយផ្ទាល់ខ្លួនផងដែរដើម្បីពិគ្រោះយោបល់អំពីប្លង់ខាងក្នុងការិយាល័យ និងផ្ដល់ដំបូន្មានក្នុងការវិនិយោគ។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនឈ្មួញកណ្តាល CLSA បានចេញសន្ទស្សន៍ហុងស៊ុយរបស់ខ្លួន ដោយព្យាករណ៍ពីអ្វីដែលនឹងកើតឡើងក្នុងរយៈពេល ១២ ខែខាងមុខសម្រាប់ពិភពលោក។ ក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុននេះព្យាករណ៍ថា វិស័យទាក់ទងនឹងអ៊ីនធឺណេត ឧបករណ៍ប្រើប្រាស់ និងបច្ចេកវិជ្ជា នឹងរកស៊ីទទួលទានកាក់កបសម្បើមណាស់។ វិស័យទាំងនេះត្រូវបានចាត់ទុកជាឧស្សាហកម្ម “ទាក់ទងនឹងភ្លើង” ហើយនឹងធ្វើបានល្អបំផុតរវាងខែឧសភា និងកក្កដា។ នេះបើតាមសម្តីគ្រូៗហុងស៊ុយ។ ទោះយ៉ាងណា ជាមួយផ្សារហ៊ុនទីក្រុងហុងកុងឡើងចុះមិនទៀង ពួកគ្រូហុងស៊ុយបានណែនាំឱ្យពួកអ្នកជំនួញប្រកាន់ខ្ជាប់នូវអតិថិជនស្មោះត្រង់បំផុតរបស់ពួកគេ ហើយពួកវិនិយោគិនមិនគួរចំណាយប្រាក់វិនិយោគច្រើនហួសមត្ថភាពពេកទេ។ ក្រៅពីនយោបាយនិងហិរញ្ញវត្ថុ លោកស្រីចូវបានទស្សន៍ទាយឃើញមង្គលការដ៏រីករាយសម្រាប់ព្រះអង្គម្ចាស់ហារីរបស់អង់គ្លេសនិងនាងមេហ្គាន ម៉ាកិល នៅខែឧសភាខាងមុខផងដែរ។ ធាតុដីតំណាងឱ្យព្រះមហាក្សត្រនៅក្នុងប្រក្រតិទិនចិន និងការរួមបញ្ចូលគ្នាជាមួយនឹងភ្លើងទៀនខែឧសភាទៀតសោតនោះ ធាតុទាំង ៥ គឺស្របគ្នាបំផុតសម្រាប់ការប្រារព្ធពិធីរៀបការ៕

កូរ៉េខាងត្បូង​ជួយ​ចេញថ្លៃ​ចំណាយ​ដល់​កូរ៉េខាងជើង​ចំនួន ២,៦ លាន​ដុល្លារ សម្រាប់​ការចូលរួម​កីឡា​អូឡាំពិក​

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថា កូរ៉េខាងត្បូងបានអនុម័តកាលពីថ្ងៃពុធទី១៤កុម្ភៈនូវផែនការទ្រទ្រង់ដល់ការចូលរួមរបស់កូរ៉េខាងជើងនៅក្នុងកីឡាអូឡាំពិករដូវរងាពីមូលនិធិរដ្ឋាភិបាល។ ក្រុមប្រឹក្សាជំរុញការផ្លាស់ប្តូរនិងសហប្រតិបត្តិការកូរ៉េខាងជើងនិងខាងត្បូងបានយល់ព្រមលើការលៃលកទឹកប្រាក់ចំនួន ២,៦ លានដុល្លារដើម្បីរ៉ាប់រងលើការចំណាយរបស់កូរ៉េខាងជើងសម្រាប់ការបញ្ជូនអត្តពលិក អ្នកសម្តែង និងគណៈប្រតិភូរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង មកចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងានៅក្រុងព្យឹងចាងរបស់កូរ៉េខាងត្បូង។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់។ រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងលោក ឆូ ម្យុង យឹន បាននិយាយថា ការចូលរួមរបស់កូរ៉េខាងជើងនៅក្នុងព្រឹត្តិការណ៍នេះបានផ្តល់ឱកាសដើម្បីបង្កើតសន្តិភាពនៅឧបទ្វីបកូរ៉េ។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានដកស្រង់សម្តីលោក ឆូ ម្យុងយឹន ដោយនិយាយថា “ការចូលរួមរបស់គណៈប្រតិភូកូរ៉េខាងជើងក្នុងទម្រង់ផ្សេងៗគ្នាគឺជាឱកាសដ៏ល្អដើម្បីសម្រេចបានគោលដៅរបស់រដ្ឋាភិបាលក្រុងសេអ៊ូលដើម្បីរៀបចំអូឡាំពិកសន្តិភាពនិងក្លាយជាឱកាសដ៏សំខាន់សម្រាប់ភាពសុខដុមរមនាដែលធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងអន្តរកូរ៉េ និងបើកទ្វារសម្រាប់សន្តិភាពនៅឧបទ្វីបកូរ៉េ”។ យោងតាមយ៉ុនហាប់ បញ្ហានៃការជួយចេញថ្លៃចំណាយលើកីឡាប៉ារ៉ាឡាំពិករបស់កូរ៉េខាងជើង នឹងត្រូវសម្រេចនៅឯកិច្ចប្រជុំដាច់ដោយឡែកមួយទៀតរបស់ក្រុមប្រឹក្សានេះ ដែលនឹងធ្វើឡើងនាពេលខាងមុខ៕

 

