បណ្តាញសង្គម

រាជរដ្ឋាភិបាល​ចេញ​អនុ​ក្រិ​ត្យ​ដាក់​ឲ្យ​ចរាចរ​ក្រដាសប្រាក់​២​ម៉ឺន​រៀល​គំរូ​ថ្មី​

រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញនូវអនុក្រឹត្យ ដាក់ឲ្យចរាចរក្រដាសប្រាក់ ២ម៉ឺនរៀល គំរូថ្មី ចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះតទៅ។ យោងតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិ នៃកម្ពុជា ក៏បានបញ្ជាក់បន្ថែមថា ការចេញក្រដាសប្រាក់ ២ម៉ឺនរៀល គំរូថ្មីនេះ គឺដើម្បីអបអរសារទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា គម្រប់៦៥ យាងចូល ៦៦ ព្រះវស្សាផងដែរ៕