ចិន​ព្រមាន​ចាត់វិធានការ​ភ្លាមៗ បើ​ឥណ្ឌា​បញ្ជូន​កងទ័ព​ចូល​ប្រទេស​ម៉ា​ល់​ឌី​វ​

បញ្ជូនកងទ័ពទៅចូលក្នុងប្រទេសម៉ាល់ឌីវ ខណៈដែលការព្រមានធ្វើឡើងចំពេលមានវិបត្តិនយោបាយនៅម៉ាល់ឌីវចាប់ផ្តើមកាលពីដើមខែនេះ បន្ទាប់ពីតុលាការជាន់ខ្ពស់បានបដិសេធការផ្តន្ទាទោសអ្នកនយោបាយប្រឆាំងធំក្នុងប្រទេសនេះ។ ក្នុងវិចារណកថា មួយនៅក្នុងកាសែត Global Times ដែលគ្រប់គ្រងដោយរដ្ឋចិនបានសរសេរថា "ប្រទេស ឥណ្ឌាគួរតែអត់ធ្មត់" ។ បើគ្មានការផ្តល់អំណាចពីអង្គការសហប្រជាជាតិនោះទេ វានឹងគ្មានហេតុផលត្រឹមត្រូវសម្រាប់ប្រើប្រាស់កងកម្លាំងប្រដាប់អាវុធធ្វើអន្តរាគមន៍នោះដែរ។ កាសែតបញ្ជាក់ថា "ប្រទេសចិននឹងមិនជ្រៀតជ្រែកនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ម៉ាល់ឌីវនោះទេ ប៉ុន្តែនោះមិនមែនមានន័យថា ក្រុងប៉េកាំងនឹងអង្គុយនៅស្ងៀមស្ងាត់នោះដែរ នៅពេលដែលក្រុងញូវដេលីរំលោភទៅលើគោលការណ៍។ ប្រសិនបើប្រទេសឥណ្ឌាបញ្ជូនកងទ័ពទៅឱ្យប្រទេស ម៉ាល់ឌីវតែម្នាក់ឯងនោះ ប្រទេសចិននឹងចាត់វិធានការ ដើម្បីបញ្ឈប់រដ្ឋាភិបាលទីក្រុងញូវដេលីភ្លាម។ ឥណ្ឌាមិនគួរមើលស្រាលការ ជំទាស់របស់ ចិនចំពោះអន្តរាគមន៍យោធាឯកតោភាគីនោះទេ។ សូមបញ្ជាក់ថា តុលាការជាន់ខ្ពស់បានបដិសេធការផ្តន្ទាទោស ទៅលើមេដឹកនាំគណបក្សប្រឆាំង និងអតីតប្រធានាធិបតី ដែលបាននិរទេសចេញពី ប្រទេសគឺលោក Mohammed Nasheed និងបានបញ្ជាឱ្យប្រគល់អសនៈដល់សមាជិកសភា ១២នាក់ដែលត្រូវបានគេដកហូតនោះមកវិញ។ ប៉ុន្តែប្រធានាធិបតីលោក Abdulla Yameen បានច្រានចោលសេចក្តីសម្រេចរបស់តុលាការបានដាក់រដ្ឋក្នុងភាពអាសន្ន ហើយក៏បានចាប់ ខ្លួនមេបញ្ជាការតុលាការកំពូលពីរនាក់៕

បាញ់ប្រហារ​ក្នុង​សាលារៀន​មួយកន្លែង​នៅ​រដ្ឋ Florida សម្លាប់​មនុស្ស​១៧​នាក់

មេរិក ៖ ខ្មាន់កាំភ្លើងដែលអតីតសិស្សសាលាមួយរូបអាយុ១៩ឆ្នាំ បានបើកការបាញ់ប្រហារបង្កឲ្យ សិស្សចំនួន១៧នាក់ស្លាប់បាត់បង់ជីវិត ស្ថិតនៅក្នុងសាលារៀនមួយកន្លែង ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយមុននេះបន្តិច។ សមត្ថកិច្ចបានឲ្យដឹងថា ករណីបាញ់ប្រហារ ដោយសារខ្មាន់កាំភ្លើងមានគំនុំខឹង ក្រោយពីសាលារៀនបានពិន័យ និងបណ្តេញរូបគេចេញពីសាលា ក៏បានត្រឡប់មកវិញ ហើយបើកការបាញ់ប្រហារតែម្តង។ ខ្មាន់កាំភ្លើងត្រូវបានគេដឹងថា មានឈ្មោះ Nikolaus Cruz ជាសិស្សគ្មានគោរពវិន័យសាលា ហើយត្រូវបានបណ្តេញចេញ។ ទោះបីយ៉ាងណាខ្មាន់កាំភ្លើងត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗផងដែរ៕

ចិន​ដោះលែង​អ្នកទោស​ប្រមាណ​១.៣០០​នាក់​ក្នុងអំឡុង​បុណ្យចូលឆ្នាំថ្មី​

ប៉េកាំង ៖ ក្រសួងយុត្តិធម៌ចិន ហៅកាត់ (MOJ) បានឲ្យដឹងថា អ្នកទោសប្រមាណ១.៣០០នាក់មកពីបណ្តាពន្ធនាគារចំនួន៣០០កន្លែងនៅទូទាំងប្រទេសនឹងត្រូវបានប្រកាសដោះលែងជាបណ្តោះអាសន្ន សម្រាប់ការជួបជុំគ្រួសារនៅក្នុងពេលនៃចូលឆ្នាំប្រពៃណីចិនមកដល់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ។ នៅក្នុងកំណត់ហេតុឲ្យដឹងកាលពីពេលថ្មីៗនេះ ក្រសួងបានតម្រូវឲ្យអាជ្ញាធរយុត្តិធម៌ក្នុងស្រុកដើម្បីជ្រើសរើសអ្នកទោសជាច្រើននាក់ ដែលមានលក្ខណៈសម្បតិ្តល្អ ដែលបានធ្វើការវិនិច្ឆ័យជាក់ស្តែង សម្រាប់ កម្មវិធី និងការបង្កើនបន្តិចម្តង់ៗ បង្កើតនូវយន្តការជាប្រព័ន្ធ និងវិន័យ។ នេះជាផ្នែកនៃការផ្តួចផ្តើមឡើងកាលពីពេលថ្មីៗនេះ ដោយក្រសួងដើម្បីធ្វើការប្រកាសអំពីយន្តការថ្មីឡើងវិញ ដែលបានផ្អាកនៅក្នុងប៉ុន្មានឆ្នាំមកនេះ ដោយពន្ធនាគារភាគច្រើន ដោយសារតែហានិភ័យខ្ពស់មួយចំនួន និងមូលហេតុផ្សេងៗទៀត៕

រកឃើញ​គ្រាប់បែក​សម័យ​សង្គ្រាមលោក​ទី​២​មិនទាន់​ផ្ទុះ​នៅ​អាកាសយានដ្ឋាន​ទីក្រុង​ឡុង​ដ៍

អង់គ្លេស ៖ អាកាសយានដ្ឋាននៅទីក្រុងឡុងដ៍កាលពីថ្ងៃទី១១ កុម្ភៈត្រូវបានបិទផ្អាកដំណើរការក្រោយពីគ្រាប់បែកសម័យសង្គ្រាមលោកទី២ មិនទាន់ផ្ទុះមួយគ្រាប់ត្រូវបានគេរកឃើញ ក្នុងទន្លេ Thames River ដែលស្ថិតនៅក្បែរអាកាសយានដ្ឋាននោះ។ តំបន់រង្វង់២១៤ម៉ែត្រ ត្រូវប៉ូលិសហាមមិនឱ្យមានមនុស្សចេញ-ចូលជាការប្រុងប្រយ័ត្ន រួចព្រលានយន្តហោះឡុងដ៍-ស៊ីធីត្រូវបិទបណ្តោះអាសន្ន ។ ក្នុងសេចក្តីប្រកាសមួយព្រលានយន្តហោះនេះឱ្យដឹងថា បណ្តាអ្នកដំណើរស្នើទាក់ទងជាមួយក្រុមហ៊ុនអាកាសចរណ៍ ហើយចៀសវាងកុំទៅកាន់ព្រលានយន្តហោះនេះ ។ គ្រាប់បែកមិនទាន់ផ្ទុះនេះត្រូវបានគេរឃើញ ក្នុងអំឡុងដំណើរការអភិវឌ្ឍន៍តាមគម្រោង នៅចំណតផែ King George V ហើយក្រោយពីរកឃើញគ្រាប់បែកនេះ។ ក្នុងពេលបច្ចុប្បន្ននេះ ប៉ូលិសកំពុងតែធ្វើការងារ ជាមួយអាជ្ញាធរក្នុងតំបន់ ដើម្បីផ្តល់ទីស្នាក់នៅបណ្ដោះអាសន្ន និងការផ្គត់ផ្គង់ដ៏សមស្រប ដល់ប្រជាពលរដ្ឋ ចំណែកកងទ័ពជើងទឹកអង់គ្លេស តាមសេចក្តីរាយការណ៍ កំពុងសហការជាមួយប៉ូលិស ដើម្បីយកគ្រាប់បែកនោះ ចេញពីទីតាំងរបស់វា។ គ្រាប់បែកច្រើនពាន់គ្រាប់ត្រូវបានទម្លាក់លើទីក្រុងឡុងដ៍ ដោយកងទ័ពអាកាសអាល្លឺម៉ង់រវាងខែកញ្ញា ឆ្នាំ១៩៤០ និងខែឧសភា ឆ្នាំ១៩៤១៕

 

 

យន្តហោះ​ផ្ទុក​មនុស្ស​៧១​នាក់​ធ្លា​ក់នៅ​ជិត​ទីក្រុង​ម៉ូស្គូ អ្នកជិះ​នៅលើ​នោះ​ស្លាប់​ទាំងអស់​

រុស្ស៊ី ៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងដែលផ្ទុកដោយមនុស្សចំនួន៧១នាក់បានធ្លាក់នៅក្នុងប្រទេសរុស្ស៊ី បានបណ្តាលឲ្យមនុស្សជិះនៅលើនោះស្លាប់បាត់បង់ជីវិតទាំងអស់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ិនហួរ។ អាជ្ញាធរអាកាសចរណ៍រុស្ស៊ី (Rosaviatsia) បានបញ្ជាក់ថា យន្តហោះ ប្រភេទ AN-148 បានហោះចេញពីអាកាសយាន្តដ្ឋាន Domodedovo នៅវេលាម៉ោង២ និង២១នាទីល្ងាច ហើយបានបាត់ខ្លួនចេញពីប្រព័ន្ធរ៉ាដាភ្លាមៗ ក្រោយពីហោះឡើងបានបន្តិច។ យន្តហោះដែលធ្លាក់មានជើងហោះហើរលេខ៧០៣ ដែលប្រតិបត្តិដោយក្រុមហ៊ុន Saratov Airlines ផ្ទុកដោយអ្នកធ្វើដំណើរ៦៥នាក់ និងសហសេវិក៦នាក់ បានហោះចេញពីអាកាសយាន្តដ្ឋាន Domodedovo ឆ្ពោះទៅកាន់ទីក្រុង Orsk របស់រុស្ស៊ី នៅពេលដែលវាបានធ្លាក់ក្បែរជិតភូមិ Argunovo មានចម្ងាយជាង៨០គីឡូម៉ែត្រ ភាគខាងត្បូង ឆៀងខាងលិចទីក្រុង Moscow។ ក្រុមជួយសង្គ្រោះបាននិយាយថា បំណែកយន្តហោះ និងសាកសពមនុស្សជាច្រើនត្រូវបានគេរកឃើញនៅជិតភូមិ Stepanovskoe ក្បែរទីក្រុងម៉ូស្គូ ។ ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានបង្ហាញសម្តែងសមានចិត្តរំលែកទុក្ខ និងបានចេញបញ្ជាឲ្យគណៈរដ្ឋមន្ត្រីរបស់លោក បង្កើតគណៈកម្មការមួយដើម្បីធ្វើការស៊ើបអង្កេត ពាក់ព័ន្ធនឹងគ្រោះថ្នាក់ធ្លាក់យន្តហោះ ដែលបានសម្លាប់មនុស្សទាំងអស់៧១នាក់ ជិះនៅលើយន្តហោះនោះ៕

លោក ថាក់ស៊ីន និង​ប្អូនស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា មាន​វត្ត​មាននៅ​ចិន​

ប៉េកាំង ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra និងប្អូនស្រី អ្នកស្រី Yingluk Shinawatra ត្រូវបានគេឃើញនៅប៉េកាំងប្រទេសចិន ត្រៀមស្វាគមន៍ចូលឆ្នាំចិន។ នេះបើតាមការចុះផ្សាយរបស់ Bangkok Post។ Pactangtarn Shinawatra កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ Thaksin Shinawatra កាលពីថ្ងៃទី ១០ កុម្ភៈ បានបង្ហោះផ្សាយរូបភាពលោកថាក់ស៊ីន កំពុងឈរក្បែរនិមិត្តរូបឆ្នាំថ្មី ហើយក្មេងតូចនិមិត្តរូប ២នេះ ស្លៀកសម្លៀកបំពាក់ប្រពៃណីចិន ឡើងបណ្តាញសង្គម។ អមជាមួយរូបភាពនេះ នៅមានសារ១សរសេរថា “ពីប៉េកាំង ខ្ញុំផ្ញើសារជូនពរឆ្នាំថ្មី បុណ្យប្រពៃណីចិនដល់ពលរដ្ឋថៃទាំងមូល”។ អ្នកនាំពាក្យប៉ូលិសថៃ លោក Weerachai Songmetta បានថ្លែងថា សមត្ថកិច្ចពុំទាន់មានព័ត៌មានផ្លូវការពីកន្លែងស្នាក់នៅរបស់អ្នកស្រីយីងឡាក់ទេ។ ទោះបីយ៉ាងណាថៃពុំអាចបញ្ជូនបទបញ្ជាតាមចាប់ខ្លួនទៅកាន់ប៉ូលិសអន្តរជាតិ ព្រោះតែអតីតនាយករដ្ឋមន្ត្រីរូបនេះ ចលនាប្តូរទីកន្លែងជាបន្តបន្ទាប់។ Interpol ទាមទារឲ្យមានអាសយដ្ឋានជាក់លាក់មុនពេលគេអនុវត្តមុខងារ។ សូមបញ្ជាក់ថា លោកថាក់ស៊ីន ត្រូវរស់នៅនិរទេសពីឆ្នាំ ២០០៨ ដើម្បីបញ្ចៀសពីសាលក្រមជាប់ពន្ធនាគារ ២ឆ្នាំ រីឯអ្នកស្រីយីងឡាក់ ក៏និរទេសគេចចេញពីសាលក្រមជាប់ពន្ធនាគារ ៥ឆ្នាំផងដែរ៕

មនុស្ស​២​នាក់​ស្លាប់ និង​ម្នាក់​បាត់​ខ្លួន​ក្នុង​គ្រោះថ្នាក់​រអិល​បាក់​ដី​នៅ​បូ​លី​វី​

បូលីវី ៖ អាជ្ញាធរនៅក្នុងប្រទេសបូលីវីបាននិយាយថា មនុស្សយ៉ាងតិច២នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតបានបាត់ខ្លួននៅក្នុងគ្រោះថ្នាក់រអិលបាក់ដីមួយកន្លែងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងដែលបានបណ្ដាលឲ្យទឹកទន្លេឡើងខ្ពស់ផុតច្រាំង។ អភិបាលខេត្ត ខូឆាបាំបា (Cochabamba) បាននិយាយថា ក្មេងប្រុសវ័យ១២ឆ្នាំម្នាក់ និងកុមារម្នាក់ទៀតត្រូវបានប្រទះឃើញបាត់បង់ជីវិតកាលពីថ្ងៃពុធ។ ទឹកទន្លេ ថាគ្វីណា (Taquina) ដែលបានឡើងខ្ពស់ផុតច្រាំងនាពេលយប់នៅក្នុងភាគកណ្ដាលប្រទេសបូលីវីបានប៉ះពាល់ទៅដល់សហគមន៍មួយកន្លែងចម្ងាយប្រមាណ២៥០គីឡូម៉ែត្រភាគខាងកើតនៃរដ្ឋធានី ឡាប៉ាស់ (La Paz)។ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសបូលីវីបានបង្ហាញពីរូបភាពលំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនកន្លែងដែលត្រូវបានទឹកជន់លិច និងរថយន្តដែលកំពុងអណ្ដែតនៅតាមដងផ្លូវដែលជន់លិចដោយល្បាប់ភក់ដ៏ក្រាស់។ ប្រធានាធិបតីប្រទេសបូលីវី លោក អ៊ីវ៉ូ ម៉ូរ៉ាឡេស (Evo Morales) បានប្រកាសដាក់តំបន់ជាច្រើនដែលរងគ្រោះខ្លាំងបំផុតដោយភ្លៀងធ្លាក់ខ្លាំងក្នុងគ្រាអាសន្នកាលពីថ្ងៃពុធ ខណៈដែលទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នរបស់រដ្ឋកំពុងតែត្រៀមបញ្ចេញប្រាក់ដើម្បីជួយទៅដល់គ្រួសារជាង៦ពាន់ដែលទទួលរងផលប៉ះពាល់៕

ហ៊ានស៊ី ហ៊ាន​សង​! បុរស​ម្នាក់​សម្លាប់​មិត្តស្រី ​រួច​ដឹក​សព​ទៅ​ប៉ុស្តិ៍​ប៉ូលិស

ម៉ាឡេស៊ី ៖ បុរសម្នាក់បានលើកដៃចាក់សម្លាប់មិត្តស្រីរបស់ខ្លួន រួចបើករថយន្តដឹកសពទៅកាន់ប៉ុស្តិ៍ប៉ូលិស និងចូលខ្លួនសារភាពអំពីអំពើមនុស្សឃាតរបស់ខ្លួន ដោយសារតែខឹងនាងច្រានចោលសំណើរៀបការ និងនិយាយថា នាងចង់រៀបការជាមួយបុរសផ្សេង។ យោងតាម The Star បានរាយការណ៍ថា អំពើមនុស្សឃាតដោយចេតនានេះត្រូវបានឃាតករវ័យ៣៧ឆ្នាំរូបនោះសារភាពថា រូបគេបានសម្លាប់មិត្តស្រីរបស់ខ្លួនឈ្មោះ D. Tharani ដោយសារតែខឹងនាងច្រានចោលសំណើរៀបការ និងនិយាយថា នាងចង់រៀបការជាមួយបុរសផ្សេង។ ដោយពុំអាចទទួលយកបានការបដិសេធនេះ ជនរូបនេះក៏សម្រេចសម្លាប់នាង ដោយប្រើកាំបិតចាក់ត្រង់កយ៉ាងសាហាវ ។ ក្នុងរយៈពេលពីរបីថ្ងៃកន្លងមកនេះព័ត៌មានខាងលើនេះបានបង្ករលកកំហឹងយ៉ាងខ្លាំងក្លា ពីសំណាក់ប្រជាជននៅទូទាំងប្រទេសម៉ាឡេស៊ី។ បុរសរូបនោះបានដឹកសាកសពមិត្តស្រីខ្លួនទៅកាន់ប៉ុស្តិ៍ប៉លិស Damansara និងដើរចូលទៅកាន់កន្លែងទទួលភ្ញៀវ និងសារភាពពីអំពើឃោរឃៅរបស់ខ្លួន ក្នុងសភាពគ្មានទុក្ខព្រួយ ឬជាមនុស្សសរសៃប្រសាទនោះឡើយ៕

អធិការបតី​អាល្លឺម៉ង់ លោកស្រី អ៊ែន​ជឺ​ឡា មឺ​គែល ព្រមព្រៀង​បង្កើត​រដ្ឋាភិបាលចម្រុះ

អាល្លឺម៉ង់ ៖ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសអាល្លឺម៉ង់បានរាយការណ៍ថា អធិការបតីអាល្លឺម៉ង់ លោកស្រី អ៊ែនជឺឡា មឺគែល (Angela Merkel) បានឈានដល់កិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលចម្រុះរវាងគណបក្សស្ដាំនិយម CDU របស់លោកស្រីជាមួយគណបក្ស SPD បន្ទាប់ពីបានចរចាគ្នាយ៉ាងតឹងតែងអស់រយៈពេលជាច្រើនខែមក។ គណបក្សធំជាងគេទាំង២របស់ប្រទេសអាល្លឺម៉ង់មិនបានឈានដល់កិច្ចព្រមព្រៀងតាមកាលកំណត់កាលពីថ្ងៃអាទិត្យទេ ហើយក៏បានបន្តកិច្ចចរចារហូតមកដល់ថ្ងៃចន្ទ និងថ្ងៃអង្គារ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោកស្រី មឺគែល នឹងដឹកនាំរដ្ឋាភិបាលថ្មីម្ដងទៀតដោយធ្វើជាអធិការបតីដូចមុនដែលតួនាទីនេះលោកស្រីបានកាន់កាប់អស់រយៈពេល១២ឆ្នាំមកហើយ។ រដ្ឋាភិបាលចម្រុះនេះនឹងផ្ដល់នូវភាពធូរស្រាលទៅដល់ក្រុមមេដឹកនាំបក្សក៏ដូចជាប្រមុខរដ្ឋាភិបាលអឺរ៉ុបផងដែរ។ សូមបញ្ជាក់ថា ក្នុងរដ្ឋាភិបាលចម្រុះនេះ គណបក្សរបស់លោកស្រី មឺគែល នឹងគ្រប់គ្រងក្រសួងសេដ្ឋកិច្ច, ការពារជាតិ, កសិកម្ម និងការអប់រំនោះ គណបក្ស SPD បានទទួលសិទ្ធិក្នុងការតែងតាំងបេក្ខភាពសម្រាប់កាន់តំណែងរដ្ឋមន្ត្រីនៅក្នុងក្រសួងដ៏មានកិត្យានុភាពដូចជាគោលនយោបាយបរទេស, ហិរញ្ញវត្ថុ និងពលកម្ម ក៏ដូចជាផ្នែកការងារគ្រួសារ, យុត្តិធម៌ និងបរិស្ថាន៕

អ្នកតាក់តែង​ច្បាប់​អាស៊ាន​ជំរុញ​ឲ្យ​ឥណ្ឌូណេស៊ី​បដិសេធ​ការផ្លាស់ប្តូរ​ក្រមព្រហ្មទណ្ឌ

ឥណ្ឌូណេស៊ី ៖ ក្រុមអ្នកតាក់តែងច្បាប់មកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានជំរុញឲ្យប្រទេសឥណ្ឌូនេស៊ីបដិសេធសេចក្តីព្រៀងច្បាប់ស្តីពីក្រមព្រហ្មទណ្ឌរបស់ប្រទេសដោយនិយាយថាពួកគេរំលោភសិទ្ធិឯកជន និងមិនរើសអើង ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃពុធបានឲ្យដឹងថា សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) បាននិយាយថា វិសោធនកម្មនេះគឺជាការផ្លាស់ប្តូរច្បាស់លាស់មួយនៅក្នុងទិសដៅខុស។ . រដ្ឋសភាឥណ្ឌូនេស៊ីកំពុងធ្វើសេចក្ដីព្រាងកែលំអការស្នើសុំច្បាប់ក្រមព្រហ្មទណ្ឌដើម្បីពង្រីកនិយមន័យនៃការផិតក្បត់និងបទល្មើសព្រហ្មទណ្ឌរវាងការរួមភេទរួមគ្នារវាងមនុស្សមិនទាន់រៀបការនិងការរួមបញ្ចូលទាំងទំនាក់ទំនងភេទដូចគ្នា ។ សមាជិកសភាក្នុងតំបន់បានសម្តែងការព្រួយបារម្ភថាប្រសិនបើការធ្វើវិសោធនកម្មត្រូវបានអនុម័តនោះវានឹងពង្រឹងការប្រកាន់ពូជសាសន៍និងការរើសអើងដែលកំពុងកើតមានឡើងដោយសហគមន៍ងាយរងគ្រោះនៅក្នុងប្រទេស ។ សមាជិកក្រុមប្រឹក្សាភិបាល APHR លោក Teddy Baguilat សមាជិកសភានៃប្រទេសហ្វីលីពីនបាននិយាយថា”ការកែប្រែទាំងនេះគឺជាការរំលោភលើសិទ្ធិសេរីភាពរបស់ប្រជាជនឥណ្ឌូនេស៊ី” ។ ក្រុមអ្នកតាក់តែងច្បាប់អាស៊ានក៏បានសម្តែងការព្រួយបារម្ភផងដែរអំពីការធ្វើវិសោធនកម្មលើបញ្ហាសិទ្ធិមនុស្សស្រលាញ់ភេទដូចគ្នាបុរសស្រលាញ់ភេទដូចគ្នានិងមនុស្សខ្ទើយខណៈដែលប្រទេសឥណ្ឌូនេស៊ីបានរារាំងសហគមន៍មួយនេះ ។ នៅថ្ងៃទី ៣១ ខែមករា Google បានទាញយកកម្មវិធីស្រលាញ់ភេទដូចគ្នាតាមអ៊នឡាញរបស់ឥណ្ឌូណេស៊ីដើម្បីឆ្លើយតបទៅនឹងការទាមទាររបស់រដ្ឋាភិបាល ។ គណបក្សនយោបាយឥណ្ឌូណេស៊ីភាគច្រើនត្រូវបានរាយការណ៍ថាគាំទ្រការផ្លាស់ប្តូរនេះ ។ ការស្ទង់មតិថ្មីៗនេះបានរកឃើញថា ជិត ៩០ ភាគរយនៃប្រជាជនឥណ្ឌូនេស៊ីដែលយល់អំពីពាក្យថា LGBT មានអារម្មណ៍ថា “សហគមន៍ត្រូវបានគំរាមកំហែង” ហើយជឿថាសាសនារបស់ពួកគេហាមឃាត់ការរួមភេទដូចគ្នា ៕

អាមេរិក​បាញ់​បង្ហោះ​រ៉ុក្កែត​ថាមពល​ខ្លាំង​បំផុត​របស់​ពិភពលោក​ទៅកាន់​តារាវិថី​ដោយ​ជោគជ័យ​

អាមេរិក ៖ រ៉ុក្កែតដ៏ធំ និងមានថាមពលខ្លាំងបំផុតថ្មីមួយរបស់ក្រុមហ៊ុនផលិតរ៉ុក្កែតស្ពេសអិក្ស (SpaceX) ត្រូវបានបាញ់បង្ហោះសាកល្បងដោយជោគជ័យចូលទៅក្នុងគន្លងតារាវិថីដោយនាំយកទៅជាមួយនូវរថយន្តដើរដោយថាមពលអគ្គិសនីមួយគ្រឿងពណ៌ក្រហមរបស់ក្រុមហ៊ុនថេសឡា (Tesla)។ រ៉ុក្កែតប្រភេទថ្មីនោះដែលមានឈ្មោះថាហ្វាលខុន ហេវី (Falcon Heavy) ត្រូវបានបាញ់ចេញពីស្ថានីយ៍បាញ់បង្ហោះរ៉ុក្កែតខេណឺឌី (Kennedy) ក្នុងរដ្ឋផ្លរីដាជាកន្លែងដែលអង្គការណាសា (NASA) បានបាញ់បង្ហោះផ្កាយរណបបញ្ជូនមនុស្សទៅកាន់ភពព្រះចន្ទ្រកាលពីជិត៥០ឆ្នាំមុន។ យោងតាមក្រុមហ៊ុនផលិតរ៉ុក្កែតស្ពេសអិក្ស (SpaceX) រ៉ុក្កែតថ្មីនេះគឺជារ៉ុក្កែតដែលមានថាមពលខ្លាំងជាងគេបំផុតនៅក្នុងពិភពលោកនាពេលបច្ចុប្បន្នដោយវាអាចធ្វើដំណើរបានឆ្ងាយជាងមុន និងអាចផ្ទុកទំនិញបានរហូតដល់ទៅ៦០តោនចូលទៅក្នុងតារាវិថី។ ការបាញ់បង្ហោះរ៉ុក្កែតប្រភេទថ្មីនេះដោយជោគជ័យចូលទៅក្នុងតារាវិថីគឺជារបត់ថ្មីមួយទៀតសម្រាប់ក្រុមហ៊ុនស្រាវជ្រាវបច្ចេកវិជ្ជាផ្នែកអវកាសស្ពេសអិក្ស (SpaceX) របស់លោក អ៊ីឡន ម៉ាស់ (Elon Musk) ដែលមហិច្ឆតាបញ្ជូនមនុស្សទៅកាន់ភពព្រះអង្គារ (Mars) នាប៉ុន្មានឆ្នាំខាងមុខទៀត៕

 

បាត់​សន្លឹកឆ្នោត​ឈ្នះ​រង្វាន់​រក​មិនឃើញ​បាញ់សម្លាប់​ខ្លួន​ចោល​ប្រពន្ធ​កូន

បាងកក ៖ បុរសមិនអាចទ្រាំរស់នៅទាំងអារម្មណ៍ជិតក្លាយជាអ្នកមានបែរជានៅក្រដដែលក៏ទាញកាំភ្លើងបាញ់ចំក្បាលខ្លួនបញ្ចប់ជីវិត បន្ទាប់ពីសន្លឹកឆ្នោតដែលត្រូវរង្វាន់ដល់ទៅជិត២លានដុល្លារ បានបាត់យ៉ាងអាថ៌កំបាំង។ នេះបើយោងតាមកាសែតដេលីមែល។ លោក ជីរ៉ាវុធ ពង់ផាន (Jirawut Pongphan) អាយុ៤២ឆ្នាំ មកពីខេត្តឈុនបុរី នៅភាគខាងកើតប្រទេសថៃមានសន្លឹកឆ្នោត៧សន្លឹកជាមួយលេខឈ្នះរង្វាន់ចំនួន៤២លានបាត (១,៧ លានដុល្លារ) ហើយគិតថា ជីវិតរបស់គាត់បានផ្លាស់ប្តូរល្អប្រសើរឡើងជារៀងរហូតជាមួយនឹងលុយរង្វាន់ដ៏ច្រើននេះ។ ប៉ុន្តែក្តីរំភើបរបស់គាត់មានរយៈពេលខ្លីប៉ុណ្ណោះ នៅពេលគាត់ភ្ញាក់ឡើងនៅថ្ងៃបន្ទាប់ស្រាប់តែបាត់សន្លឹកឆ្នោតអស់រលីង។ លោក ពង់ផាន បានបន្សល់លិខិតបណ្តាំអត្តឃាតដែលសរសេរថា “ខ្ញុំពិតជាសោកស្តាយណាស់ សូមកុំធ្វើបាបក្រុមគ្រួសារខ្ញុំ។ ខ្ញុំពិតជាឈ្នះឆ្នោតមែន”៕

គ្រោះ​រញ្ជួយ​ដី​ថ្មី​មួយទៀត​កម្រិត​៥.៧​រ៉ិ​ច​ទ័​រ​វាយប្រហារ​កោះ​តៃវ៉ាន់​

តៃប៉ិ ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយថា គ្រោះរញ្ជួយដីថ្មីមួយទៀត កម្រិត៥.៧រ៉ិចទ័រ បានវាយប្រហារកោះតៃវ៉ាន់ ក្រោយមួយថ្ងៃបន្ទាប់ពីគ្រោះរញ្ជួយដី កម្រិត៦.៤រ៉ិចទ័រ បានវាយប្រហារសម្លាប់មនុស្ស យ៉ាងហោចណាស់៧នាក់ និងជាច្រើននាក់ផ្សេងទៀតបាននឹងកំពុងបាត់ខ្លួន និងធ្វើឲ្យ អគារមួយចំនួនរលំបាក់បែក។ បើតាមភ្នាក់ងារស្ទាប់ស្ទង់ភូមិសាស្ត្រ របស់សហរដ្ឋអាមេរិកបានថ្លែងថា គ្រោះរញ្ជួយដីថ្មីនេះបានវាយប្រហារនៅចម្ងាយ១៩គីឡូម៉ែត្រ ភាគខាងជើងឆៀងខាងកើត ទីក្រុង Hualian៕

អនុ​ប្រធានាធិបតី​អាមេរិក​ទៅដល់​ជប៉ុន​ដើម្បី​បង្កើន​ការដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​

ជប៉ុន ៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក ម៉ៃ ផេន (Mike Pence) បានធ្វើដំណើរទៅដល់ប្រទេសជប៉ុននៅថ្ងៃពុធម្សិលមិញនេះជាផ្នែកមួយនៅក្នុងដំណើរបំពេញទស្សនកិច្ចមកកាន់តំបន់អាស៊ី ខណៈដែលដំណើរបំពេញទស្សនកិច្ចរបស់លោកនឹងបង្កើនការដាក់សម្ពាធឲ្យកាន់តែខ្លាំងទៅលើប្រទេសកូរ៉េខាងជើងទាក់ទងនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសកុម្មុនិស្ដឯកោមួយនេះ។ នៅក្នុងប្រទេសជប៉ុន លោក ផេន បានចូលរួមនៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុនស្ដីពីប្រព័ន្ធការពារមីស៊ីលរបស់ប្រទេសជប៉ុន ព្រមទាំងបានត្រួតពិនិត្យមើលការបង្ហាញពីសម្ភារៈយោធាដែលរួមមានទាំងប្រព័ន្ធបាញ់ស្ទាក់មីស៊ីលផងដែរ។ លោក ផេន ក៏បានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ (Shinzo Abe) ដើម្បីបង្ហាញពីសាមគ្គីភាពទៅដល់ប្រទេសជប៉ុនចំពេលមានការគំរាមកំហែងពីសំណាក់ប្រទេសកូរ៉េខាងជើង។ លោក ផេន នឹងចាកចេញពីប្រទេសជប៉ុនទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍ ហើយលោកគ្រោងនឹងជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន (Moon Jae-in) និងចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅយប់ថ្ងៃសុក្រ៕

អាកាសយានដ្ឋាន​ឌូ​បៃ​ជាប់​ចំណាត់ថ្នាក់​ជា​ព្រលានយន្តហោះ​មមាញឹក​បំផុត​ក្នុង​ឆ្នាំ​២០១៧

ឌូបៃ ៖ យោងតាមស្ថិតិសម្រាប់ឆ្នាំ២០១៧បានបង្ហាញថា អាកាសយានដ្ឋានអន្តរជាតិឌបៃ គឺជាព្រលានយន្តហោះដ៏មមាញឹកបំផុត ក្នុងពិភពលោក សម្រាប់ការធ្វើដំណើរអន្តរជាតិ ដោយបានបម្រើសេវាកម្មធ្វើដំណើរ ជូនដល់អ្នកដំណើរជាង៨៨លាននាក់។ នេះបើយោងតាមកាសែតអាមេរិក UPI ។ អាកាសយានដ្ឋានអន្តរជាតិឌូបៃកាលពីឆ្នាំមិញទទួលបានអ្នកដំណើរជាមធ្យមចំនួន៧,៣៥លាននាក់ក្នុងមួយខែ និងមានកំណត់ត្រាខ្ពស់ក្នុងខែមករា កក្កដា និងសីហា ដោយចរាចរណ៍តាមផ្លូវអាកាស បានឈានដល់មានអ្នកដំណើរ៨លាននាក់ ខណៈដែលនៅក្នុងឆ្នាំនេះត្រូវបានគេរំពឹងថា នឹងទទួលបានអ្នកដំណើរកាន់តែច្រើនឡើង។ នាយកប្រតិបត្តិអាកាសយានដ្ឋាន លោក Paul Griffiths បានថ្លែងថា ដោយចរាចរណ៍អ្នកដំណើរ ត្រូវរំពឹងថា នឹងឡើងដល់៩០,៣នាក់ ក្នុងឆ្នាំ២០១៨នោះ ការផ្តោតរបស់យើងនៅក្នុងឆ្នាំថ្មីនេះ នឹងមានលើកម្មវិធី DXB Plus មានគោលបំណងពង្រីក សមត្ថភាព ប្រចាំ ឆ្នាំរបស់អាកាសយានដ្ឋាន ឲ្យឡើងដល់អ្នកដំណើរ១១៨លាននាក់ តាមរយៈការធ្វើឲ្យប្រសើរ ឡើងនូវដំណើរការ និងការប្រើប្រាស់បច្ចេកវិទ្យាថ្មី”៕

គ្រោះ​រញ្ជួយ​ដី​កម្រិត ៦.៤​រិច​ទ័​រ​វាយប្រហារ​តំបន់ Hualien នៃ​កោះ​តៃវ៉ាន់​

ន់ ៖ គ្រោះរញ្ជួយដីកម្រិត ៦.៤រិចទ័រ វាយប្រហារតំបន់ Hualien នៃកោះតៃវ៉ាន់ ដោយមានជម្រៅ១០គីឡូម៉ែត្រ។ នេះបើយោងតាមមជ្ឈមណ្ឌលប្រព័ន្ធរញ្ជួយដីរបស់ចិន (CENC) ។ អាជ្ញាធរនិយាយករណីកើតឡើងនៅវេលាម៉ោង ២១៖៥៦នាទី (ម៉ោងនៅក្នុងតំបន់) នាយប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។យ៉ាងណាមិញភ្លាមៗនេះមិនទាន់ទទួលបានរបាយការណ៍ឲ្យអំពីការខូចខាត និងមានមនុស្ស ឬរងរបួសនោះទេ៕

រថភ្លើង​បុក​គ្នា​នៅ​រដ្ឋ South Corolina បង្ក​ឲ្យ​មនុស្ស​១១៨​នាក់​ស្លាប់ និង​របួស

អាមេរិក ៖ អាជ្ញាធរក្នុងតំបន់បាននិយាយ រថភ្លើងដឹកនាំអ្នកដំណើរ Amtrak មួយខ្សែបានបុកជាមួយរថភ្លើងដឹកទំនិញមួយខ្សែរបស់ក្រុមហ៊ុន CSX Corp នៅរដ្ឋSouth Corolina កាលពីថ្ងៃអាទិត្យម្សិលមិញបានសម្លាប់វិស្វករម្នាក់ និងអ្នកបើកបររថភ្លើងម្នាក់ និងធ្វើឲ្យមនុស្ស១១៦នាក់ផ្សេងទៀតរងរបួស។ អាជ្ញាធរបន្តថា រថភ្លើង Amtrak លេខ៩១ កំពុងដឹកជញ្ជូនអ្នកដំណើរ១៣៩នាក់ និងសមាជិកបើកបរ៨នាក់ទៅកាន់ទីក្រុង Miami ចេញដំណើរពីទីក្រុង New York នៅពេលដែលរថភ្លើងនេះបុកជាមួយរថភ្លើងដឹកទំនិញមួយខ្សែទៀត នាវេលាម៉ោង ២ និង៣៥នាទីម៉ោងក្នុងតំបន់ នៅក្បែរទីក្រុងកូឡុំប៊ីនៃរដ្ឋកូរ៉ូឡាយណា និងបានធ្លាក់ចេញពីផ្លូវ។ បើយោងតាមសេចក្ដីបញ្ជាក់ របស់អ្នកត្រួតពិនិត្យផ្លូវដែកលើកឡើងក្នុងសេចក្ដីថ្លែងការណ៍បានឲ្យដឹងថា រថភ្លើងដឹកនាំអ្នកដំណើរ Amtrak ទំនងជាបើកបរលើខ្សែផ្លូវខុស ខណៈដែលតំបន់នេះមានផ្លូវដែក ៣ខ្សែ ហើយរថភ្លើងដឹកអ្នកទំនិញមួយខ្សែដែលបុកនោះ ត្រូវបានឈប់សំចតនៅលើផ្លូវដែករបស់ខ្លួន៕

អ្នកស្លាប់​ក្នុ​ងេ​ហ​តុ​ការណ៍​ឆេះ​មន្ទីរពេទ្យ​នៅ​កូរ៉េខាងត្បូង​កើន​ដល់​៤០​នាក់

សេអ៊ូល ៖ ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ ចេញផ្សាយនាព្រឹកនេះថា ចំនួនអ្នកស្លាប់ដោយសារអគ្គិភ័យនៅមន្ទីរពេទ្យមួយនៅក្រុងមីរីង ស្ថិតនៅប៉ែកអាគ្នេយ៍កូរ៉េខាងត្បូងបានកើនដល់៤០នាក់ហើយ បន្ទាប់ពីអ្នកនៅរស់រានមានជីវិតម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យនាថ្ងៃសុក្រនេះ។ សារព័ត៌មានដដែលបញ្ជាក់ថា បុរសវ័យ៨១ឆ្នាំរូបនេះត្រូវបានគេព្យាបាលជំងឺរលាកសួត នៅក្នុងមន្ទីរពេទ្យក្បែរនោះ ចាប់តាំងពីអគ្គិភ័យវាយប្រហារ នៅមន្ទីរពេទ្យសេចុង Sejong ក្នុងខេត្ត Miryang ខេត្តហ្គឿងសាង ប្រទេសខាងត្បូង ហើយគាត់បានស្លាប់នៅម៉ោង១ និង១០នាទី ព្រឹកថ្ងៃសុក្រនេះ។ បើតាមរដ្ឋាភិបាលក្នុងតំបន់បានឲ្យដឹងថា គិតមកដល់ថ្ងៃសុក្រនេះចំនួនអ្នករងរបួសបានឡើងដល់ ១៥១នាក់ ខណៈ៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលធ្វើឲ្យចំនួយអ្នកស្លាប់ អាចនឹងបន្ដកើនឡើង៕

មន្ទីរ​បញ្ច​កោណ​ព្រួយបារម្ភ​អំពី​មី​ស៊ី​ល​ប្រឆាំង​ផ្កាយរណប​ដ៏​ទំនើប​របស់​ចិន និង​រុស្ស៊ី​

មន្ទីរបញ្ចកោណបានបង្ហាញការព្រួយបារម្ភថា ចិននិងរុស្ស៊ីកំពុងផលិតមីស៊ីលប្រឆាំងនឹងផ្កាយរណប (ASAT) ដែលអាចបាញ់ចេញពីចំណោមហ្វូងផ្កាយមកលើផ្កាយរណបនានារបស់អាមេរិកនៅលើដងតារាវិថីក្នុងរយៈពេល២ឆ្នាំខាងមុខ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានស្ពុតនិកចេញផ្សាយកាលពីថ្ងៃទី ៣១ មករា។ នាយអគ្គសេនាធិការចម្រុះផ្នែកចារកម្មរបស់អាមេរិក ដែលមានឈ្មោះសម្ងាត់ថា J-2 បានប្រាប់សារព័ត៌មាន Washington Free Beacon ថា មីស៊ីលទាំងនេះកំពុងស្ថិតនៅក្នុងការអភិវឌ្ឍហើយនឹងមានសមត្ថភាពប្រយុទ្ធនៅដើមឆ្នាំ ២០២០។ កាលពីខែឧសភា នាយកមជ្ឈមណ្ឌលស៊ើបការណ៍ជាតិ លោក ដាន់ ខូត (Dan Coats) បាននិយាយថា រដ្ឋាភិបាលក្រុងមូស្គូនិងក្រុងប៉េកាំងកំពុងពិចារណា “វាយប្រហារ” ប្រឆាំងនឹងប្រព័ន្ធផ្កាយរណប ដែលជាផ្នែកមួយនៃគោលលទ្ធិនៃសង្គ្រាមនាពេលអនាគតរបស់ពួកគេ។ លោកខូតបានប្រាប់សភាអាមេរិកថា “ប្រទេសទាំង២នឹងបន្តផលិតអាវុធ ASAT ពេញលេញដើម្បីជាមធ្យោបាយកាត់បន្ថយប្រសិទ្ធភាពយោធារបស់សហរដ្ឋអាមេរិក”។ រុស្ស៊ីកំពុងស្វះស្វែង “បង្កើនសមត្ថភាពចម្រុះជាច្រើនដើម្បីដាក់ឥទ្ធិពលលើផ្កាយរណបនានានៅក្នុងរបបគោចរទាំងឡាយ” ដូចជាកាំភ្លើងឡាស៊ែរជាដើម។ សារព័ត៌មាន Washington Free Beacon ព្យាករណ៍ថា រដ្ឋាភិបាលក្រុងមូស្គូចំណាយ ៥ ពាន់លានដុល្លាររាល់ឆ្នាំលើអាវុធ ASAT ដូចជាមីស៊ីល Nudol ASAT ដែលទើបតែសាកល្បងថ្មីៗបំផុតគឺក្នុងខែធ្នូឆ្នាំ ២០១៦។ មីស៊ីលបាញ់ពីដីទៅអាកាស S-300, S-400 និង S-500 របស់រុស្ស៊ីក៏មានសមត្ថភាពវាយប្រហារគោលដៅផ្កាយរណបរបស់អាមេរិកផងដែរ។ កម្មវិធីរបស់ចិនគឺមានភាពសម្ងាត់ណាស់ ប៉ុន្តែគេគិតថាជាផែនការគួរឱ្យខ្លាច។ ក្នុងឆ្នាំ ២០១០ ឆ្នាំ ២០១៣ និងឆ្នាំ ២០១៤ រដ្ឋាភិបាលក្រុងប៉េកាំងបានធ្វើការសាកល្បងខែលការពារមីស៊ីលពាក់កណ្តាលអាកាស ដែលមន្ទីរបញ្ចកោណយល់ឃើញថាជាប្រព័ន្ធមួយអាចកែច្នៃឡើងវិញបានយ៉ាងងាយបំផុតដើម្បីបាញ់ទម្លាក់ផ្កាយរណប៕